ខេត្តព្រះសីហនុ ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តឆ្លងកាត់តាមបណ្តោយតិរ:វិថីសម្តេចហ៊ុន សែន ផ្លូវលេខ១៤៨ ដែលតភ្ជាប់ទៅនិងវិថីសម្តេចសង្ឃទេពវង្សផ្លូវលេខ១៤៦B បានសំដែងការសោកស្តាយ និងលាន់មាត់គ្រប់ៗគ្នាថា (សូម្បីតែដីឆ្នេរកំសាន្តសាធារណ:ក៏មិនលើកលែងដែរ ដឹកថ្មនិងដីមកចាក់លុបបំបាត់ឆ្នេរពីធម្មជាតិ យកធ្វើជាកម្មសិទ្ធិបុគ្គលបានយ៉ាងរលូនទៅហើយ ។

ប្រភពផ្តល់ព័ត៌មានពីប្រជាពលរដ្ឋជាច្រើន ដែលមានលំនៅឋានស្ថិតនៅចំណុចក្បែរៗស្ថានីយស្តុកប្រេងតេលា ក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឲ្យដឹងដូចៗគ្នាថា ដីឆ្នេរសមុទ្រពីធ្មជាតិដែលកំពុងរងការបំផ្លិចបំផ្លាញដោយការចាក់ដីនិងថ្មលុបចូលទៅក្នុងសមុទ្របានសម្រេចមានប្រវែងប្រមាណ១០០ម៉ែត×៥០ម៉ែត្រ ។ លើគម្រោងចាក់លុបតាមបបណ្តោយឆ្នេរដែលមានប្រវែងប្រមាណ១៥០ម៉ែត្រ មានទីតាំងនៅចំណុចទល់មុខឃ្លាំងស្តុកប្រេងតេលា។

ប្រភពខាងលើ បានបន្តឲ្យដឹងទៀតថា សកម្មភាពចាក់ដីនិងថ្មលុបចូលទៅក្នុងសមុទ្របំបាត់ដីឆ្នេរបង្កឡើងម្ចាស់ដីជនមិនស្គាល់អត្តសញ្ញាណចាប់ផ្តើមធ្វើសកម្មភាពពេលយប់ស្ងាត់ម៉ោង១០ ឬម៉ោង១១យប់ ដោយប្រើប្រាស់រថយន្តនិងគ្រឿងចក្រជាច្រើនគ្រឿងដឹកជញ្ជូនដីនិងថ្ម យកមកចាក់លុបចូលទៅក្នុងសមុទ្រលុបឆ្នេរធម្មជាតិដើម្បីយកធ្វើជាកម្មសិទ្ធ ។

លោក លីម ទូស៊ុន មេឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលទើបទទួលការតែងតាំងមុខតំណែងជាមេឃុំ បានឲ្យដឹងតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២២ កន្លងមកថ្មីៗនេះថា លោកមិនបានស្គាល់ពីអត្តសញ្ញាណអ្នកដែលលួចធ្វើសកម្មភាពរំលោភយកដីឆ្នេរនេះទេ លោកបានបន្តឲ្យដឹងបន្ថែមទៀតថា ប៉ុន្តែខាងរដ្ឋបាលស្រុកស្ទឹងហាវបានបង្កើតគណ:កម្មការចុះទៅធ្វើកំណត់ហេតុបញ្ឈប់ការចាក់ដី និងថ្មចូលទៅក្នុងសមុទ្រជាមួយម្ចាស់ទីតាំងដែលរំលោភយកដីឆ្នេររួចហើយ ។

ដោយឡែក លោក សៅ បូរីវឌ្ឍន: អភិបាលស្រុកស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឲ្យដឹងតាមទូរសព្ទ័កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២កន្លងមកនេះ បែបលាក់លៀមអត្តសញ្ញាណអ្នកដែលរំលោភយកដីឆ្នេរក្នុងទីតាំងខាងលើ ។ លោកបានឲ្យដឹងខ្លីៗថាលោកមិនបានស្គាល់ពីអត្តសញ្ញាណអ្នកធ្វើសកម្មភាពចាក់ដី និងថ្មរំលោភយកដីឆ្នេរសមុទ្រខាងលើនេះទេ ?
ហើយលោកក៏0កំពុងតែដាក់កម្លាំង ដើម្បីបើកការស៊ើបអង្កេតតាមដានពីសកម្មភាពបើរកឃើញលោកនិងចាប់ឃាត់រថយន្ត,គ្រឿងចក្ររួចឃាត់ទាំងមនុស្សយកទៅដាក់គុកតែម្តង។ នេះជាចម្លើយរកទុកចិត្តមិនបានឡើយ ។ មេឃុំធ្វើកំណត់ហេតុហើយ ហេតុអ្វីនិយាយថាមិនស្គាល់ដូចសំដីជ្រុកពេក មិនគួរឱ្យជឿសោះ… ហេ!ហេ!

ប្រជាពលរដ្ឋដែលរស់នៅខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានឃើញពីទិដ្ឋភាពអ្នកដែលចាក់ដីចូលទៅក្នុងសមុទ្ររំលោភយកឆ្នេរពីធ្មជាតិបានដាក់ការសង្សយ័ថា មិនមែនជាអ្នកក្រីក្រ ឋាន:តូចតាចនោះទេទើបហ៊ានធ្វើសកម្មភាពបែបនេះ រហូតអាជ្ញាធរមិនហ៊ានប្រាប់ឈ្មោះ ។ ប៉ុន្តែអ្វីដែលពួកគាត់មានការសោកស្តាយយ៉ាងខ្លាំងនោះដោយសារតែកម្មវិធីមហាសន្និបាត(ក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកលើកទី១៦ និងកម្មវិធីបុណ្យសមុទ្រលើកទី៩ជុំទី០៣ ខេត្តព្រះសីហនុ ត្រូវធ្វើជាម្ចាស់ផ្ទះផង ហេតុអ្វីបានជាមានហេតុការណ៍បែបនេះកើតឡើងបាន,,,?

លោកឡង់ ឌីម៉ង់ ជាអភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ អ្នកយកព័ត៌មានយើងបានព្យាមយាមទំនាក់ទំនងតាមប្រពន្ធ័តេឡេក្រាម ដើម្បីសុំការបកស្រាយពន្យល់អំពីសកម្មភាពខាងលើ លោកបានចូលមើលនៅក្នុងប្រពន្ធ័តេលេក្រាមរបស់អ្នកយកព័ត៏មានយើងដែរតែលោកមិនឆ្លើយតបឡើយ។

ពេលណាស្គាល់ឈ្មោះអ្នកចាក់ដីរំលោភនេះ យើងនឹងមានផ្សាយជូនបន្តទៀត ។ ព័ត៌មានបន្ថែមមានផ្សាយនៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ