ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​មានរឿង​អ្វី? ក្មេង​ស្ទាវ​២​ក្រុម​វា​.​យ​តប់​គ្នា​ផ្អើល​ចំណុច​ស្ថានីយប្រេងឥន្ធនៈ

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្មេង​ស្ទាវ​មួយ​ក្រុម​ដែល​មាន​គ្នា​ជា​ច្រើន​នាក់​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​វា​.​យ​តប់​ជាមួយ​ក្មេង​ស្ទាវ​មួយ​ក្រុម​ទៀត ដែល​មាន​គ្នា​តិច​ជាង ធ្វើ​ឲ្យ​ក្មេង​ស្ទាវ​ដែល​មាន​គ្នា​តិច​ជាង​វា​.​យ​ត្រឡប់​មក​វិញ បណ្ដាល​ឲ្យ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ស្ទាវ​មួយ​ក្រុម​ដែល​មាន​គ្នា​ជា​ច្រើន​នាក់​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​វា​.​យ​តប់​ជាមួយ​ក្មេង​ស្ទាវ​មួយ​ក្រុម​ទៀត ដែល​មាន​គ្នា​តិច​ជាង ធ្វើ​ឲ្យ​ក្មេង​ស្ទាវ​ដែល​មាន​គ្នា​តិច​ជាង​វា​.​យ​ត្រឡប់​មក​វិញ បណ្ដាល​ឲ្យ​ខ្ទេច​ម៉ូតូ​មួយ​គ្រឿង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ក្នុង​ស្ថានីយប្រេងឥន្ធនៈ តូ​តា​ល់ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ពី​យុវជន​ជា​ម្ចាស់​ម៉ូតូ​ដែល​ត្រូវ​ក្មេង​ស្ទាវ​វា​.​យ​កម្ទេច បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គេ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ដោយ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង​1T-0572 និង​មួយ​គ្រឿង​ទៀត​ម៉ាក វី​ន​នឺ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1JK-6225 គឺ​ពួក​គេ​បាន​ជិះ​ចេញពី​ក្លិប​កម្សាន្ត ហ្គោ​ឡាញ ក្នុង​បំណង​ជិះ​ទៅ​ផ្ទះ​វិញ នៅ​ផ្លូវ​២០០៤​។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​ដែល​ជិះ​ដល់​ចំណុច​កើតហេតុ ពួក​គេ​ក៏​បាន​ជិះ​ចូល​ទៅ​ចាក់​សាំង ប៉ុន្តែ​មិន​ទាន់​បាន​ចាក់​ផង ស្រាប់តែ​មាន​ក្មេង​ស្ទាវ​មួយ​ក្រុម មាន​គ្នា​ជា​ច្រើន​នាក់​ជិះ​ម៉ូតូ​ជាង​១០​គ្រឿង ចូល​មក​ធ្វើការ​វា​.​យ​តប់​មក​លើ​ពួក​ខ្លួន​តែ​ម្តង​។ ភ្លាម​ៗ​នោះ ដោយ​ពួក​ខ្លួន​ភ័យ​ស្លន់ស្លោ​ពេក ក៏​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាន​មួយ​គ្រឿង ចំណែកឯ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​ទៀត ជិះ​គេចខ្លួន​មិន​រួច ក៏​ត្រូវ​បាន​ក្មេង​ស្ទាវ​ទាំងនោះ វា​.​យ​កម្ទេច បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​ក្មេង​ស្ទាវ​ទាំង​អស់នោះ ក៏​បាន​នាំ​គ្នា​ជិះ​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​តែ​ម្ដង​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​ផ្នែក​ចាក់​សាំង​នៅ​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​កើតហេតុ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​ក្មេង​ស្ទាវ​ប្រុស​ស្រី​ជាង​១០​នាក់ ជិះ​ម៉ូតូ​៦​ទៅ​៧​គ្រឿង បាន​ជិះ​ទៅ​ឈប់​ចត​នៅ​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​កើតហេតុ ។ រយៈពេល​២០​នាទី​ក្រោយមក ក៏​ស្រាប់តែ​ក្មេង​ស្ទាវ​ប្រុស​ៗ​មួយ​ក្រុម​ទៀត មាន​គ្នា​ជាង​២០​នាក់ ជិះ​ម៉ូតូ​ជាង​១០​គ្រឿង ក្នុង​នោះ​ក៏​មាន​យុវជន​ជា​ម្ចាស់​ម៉ូតូ​រង​គ្រោះ​ផង​ដែរ បាន​ជិះ​ចូល​ទៅ​វា​.​យ​តប់​ក្មេង​ស្ទាវ​ដែល​មាន​គ្នា​តិច​ជាង ដែល​ឈប់​ចត​នៅ​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​កើតហេតុ​។

បុគ្គលិក​ខាងលើ​បន្ត​ថា ប៉ុន្តែ​ក៏​ត្រូវការ​បាន​ក្មេង​ស្ទាវ​ដែល​មាន​គ្នា​តិច​ជាង​នោះ វា​.​យ​តប់​ត្រឡប់​មក​វិញ ធ្វើ​ឲ្យ​ក្មេង​ស្ទាវ​ដែល​មាន​ច្រើន​ជាង​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន ដោយ​រត់​ចោល​ម៉ូតូ​របស់​យុវជន​រង​គ្រោះ​នោះ ហើយ​ក៏​ត្រូវ​បាន​ក្មេង​ស្ទាវ​ដែល​មាន​គ្នា​តិច​ជាង​នោះ​វា​.​យ​កម្ទេច​ម៉ូតូ​នោះ បណ្តាល​ឲ្យ​ខូចខាត​យ៉ាងដំណំ រួច​ក៏​នាំ​គ្នា​ជិះ​គេចខ្លួន​បាត់​ស្រមោល​អស់​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍ និង​នាំ​យុវជន​ទាំង​៣​នាក់​នោះ ទៅ​កាន់​ប៉ុស្តិ៍​នរ​គ​បាល​រដ្ឋបាល​អូ​បែក​ក្អម ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ