ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​ក​ប្រពន្ធ​ព្រោះ​សង្ស័យ​លួច​មាន​សហាយ

7 ឆ្នាំ មុន

មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ​នៅ​ប្រទេស​ឥណ្ឌា​ដោយ​ប្តី​សម្លា.ប់​ប្រពន្ធ ព្រោះ​សង្ស័យ​ពី​បទ​ផិតក្បត់ ។

ហេតុការណ៍​នោះ​កើតឡើង​នៅ​តំបន់​ម៉ា​ន​ថា​វ៉ា​លី ភាគ​ខាងកើត​ក្រុង​ញូ​វ​ដេ​លី​ប្រទេស​ឥណ្ឌា ។ បុរស​ល្មើស​ឈ្មោះ

មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ​នៅ​ប្រទេស​ឥណ្ឌា​ដោយ​ប្តី​សម្លាប់​ប្រពន្ធ ព្រោះ​សង្ស័យ​ពី​បទ​ផិតក្បត់ ។

ហេតុការណ៍​នោះ​កើតឡើង​នៅ​តំបន់​ម៉ា​ន​ថា​វ៉ា​លី ភាគ​ខាងកើត​ក្រុង​ញូ​វ​ដេ​លី​ប្រទេស​ឥណ្ឌា ។ បុរស​ល្មើស​ឈ្មោះ​សូ​ភោ​ជ កូ​ម៉ា អាយុ​៤០​ឆ្នាំ បាន​ធ្វើ​ទារុណកម្ម​ប្រពន្ធ​របស់​ខ្លួន​យ៉ាង​ឃោរឃៅ​រួច​ប្រើ​រណារកាត់​ក្បាល ។

ជនល្មើស​មាន​ប្រពន្ធ​២​នាក់​ប្រពន្ធ​ទី​១​មានកូន​២​នាក់ និង​ប្រពន្ធ​ទី​២​មានកូន​ម្នាក់ ហើយ​រស់នៅ​រួម​គ្នា​ក្នុង​អគារ​មួយ​ក្រុង​ញូ​វ​ដេ​លី ។

មាន​ថ្ងៃមួយ​សូ​ភោ​ជ សង្ស័យ​ថា​ប្រពន្ធ​ម្នាក់​របស់​ខ្លួន​លួច​ផិតក្បត់​មាន​សហាយ​ធ្វើ​ឱ្យ​គេ​ខឹង​យ៉ាង​ខ្លាំង​ក៏​រិះរក​ឧបករណ៍​សម្លាប់​នាង ។

ពេល​សូ​ភោ​ជ ត្រឡប់​ទៅ​ដល់​ផ្ទះ​ទាំង​ស្រវឹង​ក៏​ស្រែក​ឡូឡា​គោះ​ទ្វារ ហើយ​អ្នក​ជិតខាង​ម្នាក់​ដើរទៅ​បើកទ្វារ​ឱ្យ ។ សូ​ភោ​ជ ឡើង​ទៅ​ជាន់​ទី​២​ហើយ​គោះ​ទ្វារ​ចូល​ទៅ​ក្នុងផ្ទះ ដោយ​បញ្ជា​ឱ្យ​ប្រពន្ធ​ម្នាក់​នាំ​កូន​ទៅ​ក្នុង​បន្ទប់​ចាក់​គន្លឹះទ្វារ និង​ហៅ​ប្រពន្ធ​ម្នាក់​ទៀត​ចេញ​ទៅ​ក្រៅ ។ គេ​បង្ខំ​ឱ្យ​នាង​សារភាព​ពី​រឿង​ផិតក្បត់ ប៉ុន្តែ​នាង​បដិសេធ ។ ដោយ​ទ្រាំ​មិន​បាន​គេ​យក​ឈើ​វាយ​ប្រពន្ធ ព្រមទាំង​ចាប់​ក្បាល​បោក​ផ្ទប់​ទៅ​នឹង​ជញ្ជាំង​បែកចេញ​ឈាម ។ ប្រពន្ធ​យំ​ស្រែក​សុំ​ការ​មេត្តា​ពី​ប្តី តែ​គេ​មិន​ឈប់​ទេ​បន្ត​វាយ​រហូត​សន្លប់​បាត់ស្មារតី និង​ទីបំផុត​ក៏​ស្លាប់ ។

នៅ​ពេល​សូ​ភោ​ជ ដឹង​ថា​ប្រពន្ធ​ស្លាប់ គេ​ពន្លះសាច់​របស់​នាង​យក​ទៅ​បោះចោល​នៅ​កន្លែង  ផ្សេង​ៗ ដោយ​ដេញ​ប្រពន្ធ​ម្នាក់​ទៀត​ឱ្យ​នាំ​កូន​ទៅ​កន្លែង​ផ្សេង និង​ចាត់ការ​លើ​សព​បន្ត​ទៀត ។

គេ​យក​រណារកាត់​ក​ប្រពន្ធ​ដាក់​ច្រក​ក្នុង​បាវ គ្រោង​យក​ទៅ​បោះចោល​ក្នុង​ទន្លេ ។

រំលង​បាន​៣​ថ្ងៃក្រោយ​មក​សព​ប្រពន្ធ​មាន​ក្លិនស្អុយ​ហើយ​អ្នក​ជិតខាង​ប្តឹង​ប៉ូលិស ។ នៅ​ពេល​ប៉ូលិស​ទៅ​ដល់​ចំណុច​កើតហេតុ​ឃើញ​សាកសព​នៅ​ក្នុង​បន្ទប់ ។ ប៉ូលិស​បាន​ចាប់ខ្លួន​ជនល្មើស​យក​ទៅ​ផ្តន្ទាទោស ៕