គោលនយោបាយ​ក្នុងស្រុក​មិន​ប៉ះពាល់​ដោយសារ​ផែនការ​លោក Trump


ប្រទេស​ចិន ៖ រដ្ឋមន្ត្រី​ឧស្សាហកម្ម​ចិន លោក Miao Wei បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​ចិន​កំពុង​តាមដាន​ផែនការ​របស់​លោក​ប្រធានាធិបតី Trump ពី​ការ​បង្កើត​ការងារ​ក្នុងស្រុក​បន្ថែម តាម​រយៈ​ជំរុញ​ដល់​ក្រុមហ៊ុន​ឲ្យ​នាំ​យក​ការងារ​ទៅ​កាន់​សហរដ្ឋអាមេរិក ប៉ុន្តែ​រដ្ឋាភិបាល​ចិន​នឹង​មិន​ផ្លាស់​ប្តូរ​គោលនយោបាយ​ក្នុងស្រុក​ឡើយ ។

លោក​ថ្លែង​ថា ៖ « ទាក់ទិន​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​លើក​ស្ទួយ​វិស័យ​ផលិតកម្ម​របស់​សហរដ្ឋអាមេរិក និង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នាំ​យក​ការងារ​ទៅ​កាន់​សហរដ្ឋអាមេរិក​វិញ ពួក​យើង​កំពុង​តាមដាន​យ៉ាង​ដិត​ដល់​លើ​គោលនយោបាយ​ទាំងនោះ ប៉ុន្តែ​វា​នឹង​មិន​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​វិស័យ​ផលិតកម្ម​របស់​ចិន​ទេ » ។

លោក​បន្ថែម​ថា ចិន​នឹង​បន្ត​ជំរុញ​ដល់​ក្រុមហ៊ុន​បរទេស​ឲ្យ​វិនិយោគ​ក្នុង​ប្រទេស​ចិន ក៏​ដូច​ជា​ជំរុញ​ក្រុមហ៊ុន​ក្នុងស្រុក​ឲ្យ​វិនិយោគ​នៅ​បរទេស​ផង​ដែរ ។

ដោយ​មានការ​ព្រួយបារម្ភ​ថា វិស័យ​ដែល​ពឹងផ្អែក​លើ​ការ​នាំ​ចេញ​នេះ​ជួប​បញ្ហា ប្រទេស​ចិន​បាន​ជំរុញ​ដល់​អ្នកដឹកនាំ​ទូ​ទាំង​ពិភពលោក​ម្តង​ហើយ​ម្តងទៀត ឲ្យ​ប្រឆាំង​នឹង​គំនិត​ការពារ​និយម​ដែល​លោក Trump បាន​ប្រើប្រាស់​ក្នុង​គោលនយោបាយ​អា​មេ​រិ​ក​ទី​១ របស់​លោក ។

លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ Davos កាលពី​ខែ​មុន​ថា គំនិត​ការពារ​និយម គឺ​ប្រៀប​បាន​នឹង​ការ​ឃុំខ្លួន​ក្នុង​បន្ទប់​ដ៏​ងងឹត ដោយ​ផ្តាច់ខ្លួន​ពី​ពន្លឺ និង​ខ្យល់អាកាស ។

វិស័យ​ដែកថែប​របស់​ប្រទេស​ចិន ត្រូវ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​យ៉ាង​ដិត​ដល់ ដោយ​ស្ថិត​ក្រោម​សម្ពាធ​នៃ​ការ​រិះគន់​ថា ពួក​គេ​កំពុង​តែ​លក់​ផលិតផល​របស់​ខ្លួន​ក្នុង​តម្លៃ​ទាប និង​បង្ខំ​ឲ្យ​ដៃគូ​ប្រកួតប្រជែង​នៅ​បរទេស​ក្ស័យធន ។

អនុរដ្ឋមន្ត្រី​ឧស្សាហកម្ម លោក Xu Lejiang បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ដែរ​ថា ការ​សម្រេចចិត្ត​របស់​ប្រទេស​ចិន ក្នុង​ការ​កាត់​បន្ថយ​ដែកថែប​៦៥​លាន​តោន​កាលពី​ឆ្នាំ​មុន បាន​ធ្វើ​ឲ្យ​តម្លៃ​ដែកថែប​កើនឡើង​វិញ ។

គួរ​បញ្ជាក់​ថា ប្រទេស​ចិន​បាន​ប្រកាស​កាលពី​ឆ្នាំ​មុន​ថា ពួក​គេ​នឹង​កាត់​បន្ថយ​ផលិតកម្ម​ប្រមាណ​១៥០​លាន​តោន​ក្នុង​រវាង​ឆ្នាំ​២០១៦ ដល់​២០២០ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សេដ្ឋកិច្ច​សាកល

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ