ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​​យន្តហោះ​ភ្លាម! លោកហ៊ុន ម៉ាណែត ភ្ញាក់​ព្រើត​ជាមួយ​គេហ​ទំព័រ«ដើម​ត្នោត» ថាលោក…

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោកហ៊ុន ម៉ាណែត បានហួសចិត្ត​ និងអស់ចំណើ​ចខ្លាំង ទៅលើសារព័ត៌មាន​មួយ​ឈ្មោះ​ «ដើមត្នោត» ដែល​បាន​ចុះផ្សាយ​ថា លោក​មានជំនួយការដល់ទៅ​​ជាង​២០​នាក់ ​ហើយ​ពាក់​សុទ្ធតែ​ស័ក្តិ​៥ ។

រាជធានីភ្នំពេញ ៖ លោកហ៊ុន ម៉ាណែត បានហួសចិត្ត​ និងអស់ចំណើ​ចខ្លាំង ទៅលើសារព័ត៌មាន​មួយ​ឈ្មោះ​ «ដើមត្នោត» ដែល​បាន​ចុះផ្សាយ​ថា លោក​មានជំនួយការដល់ទៅ​​ជាង​២០​នាក់ ​ហើយ​ពាក់​សុទ្ធតែ​ស័ក្តិ​៥ ។

ខណៈ​លោក​ហ៊ុន ម៉ាណែត បាន​ចុះ​ពីលើ​យន្តហោះ​ភ្លាម កាលពី​វេលា​​ម៉ោង​០១រំលងអធ្រាត្រ​ថ្ងៃទី២៣ កុម្ភៈ ដោយ​លោក​បាន​បើក​ទូរស័ព្ទ​មើលក៏​ភ្ញាក់​ព្រើត ព្រោះ​មាន​មិត្ត​ម្នាក់​គាត់​​ផ្ញើ​​ព័​ត៌​មាន​ប្លែក​មួយ​ថ្មី​ ដែល​សារ​ព័​ត៌​មាន​ដើម​ត្នោត​​បាន​​សរសេរ ​ហើយ​យកមក​ចុះ​លើ​​គេហទំព័រ​របស់​​គាត់​​ថា «​ខ្ញុំ​មាន​ជំនួយការ​ដល់​ទៅ​ជាង​២០​នាក់ ​ហើយ​ពាក់​សុទ្ធតែ​ស័ក្តិ​៥» ​។

អាន​​ភ្លាម ​ខ្ញុំ​ផ្ទុះសំណើច​ហើយ​គ្រវីក្បាល​ រហូត​ដល់​អ្នក​ដើរ​ក្បែរ​ងាក​មើល ព្រោះ​វា​ជា​ព័ត៌​មាន​មួយ​ថ្មី​ ដែល​ធ្វើ​ឱ្យ​​ខ្ញុំ​អស់សំណើច សើច​​ដោយ​ហួសចិត្ត ​។ ពេល​ជាមួយ​គ្នា​ ខ្ញុំ​ក៏​ឆ្ងល់​ថា​ តើ​ជំនួយការ​របស់ខ្ញុំ​ស័ក្តិ​៥ ទាំង​២០​នាក់​ជាង​នោះ ​មកពីណា​ ហើយ​មាន​ឈ្មោះ​​អ្វីខ្លះ? ខ្ញុំ​ក៏​បន្ត​អាន​អត្ថបទ​​ដែល​បាន​ចុះ​នោះ ២ ទៅ​៣​ដង​ ហើយ​ខំប្រឹង​មើល​ថា ​តើ​មាន​អ្វី​ដែល​ឆ្លើយ​នឹង​ការ​ងឿងឆ្ងល់​របស់ខ្ញុំ​ខាងលើ​ទេ ពោល​គឺ​មាន​បង្ហាញ​ជា​មូលដ្ឋាន​នូវ​ឯកសារ​អ្វី​ច្បាស់លាស់​ទេ ក្រែង​ខ្ញុំ​ភ្លេច ​។ ប៉ុន្តែ​​អា​នប៉ុ​ន្មា​ន​ដង ក៏​មិនឃើញ​មាន​អ្វី​ដែល​សារ​ព័​ត៌​មាន​ដើម​ត្នោត​បង្ហាញ​អ្វីជា​ភស្តុ​តាង​ច្បាស់លាស់ ក្រៅ​តែ​ពី​និយាយ​ចោល​ថា ខ្ញុំ​មាន​ជំនួយការ​ជាង២០​នាក់​ដែល​សុទ្ធតែ​ជា​សក្តិ​៥​ ។

ដើម្បី​ឱ្យ​​ខ្ញុំ​បាន​អស់​ច​ម្ង​ល់ ក៏​ដូច​ជា​ឱ្យអ្នក​អាន​ព័​ត៌​មាន​ដើមត្នោត​បានឃើញ​ការ​ពិត ខ្ញុំ​សូម​អោយ​សារ​ព័​ត៌​មាន​ដើម​ត្នោត មេត្តា​ជួយ​បង្ហាញ​ឈ្មោះ​​ជំនួយការ​សក្តិ​៥ របស់ខ្ញុំ​ទាំង​ជាង២០​នាក់​នោះ​ផង និង​សូម​បង្ហាញ​ឯកសារ​តែងតាំង​ក្រុម​ជំនួយការ​នោះ​ផង ដូច​ដែល​បាន​យក​ឯកសារ​តែងតាំង​ខ្ញុំ​មក​បង្ហាញ​អ​ញ្ចឹ​ង​។

បើ​បាន​ដូច្នេះ នឹង​ជួយឱ្យ​ខ្ញុំ​អស់ឆ្ងល់ និងឱ្យ​បងប្អូន​អ្នក​តាមដាន​ព័ត៌​មាន​ដើម​ត្នោត​ បាន​ទទួល​ភាព​កក់ក្តៅ​ពីសារ​ព័​ត៌​មាន​នេះ​ថា​ ជា​សារ​ព័ត៌​មាន​មួយ​ ដែល​អាច​ទុកចិត្ត​បាន មិនមែន​ចេះ​តែ​ចុះ​ផ្សាយ​ព័ត៌​មាន​ ដោយ​អត់​មានការ​ទទួលខុសត្រូវ ឬ​ដោយ​គ្មាន​មូលដ្ឋាន ភស្តុ​តាង ឯកសារ​ច្បាស់លាស់​នោះ​ទេ​បាទ​ ។

ប៉ុន្តែ​បើ​មិន​អាច​បង្ហាញ​ភស្តុ​តាង​នោះ​ទេ ខ្ញុំ​សូម​ឱ្យ​សារ​ព័​ត៌​មាន​ដើម​ត្នោត ធ្វើ​នូវ​​ការងារ​មួយ​ដែល​សារ​ព័ត៌​មាន​ដែល​មាន​លក្ខណ​:​ជា​អាជីព​ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ គួរ​ធ្វើ​នោះ​ គឺ​កែសម្រួល​ខ្លឹមសារ​ព័ត៌​មាន​របស់​ខ្លួន​ និង​ទទួលស្គាល់​ការ​ពិត​ថា​ ខ្លួន​មិន​មាន​ឯកសារ​ ឬ​ភស្តុ​តាង​គ្រប់គ្រាន់​ ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ព័​ត៌​មាន​ដែល​ខ្លួន​បាន​ចុះ​ផ្សាយ​នោះ​ទេ​ ។

ខ្ញុំ​ជឿ​ថា បងប្អូន​ជា​ច្រើន​នាក់​​ប្រាកដជា​សង្ឃឹម​ដូច​​ខ្ញុំ​ដែរ​ថា សារ​ព័​ត៌​មាន​ដើម​ត្នោត​​នឹង​ឆ្លើយ​តប​ជា​មិន​ខានទៅ​នឹង​សំណូមពរ​របស់ខ្ញុំ ព្រោះ​ពេល​នោះ​យើង​ទាំងអស់​គ្នា​នឹង​បានដឹង​ការ​ពិត ហើយ​ក៏​អាច​ឃើញ​ថា​ សារ​ព័​​ត៌​មាន​ដើម​ត្នោត ​ជា​សារ​ព័​ត៌​មាន​ប្រភេទ​ណា ​។ សូម​អរគុណ​ទុកជា​មុន​ ។