បែកធ្លាយអាថ៌កំបាំង ពេលចៅស្រីវ័យក្មេងមានផ្ទៃពោះ៦ខែ
ខេត្តក្រចេះ ៖ បន្ទាប់ពីបែកធ្លាយអាថ៌កំបាំងតាមរយៈការលើកឡើងរបស់ក្រុមប្រឹក្សាឃុំពីរឿងចៅស្រីវ័យក្មេងមានផ្ទៃពោះ៦ខែដោយសារត្រូវតាចាប់រំលោ.ភជាបន្តបន្ទាប់រួចមក …
ខេត្តក្រចេះ ៖ បន្ទាប់ពីបែកធ្លាយអាថ៌កំបាំងតាមរយៈការលើកឡើងរបស់ក្រុមប្រឹក្សាឃុំពីរឿងចៅស្រីវ័យក្មេងមានផ្ទៃពោះ៦ខែដោយសារត្រូវតាចាប់រំលោ.ភជាបន្តបន្ទាប់រួចមក …
ខេត្តក្រចេះ ៖ បន្ទាប់ពីបែកធ្លាយអាថ៌កំបាំងតាមរយៈការលើកឡើងរបស់ក្រុមប្រឹក្សាឃុំពីរឿងចៅស្រីវ័យក្មេងមានផ្ទៃពោះ៦ខែដោយសារត្រូវតាចាប់រំលោភជាបន្តបន្ទាប់រួចមក សមត្ថកិច្ចនគរបាលបានចុះទៅនាំខ្លួនបុរសចំណាស់សង្ស័យមកសាកសួរនិងឃាត់ខ្លួនតែម្តង ។
បុរសវ័យចំណាស់ដែលត្រូវនគរបាលស្រុកស្នួលចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើចៅស្រីវ័យ១៦ឆ្នាំរហូតមានផ្ទៃពោះ៦ខែនេះឈ្មោះ ជា គា អាយុ៧៣ឆ្នាំ មុខរបរជាគ្រូថ្នាំខ្មែរ រស់នៅក្នុងភូមិតាសោម ឃុំស្វាយជ្រះ ស្រុកស្នួល ត្រូវជាឪពុកចុងរបស់ម្តាយនារីរងគ្រោះ និងជាជីតាចុងរបស់នាងផងដែរ ។
ទោះបីជាយ៉ាងណា ករណីតារំលោភចៅស្រីរហូតមានផ្ទៃពោះនេះ គឺមិនមានការប្តឹងប្តល់ពីក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះនោះទេ តែត្រូវបានលើកឡើងដោយក្រុមប្រឹក្សាឃុំទៅវិញ ។ ដោយសារតែនារីរងគ្រោះជាកូនកំព្រាឪពុក និងសព្វថ្ងៃរស់នៅជាមួយស្ត្រីជាម្តាយដែលមិនមានការយកចិត្តទុកដាក់លើនាង ហើយមិនតែប៉ុណ្ណោះជនសង្ស័យវ័យចំណាស់តែងតែធ្វើការគំរាមតាមពាក្យសម្តីយ៉ាងធ្ងន់ធ្ងរមកលើនាងទៀតផងនោះ ។
លោកវរសេនីយ៍ទោ ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានឲ្យដឹងថា បន្ទាប់ពីមានការលើកឡើងពីសមាជិកក្រុមប្រឹក្សាឃុំស្វាយជ្រះ នៅក្នុងកិច្ចប្រជុំមួយនៅសាលាស្រុកស្នួល កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ថា មានករណីតាចាប់រំលោភចៅស្រីរហូតមានផ្ទៃពោះ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកបានចុះឃាត់ខ្លួនបុរសចំណាស់សង្ស័យមកសាកសួរទាំងគ្មានពាក្យបណ្តឹង ។
លោកអធិការបញ្ជាក់ថា ក្រោយការនាំខ្លួនបុរសសង្ស័យវ័យចំណាស់ និងនារីរងគ្រោះមកសាកសួរ និងទទួលបានចម្លើយសារភាព ទើបនគរបាលសម្រេចឃាត់ខ្លួនបុរសសង្ស័យវ័យចំណាស់រូបនេះពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ។
បើតាមការសម្រង់ចម្លើយរបស់នារីរងគ្រោះអាយុ១៦ឆ្នាំ បានរៀបរាប់ប្រាប់នគរបាលថា កាលពីខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ជនសង្ស័យជាជីតារូបនេះបានបបួលនាងដើរមើលជម្ងឺឲ្យគេតាមភូមិ ។ ដោយក្នុងមួយកន្លែងត្រូវដេកផ្លូវ២-៣យប់ទើបត្រឡប់មកផ្ទះវិញ ។ ហើយការដើរមើលជម្ងឺព្យាបាលឲ្យគេជាមួយជនសង្ស័យ ជាជីតារូបនេះបានធ្វើឡើងជាច្រើនកន្លែង ។ រហូតដល់ថ្ងៃមួយទៀត គាត់បានបបួលនាងមកព្យាបាលជម្ងឺឲ្យគេនៅភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល និងបានសម្រាកនៅទីនោះរយៈពេល៣យប់ ។ ទីនោះជាកន្លែងចុងក្រោយដែលបុរសជាប់ចោទវ័យចំណាស់រូបនេះបានល្បួងនាងរំលោភរហូតបានសម្រេចចំនួន៣ដង ។
ក្រោយការល្បួងចាប់រំលោភបានសម្រេចជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះបានធ្វើឲ្យក្មេងស្រីរងគ្រោះវ័យ១៦ឆ្នាំ មានផ្ទៃពោះចំនួន៦ខែហើយ ។ តែយ៉ាងណា នាងក៏មិនហ៊ានប្តឹងប្តល់ជនសង្ស័យជាជីតារូបនេះដែរ ព្រោះតែកន្លងមកជនសង្ស័យរូបនេះបានគំរាមនាង ដោយបង្គាប់នាងឲ្យដើរប្តឹងថា ទោះជាប្តឹងដល់ទីណាក៏គាត់មិនខ្លាចដែរ ។
លោក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានឲ្យដឹងទៀតថា ក្រោយពីទទួលបានចម្លើយសារភាពគ្រប់គ្រាន់ជនជាប់ចោទជាជីតារូបនេះត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងចាត់ការបន្ត ៕
ចែករំលែកព័តមាននេះ