ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចាប់ផ្ដើម​កំណត់​តម្លៃ​អប្បបរមា​សម្រាប់​ស្រូវ​អង្ករ

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ចិន​បាន​កំណត់​តម្លៃ​អប្បបរមា​សម្រាប់​ស្រូវ​អង្ករ​នៅ​ឆ្នាំ​២០១៧ ដើម្បី​ការពារ​ប្រយោជន៍​របស់​កសិករ ។ នេះ​បើ​តាម​អ្នក​ធ្វើ​ផែនការ​សេដ្ឋកិច្ច​កំពូល ។
គណៈកម្មការ​អភិវឌ្ឍន៍ និង​កំណែ

ប្រទេស​ចិន ៖ ចិន​បាន​កំណត់​តម្លៃ​អប្បបរមា​សម្រាប់​ស្រូវ​អង្ករ​នៅ​ឆ្នាំ​២០១៧ ដើម្បី​ការពារ​ប្រយោជន៍​របស់​កសិករ ។ នេះ​បើ​តាម​អ្នក​ធ្វើ​ផែនការ​សេដ្ឋកិច្ច​កំពូល ។
គណៈកម្មការ​អភិវឌ្ឍន៍ និង​កំណែទម្រង់​ថ្នាក់​ជាតិ​បានឱ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា តម្លៃ​អប្បបរមា​សម្រាប់​អង្ករ​ប្រភេទ japonica គឺ​៤៤​សេន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គីឡូក្រាម ធ្លាក់​ចុះ​ពី​៣,១​យន់​ក្នុង​១​គីឡូក្រាម​នៅ​ឆ្នាំ​២០១៦ ។

សម្រាប់​តម្លៃ​ស្រូវ​អង្ករ​ផ្សេង​ទៀត​ក៏​ធ្លាក់​ចុះ​បន្តិច​ផង​ដែរ​ពី​ឆ្នាំ​២០១៦ ។ ការ​កែសម្រួល​នេះ ក៏​សម្រាប់​ការ​ចំណាយ​ផ្នែក​ផលិតកម្ម តម្រូវការ ការ​ផ្គត់ផ្គង់​ទីផ្សារ តម្លៃ​នៅ​ក្នុងស្រុក និង​បរទេស ។

ទិន្នផល​ស្រូវ​របស់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​០,៨%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ឬ​ប្រហែល​៦១៦​លាន​តោន​ក្នុង​ឆ្នាំ​២០១៦ ដែល​បាន​បញ្ចប់​នូវ​ការ​កើនឡើង​អស់​រយៈពេល​ជាង​១២​ឆ្នាំ ប៉ុន្តែ​នៅ​តែ​ជា​កំណត់​ត្រា​ឆ្នាំ​ទី​២ ខ្ពស់​បំផុត ។

ប្រទេស​ចិន​បាន​កំណត់​តម្លៃ​អប្បបរមា​សម្រាប់​ស្រូវ​មួយ​ចំនួន​តាំងពី​ឆ្នាំ​២០០៤​មក ដើម្បី​ការពារ​ដល់​ឧស្សាហកម្ម​នេះ ៕