ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី​ ប្តេជ្ញាបន្តផ្តល់អាវុ.ធ​ឱ្យ​​អ៊ុយក្រែនរហូតដល់ឈ្នះលើរុស្ស៊ី

1 ឆ្នាំ មុន

លោកស្រី Liz Truss បានប្តេជ្ញាកាលពីថ្ងៃពុធ ទី ២១ កញ្ញានៅមុខអង្គការសហប្រជាជាតិថា អង់គ្លេសនឹងបន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែនរហូតទទួលបានជ័យជ​ន្នះលើរុស្ស៊ី។

អង់គ្លេស ៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Liz Truss បានប្តេជ្ញាកាលពីថ្ងៃពុធ ទី ២១ កញ្ញានៅមុខអង្គការសហប្រជាជាតិថា អង់គ្លេសនឹងបន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែនរហូតទទួលបានជ័យជ​ន្នះលើរុស្ស៊ី។

លោកស្រី បានក្លាយជាមេដឹកនាំលោកខាងលិចចុងក្រោយនៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុង New York ដែលបានប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលបានប្រកាសកេណ្ឌទ័ពមួយផ្នែកដើម្បីការពាររុស្ស៊ី និងបានព្រមានលោកខាងលិចថា រុស្ស៊ីមានអាវុ.ធច្រើនដើម្បីឆ្លើយតបនឹងការគំរា.មកំហែង។

នាយករដ្ឋមន្ត្រីថ្មីអង់គ្លេសថ្លែងថា ទង្វើរបស់លោក Putin គ្រាន់តែជាការបង្ហាញពីការបរាជ័យដ៏មហន្តរាយនៃការលុកលុយរបស់រុស្ស៊ីលើប្រទេសជិតខាងរបស់ខ្លួន។

លោកស្រីថ្លែងប្រាប់មហាសន្និបាតដូច្នេះថា «យើងនឹងមិនសម្រាកនោះទេ រហូដល់អ៊ុយក្រែនឈ្នះ។ អាវុ.ធថ្មីរបស់អង់គ្លេសកំពុងធ្វើដំណើរដល់អ៊ុយក្រេន ខណៈដែលខ្ញុំកំពុងនិយាយ»។

«នៅក្នុងពេលវេលាដ៏សំខាន់ក្នុងជម្លោះនេះ ខ្ញុំសន្យាថានឹងទ្រទ្រង់ ឬបង្កើនការគាំទ្រផ្នែកយោធារបស់យើងចំពោះអ៊ុយក្រែនឱ្យបានយូរតាមដែលអ៊ុយក្រែនត្រូវការ» ។​

មេដឹកនាំអភិរក្សនិយមរូបនេះក៏បាននិយាយផងដែរថា ចក្រភពអង់គ្លេសប្តេជ្ញាចំណាយ ៣ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនលើវិស័យការពារជាតិនៅឆ្នាំ ២០៣០។

លោកស្រីក៏បានអំពាវនាវឱ្យមានឯកភាពសេដ្ឋកិច្ចផងដែរដើម្បីជាឧបករណ៍ដ៏មានឥទ្ធិពលប្រឆាំងនឹងរុស្ស៊ី។

«ប្រទេសសមាជិក G7 និងដៃគូមានគំនិតដូចគ្នាគួរធ្វើជាណាតូសេដ្ឋកិច្ច (NATO economic) ដោយរួមរួមគ្នាការពារភាពរុងរឿងរបស់យើង»។

លោកស្រីថ្លែងថា «ប្រសិនសេដ្ឋកិច្ចនៃដៃគូណាម្នាក់ត្រូវបានកំណត់គោលដៅដោយរបបឈ្លានពាន យើងនឹងចាត់វិធានការដើម្បីគាំត្រដល់ពួកគេ – ទាំងអស់គ្នាសម្រាប់មួយ និងមួយសម្រាប់ទាំងអស់គ្នា»។

សូមបញ្ជាក់ថា មហាអំណាចលោកខាងលិច ដូចជាអាល្លឺម៉ង់ជាដើមកំពុងព្យាយាមកាន់តែខ្លាំងឡើងដើម្បីបន្ថយការពឹងផ្អែងលើប្រេង និងឧស្ម័នរបស់រុស្ស៊ី ដែលត្រូវបានគេមើលឃើញថាឥទ្ធិពលដ៏សំខាន់សម្រាប់លោក Putin៕ (យោងតាមប្រភព៖  AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ