ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ ! កំពុង​ដើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​បុក​ស្លា.ប់​ភ្លាម

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់ ខណៈ​កំពុង​ដើរ​ឆ្លងផ្លូវ​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្រាប់តែ​រថយន្ត​១​គ្រឿង​បាន​បើក​មក​បុក​បណ្ដាល​ឲ្យ​ …

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់ ខណៈ​កំពុង​ដើរ​ឆ្លងផ្លូវ​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្រាប់តែ​រថយន្ត​១​គ្រឿង​បាន​បើក​មក​បុក​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​១៩៨ ១៩៩ ស្ថិត​ក្នុងភូមិ​អណ្ដូង​ក្រសាំង ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ។

លោក​វរៈសេនីយ៍ត្រី ស៊ឹ​ម រ័​ត្ន អនុប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ស៊ី​ម សែន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ នៅ​យប់​កើតហេតុ ជន​រង​គ្រោះ​បាន​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​៥​ពី​ជើង​ទៅ​ត្បូង ខណៈ​ទើបតែ​ដើរ​ឆ្លង​គំនួ​ស​ផ្លូវ​ស្រាប់តែ​រថយន្ត​១​គ្រឿង​បោះពួយ​យ៉ាង​លឿន​ពី​លិចទៅ​កើត​បុក​ចំ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​រថយន្ដ​បង្ក​បាន​បើក​គេចខ្លួន​បាត់​ស្រមោល ដោយ​ពុំ​មាន​អ្នក​ណា​ស្គាល់​ថា​ម៉ាក​អ្វី និង​ពាក់​ស្លាក​លេខ​ប៉ុន្មាន​នោះ​ទេ គ្រាន់តែ​ដឹង​ថា រថយន្ដ​នោះ​ជា​រថយន្ដ​ធុន​តូច​ប៉ុណ្ណោះ ។

លោក​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​កើតហេតុ​ភ្លាម សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ខេត្ត​បាន​ទំនាក់ទំនង​គ្នា​ក្នុង​ការ​ស្ទាក់​ចាប់​រថយន្ដ​បង្ក​គ្រោះថ្នាក់​នោះ​ដែរ ប៉ុន្តែ​ទំនងជា​ចូល​ពួន​នៅ​កន្លែង​ណាមួយ​បាត់ ទើប​សមត្ថកិច្ច​ចាប់​មិន​បាន ហើយ​ពេល​នេះ​កំពុង​តាម​ស្រាវជ្រាវ ។ ចំណែក​សព​ជន​រង​គ្រោះ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​នៃ​សព ដែល​ស្ថិត​នៅ​ក្នុងភូមិ​អណ្ដូង​ក្រសាំង ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ៕