ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតរដ្ឋមន្ត្រី​យុត្តិធម៌​ចិន​ជាប់គុ.កអស់​​មួយ​ជីវិត​​ក្រោយ​ពាក់ព័ន្ធ​នឹងករណី​មួយ​

1 ឆ្នាំ មុន

​ចិន ៖ អតីតរដ្ឋមន្ត្រី​យុត្តិធម៌​ចិន លោក Fu Zhenghua ដែល​បាន​ដឹកនាំ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​

​ចិន ៖ អតីតរដ្ឋមន្ត្រី​យុត្តិធម៌​ចិន លោក Fu Zhenghua ដែល​បាន​ដឹកនាំ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​ច្រើន ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់គុ.ក​មួយ​ជីវិត​ពី​បទ​ស៊ីសំណូក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២២ កញ្ញា​នេះ​។

លោក​បាន​សារភាព​កំហុស​នៅ​ក្នុង​ខែកក្កដា​ថា​បាន​ទទួលយក​ទឹកប្រាក់​ចំនួន ១៤,៧​លាន​ដុល្លារ​ជា​អំណោយ និង​លុយ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​រាយការណ៍​ថា លោក Fu Zhenghua ទទួល​បានការ​បន្ធូរ​បន្ថយទោស​ប្រហារជីវិត​មក​ត្រឹម​ទោស​ជាប់គុក​មួយ​ជីវិត​។

ការ​កាត់ទោស​លោក​កើតឡើង​ចំ​ពេល​មានការ​បង្ក្រាប​ភ្លាម​ៗ​លើ​មន្ត្រី​ចិន មុន​ពេល​សមាជ​បក្សកុម្មុយនិស្ត​ដ៏​សំខាន់​ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​។

ការ​ផ្តន្ទាទោស​រូប​លោក​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​កាត់ទោស​អតីត​មេ​ប៉ូ​លី​ស​ចំនួន ៣​នាក់​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​។

សូម​បញ្ជាក់​ថា លោក Fu Zhenghua គឺជា​រដ្ឋមន្ត្រី​យុត្តិធម៌​ចិន​ចាប់ពី​ឆ្នាំ ២០១៨ ដល់ ២០២០​។ លោក​ធ្លាប់​បាន​ដឹកនាំ​ការ​ស៊ើបអង្កេត​កម្រិត​ខ្ពស់​ជា​ច្រើន​លើ​អ្នកនយោបាយ​ពុក​រលួយ រួម​ទាំង​ការ​ស៊ើបអង្កេត​មួយ​ដែល​បាន​ទម្លាក់​លោក Zhou Yongkang ដែល​ជា​មន្ត្រីជាន់ខ្ពស់​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ដែល​ត្រូវ​បាន​កាត់ទោស​កាលពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ពី​បទ​ស៊ីសំណូក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ