ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ថា មិន​ដែល​ផ្តល់​អា​វុ​.​ធ​ដល់​រុ​ស្ស៊ី​នោះ​ទេ និង​ព្រមាន​អា​មេ​រិ​ក​ឱ្យ​បិទ​មាត់

1 ឆ្នាំ មុន

កូរ៉េ​ខាង​ជើង ៖ កូរ៉េ​ខាងជើង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២២ នេះ​ បាន​និយាយ​ថា ខ្លួន​មិន​ដែល​ផ្គត់​ផ្គង់អា​វុ​.​

កូរ៉េ​ខាង​ជើង ៖ កូរ៉េ​ខាងជើង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២២ នេះ​ បាន​និយាយ​ថា ខ្លួន​មិន​ដែល​ផ្គត់​ផ្គង់អា​វុ​.​ធ ឬ​គ្រាប់រំសេវ​ដល់​រុ​ស្ស៊ី​នោះ​ទេ ហើយ​ក៏​គ្មាន​គម្រោង​ធ្វើ​វា​ដែរ និង​បាន​ព្រមាន​អា​មេ​រិ​ក​ឱ្យ​បិទ​​មាត់ និង​ប​ញ្ឍ​ប់​ការ​ផ្សព្វ​ផ្សាយពាក្យ​ចចាមអារ៉ាម​ដែល​មាន​បំណង​ធ្វើ​ឱ្យ​ខូច​មុខមាត់​របស់​កូរ៉េ​ខាងជើង​។

សារព័ត៌មាន​រដ្ឋ​កូរ៉េ KCNA បាន​ដកស្រង់​សម្តី​អគ្គនាយករង​នៃ​អគ្គ​ការិយាល័យ​បរិក្ខា​ក្រសួងការពារជាតិ​ដែល​បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ថា «​កាលពី​ពេល​ថ្មី​ៗ​នេះ អា​មេ​រិ​ក និង​កងកម្លាំង​អរិភាព​ផ្សេង​ទៀត​បាន​និយាយ​អំពី​ការ​រំ​លោ​.​ភ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដោយ​បាន​ផ្សព្វ​ផ្សាយពាក្យ​ច​ចាម​អា​រ៉ាម​ពី​ការ​ជួញដូរ​អា​វុ​.​ធ​រវាង​កូរ៉េ​ខាងជើង និង​រុ​ស្ស៊ី​… យើង​មិន​ដែល​បាន​នាំ​ចេញ​អា​វុ​.​ធ ឬ​គ្រាប់រំសេវ​ទៅ​កាន់​រុ​ស្ស៊ី​ទេពី​មុន ហើយ​យើង​ក៏​គ្មាន​គម្រោង​នាំ​ចេញ​ដែរ​»។

ការ​បដិសេធ​របស់​ទីក្រុង​ព្យុ​ង​យ៉ាង​កើតឡើង ក្រោយ​ពេល​អ្នកនាំពាក្យ​រង​នៃ​ក្រសួងការបរទេស​អា​មេ​រិ​ក​លោក Vedant Patel បាន​និយាយ​កាលពី​ដើមខែ​នេះ​ថា «​រុ​ស្ស៊ី​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ទិញ​គ្រាប់​រ៉ុក្កែត និង​គ្រាប់​កាំ​ភ្លើ​.​ង​ធំ​រាប់​លាន​គ្រាប់​ពី​កូរ៉េ​ខាងជើង​សម្រាប់​ប្រើប្រាស់​នៅ​អ៊ុយ​ក្រែ​ន​»។​

អា​មេ​រិ​ក​ក៏​បាន​ចោទប្រកាន់​អ៊ី​រ៉​ង​ផង​ដែរ​ថា​បាន​ផ្គត់​ផ្គង​ដ្រូ​ន​ទៅ​ឱ្យ​រុ​ស្ស៊ី​សម្រាប់​ប្រើ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​អ៊ី​រ៉​ង​បដិសេធ​។

ចំណែក​រុ​ស្ស៊ី​ក៏​បាន​បដិសេធ​ការ​ចោទប្រកាន់​នោះ​ផង​ដែរ និង​ទាមទារ​ឱ្យ​អា​មេ​រិ​ក​បង្ហាញ​ភ​ស្ថុ​តាង​។

កាលពី​ពេល​ថ្មី​ៗ​នេះ រុ​ស្ស៊ី និង​កូរ៉េ​ខាងជើង​កំពុង​ជជែក​គ្នា​អំពី​ការ​ពង្រឹង​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ