ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ថា មិន​មាន​កិច្ចព្រមព្រៀង​ជាមួយ​ថៃ​ក្នុង​ការ​ដំឡើង​តម្លៃ​អង្ករ​រួម​គ្នា​ទេ

1 ឆ្នាំ មុន

វៀតណាម ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​វៀតណាម ​លោក Le Minh Hoan បាន​និយាយ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍័ ទី

វៀតណាម ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​វៀតណាម ​លោក Le Minh Hoan បាន​និយាយ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍័ ទី ២២ កញ្ញា​នេះ​ថា វៀត​ណា​មិន​មានការ​ព្រមព្រៀង​ជាមួយនឹង​ថៃ​ដើម្បី​រួម​គ្នា​ដំឡើង​តម្លៃ​អង្ករ​ទេ ដោយ​ប្រទេស​ទាំង​ពីរ​បាន​អនុវត្ត​សកម្មភាព​សហប្រតិបត្តិការ​ទូទៅ​ប៉ុណ្ណោះ​។

ការ​បញ្ជាក់​របស់​វៀតណាម កើតឡើង​បន្ទាប់​ពី​មន្ត្រី​កសិកម្ម​ថៃ​បាន​និយាយ​ថា ប្រទេស​ទាំង​ពីរ​បាន​យល់ព្រម​សហការ​ក្នុង​ការ​ដំឡើង​តម្លៃ​អង្ករ​នៅ​ក្នុង​ទីផ្សារ​ពិភពលោក​។

វៀតណាម និង​ថៃ​ចាប់ផ្តើម​ចរចារ​គ្នា​នៅ​ខែឧសភា​។ អ្នកនាំពាក្យ​ថៃ​និយាយ​នៅ​ពេល​នោះ​ថា គោលបំណង​នៃ​ការ​ដំឡើង​ថ្លៃ​អង្ករ​រួម​គ្នា​គឺ​ដើម្បី​បង្កើន​អនុភាព​របស់​ពួក​គេ​នៅ​ក្នុង​ទីផ្សារ​ពិភពលោក និង​បង្កើន​ប្រាក់​ចំណូល​របស់​កសិករ​។

សមាគម​ន៍​ស្បៀងអាហារ​វៀតណាម​និយាយ​កាលពី​ចុងខែ​មុន​ថា ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​នឹង​កើនឡើង​ពី ៦,២៤​លាន​តោន ទៅ ៦,៣-៦,៥​លាន​តោន​ក្នុង​ឆ្នាំ ២០២២​នេះ​៕ (​យោង​តាម​ប្រភព​៖ Reuters)

Sacks of dough as an ingredient in food production.

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ