«​តេ​ទឹក​ពុះ​» គ្រោង​ប្រែ​ក្លាយជា​សហគមន៍​ទេសចរណ៍


ខេត្ដកំពង់ស្ពឺ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៧​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​ប្រតិភូ​ក្រសួង រួម​ជាមួយ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​មន្ទីរ​ពាក់ព័ន្ធ ទៅ​ទស្សនកិច្ច​នៅ​រមណីយដ្ឋាន​តេ​ទឹក​ពុះ ស្ថិត​ក្នុង​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ លោក​រដ្ឋមន្ដ្រី បាន​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ស្រុក ឃុំ សហគមន៍ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ប្រមាណ​៨០​នាក់ ។

លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ឱ្យ​ដឹង​ថា ដើម្បី​អភិវឌ្ឍ​តំបន់​តេ​ទឹក​ពុះ​ឱ្យ​ក្លាយជា​តំបន់​ទាក់ទាញ​ដ៏​ពិសេស​សម្រាប់​ប្រទេស​ជាតិ និង​សម្រាប់​ខេត្តកំពង់ស្ពឺ លោក​បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ជំនាញ​ក្រសួង មន្ទីរ​ទេសចរណ៍​ខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត សហការ​គ្នា​រៀបចំ​បង្កើត​តំបន់ ឱ្យទៅ​ជា​សហគមន៍​ទេសចរណ៍ ។

លោក​ថោ​ង ខុន ថ្លែង​ថា «​យើង​ត្រូវ​រៀបចំ​បែបបទ​ស្នើ​សុំ​ទៅ​ក្រសួងបរិស្ថាន ដើម្បី​បង្កើត​ជា​សហគមន៍​ការពារ​ធម្មជាតិ បន្ទាប់​មក​ត្រូវ​រៀបចំ​បង្កើត​ជា​គណៈកម្មការ​គ្រប់គ្រង​សហគមន៍ និង​បញ្ចូល​នូវ​សកម្មភាព និង​សេវាកម្ម​ទេសចរណ៍​នៅ​តំបន់​នេះ ។ ការ​រៀបចំ​បង្កើត​សហគមន៍​ទេសចរណ៍​នេះ ត្រូវ​អនុវត្ត​តាម​រូបមន្ត 4Ps: Public (​រដ្ឋ​) Private (​ឯកជន​) Partnership (​ដៃគូ​អភិវឌ្ឍន៍​) និង People (​ប្រជាជន​) ។

លោក​ថោ​ង ខុន បញ្ជាក់​ថា តំបន់​តេ​ទឹក​ពុះ​ជា​តំបន់​ដ៏​កម្រ និង​ពិសេស​ដែល​អាច​ទាក់ទាញ​ទេសចរ​ជាតិ អន្តរជាតិ និង​ទេសចរ​ពី​ប្រទេស​ជិតខាង​ទស្សនា ។ តាម​ការ​ពិនិត្យ និង​សិក្សា​របស់​ក្រុម​ជំនាញ​ផ្នែក​ទឹក​ពុះ (Hot Spring) របស់​ប្រទេស​ជប៉ុន កាលពី​ឆ្នាំ​២០០៧ បានដឹង​ថា ទឹក​ក្តៅ​តេ​ទឹក​ពុះ​មានគុណ​ភាពល្អ​សម្រាប់​ព្យាបាល​ជំងឺ ផ្សេង​ៗ និង​អាច​កែ​ឆ្នៃ​ប្រើប្រាស់​សម្រាប់​ថែរក្សា​ស្បែក និង​សម្រស់​ស្ត្រី​បានជា​ច្រើន​មុខ ។

ដោយឡែក​បញ្ហា​ប្រឈម គឺ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ត​ភ្ជាប់​ពី​សាលាស្រុក​ឱ​រ៉ា​ល់​កាន់​តំបន់​នោះ​ដែល​មាន​ស្ថានភាព​លំបាក​ក្នុង​ការ​ធ្វើរ​ដំណើរ ។

នា​ឱកាស​នោះ ប្រជាពលរដ្ឋ​បាន​សម្ដែង​រីករាយ​ចំពោះ​គម្រោង​បង្កើត​ជា​សហគមន៍​ទេសចរណ៍​នៅ​តំបន់​តេ​ទឹក​ពុះ ហើយ​ត្រៀម​សហការ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្រសួង អាជ្ញាធរ​ដែនដី និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​អនុវត្ត​គម្រោង​ឱ្យ​ទទួល​បាន​ជោគជ័យ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ