ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២១​កុម្ភៈ កើតឡើង​៨​លើក ស្លា.ប់​២​នាក់ របួសធ្ងន់​ស្រាល​២០​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៧ កើតឡើង​ចំនួន​០៨​លើក (​យប់​០៥​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លា.ប់​០២​នាក់​(​ប្រុស​) …

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៧ កើតឡើង​ចំនួន​០៨​លើក (​យប់​០៥​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​០២​នាក់​(​ប្រុស​) រង​របួសធ្ងន់​១១​នាក់ (​ស្រី​០១​នាក់​) របួសស្រាល​០៩​នាក់​(​ស្រី​០១​នាក់​) ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​០៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យាន​១៥​គ្រឿង រួម​មាន ម៉ូតូ​០៩​គ្រឿង​, រថយន្ត​តូច​០៥​គ្រឿង​, រថយន្ត​ធំ​០១​គ្រឿង ។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​១៣​នាក់ (​យប់​០៦​នាក់​) ។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួម​មាន ផ្លូវជាតិ​០៣​លើក​, ផ្លូវ​ខេត្ត​/​ក្រុង​០៤​លើក​, ផ្លូវលំ​០១​លើក ។

ដោយឡែក​យានយន្ត​បង្កហេតុ រួម​មាន ម៉ូតូ​០៤​លើក​, រថយន្ត​តូច​០២​លើក​, រថយន្ត​ធំ​០១​លើក​, គោ​យន្ត​០១​លើក ។ គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​ម៉ូតូ​០៣​លើក​, ម៉ូតូ និង​រថយន្ត​តូច​០២​លើក ស្លាប់​០១​នាក់​, ម៉ូតូ និង​គោ​យន្ត​០១​លើក​, រថយន្ត​តូច និង​រថយន្ត​តូច​០១​លើក ស្លាប់​០១​នាក់​, រថយន្ត និង​រថយន្ត​ធំ​០១​លើក ។ មូលហេតុ​គ្រោះថ្នាក់ ល្បឿន​០៣​លើក​, មិន​គោរព​សិទ្ធិ​០២​លើក​, ស្រវឹង​០១​លើក​, ជែង​០២​លើក ស្លាប់​០២​នាក់ ។

ខេត្ត​ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ៖ ខេត្តបន្ទាយមានជ័យ​០១​លើក ស្លាប់​០១​នាក់ របួស​០៤​នាក់​, កណ្តាល​០១​លើក ស្លាប់​០១​នាក់ របួស​០២​នាក់​, ព្រះ​សីហ​នុ​០២​លើក របួស​០៣​នាក់​, ឧត្តរមានជ័យ​០១​លើក របួស​០៣​នាក់​, ត្បូងឃ្មុំ​០១​លើក របួស​០៥​នាក់​, ព្រះ​វិហារ​០១​លើក របួស​០២​នាក់ និង​កំពង់ចាម​០១​លើក របួស​០១​នាក់ ៕