ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ញាក់សាច់! ឡិចស៊ីស​ហោះផ្លោះ​ប្រឡាយ ព្រោះតែ​ម៉ូតូ១​គ្រឿង

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ឧបទ្ទវហេតុមួយ​កើតឡើង កាលពី​វេលា​ម៉ោង​០៧​​​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ​កុម្ភៈ នេះ ស្ថិតតាម​​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ ក្នុង​​ភូមិ​ប្រដិត ឃុំ​សំព្រោ​ច ស្រុក​ស្ទោង ខេត្តកំពង់ធំ​ ​ដោយរថយន្តឡិច​ស៊ី​សមួយគ្រឿងបានគេចម៉ូតូជិះឆ្លងថ្នល់ ធ្វើឱ្យរេចង្កូតហោះ​

ខេត្តកំពង់ធំ ៖ ឧបទ្ទវហេតុមួយ​កើតឡើង កាលពី​វេលា​ម៉ោង​០៧​​​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ​កុម្ភៈ នេះ ស្ថិតតាម​​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ ក្នុង​​ភូមិ​ប្រដិត ឃុំ​សំព្រោ​ច ស្រុក​ស្ទោង ខេត្តកំពង់ធំ​ ​ដោយរថយន្តឡិច​ស៊ី​សមួយគ្រឿងបានគេចម៉ូតូជិះឆ្លងថ្នល់ ធ្វើឱ្យរេចង្កូតហោះ​កាត់ប្រឡាយទឹក​ ទៅ​ធ្លាក់​​ប្រឡាយ​ម្ខាង​ទៀតយ៉ាងរន្ធត់ ​បណ្តាលមនុស្ស​ដែលជិះក្នុងរថយន្ត​៤នាក់​បាន​រងរបួសធ្ងន់ទាំងអស់​ ។

ប្រភពឱ្យដឹងថា រថយន្តឡិចស៊ីសខាងលើ ពណ៌.​ស ​ពាក់ស្លាក​​លេខ​ភ្នំពេញ​2AM-9608 ​បើ​កបរ​​ក្នុង​ល្បឿន​​យ៉ាង​​លឿន ដោយ​មាន​​​ដឹក​ភ្ញៀវ​ជនជាតិ​ចិន ​មក​ពី​​ភ្នំពេញ​ ក្នុង​ទៅ​ទិស​ដៅ​ខាង​​ខេត្តសៀមរាប ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ស្រាប់តែ​លេច​​​​ម៉ូតូ​មួយ​​គ្រឿង​​ជិះ​ឆ្លងថ្នល់ ដែល​​ជា​ហេតុ​នាំ​ឱ្យ​អ្នកបើក​រថយន្ត​គេច​ធ្លាក់​​ថ្នល់​ ទៅ​ខាងឆ្វេង​ដៃ​របស់​ខ្លួន ​ហើយ​រថយន្ត​មាន​ល្បឿន​​លឿន​ផង ​​បាន​ហោះ​ឆ្លងកាត់​ប្រឡាយ​ទឹក​ ដែ​ល​មាន​ទឹក​ជម្រៅ​ប្រហែល​៥ម៉ែត្រ ​ទៅ​ធ្លាក់​នៅ​ម្ខាង​ប្រឡាយ​ទៀត ។

​អ្នក​ជិះ​នៅ​ក្នុង​រថយន្ត​ រង​របួសធ្ងន់​ទាំង​៤​នាក់ ​ក្នុង​នោះ​ខ្មែរ​ម្នាក់​​ជា​អ្នកបើក​​ឈ្មោះម៉ុ​ក អង្គា​រស្មី ​អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​ (បាក់ជើង) និង​ជនជាតិ​ចិន​៣​នាក់​ទៀត ​រង​របួសធ្ងន់​ដូន​គ្នា​ និង​មាន​ម្នាក់​បាក់ជើង ​។