ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​៣​គោលដៅ​ផ្សេង​គ្នា ចាប់ខ្លួន​២​នាក់ និង​រឹបអូស​ជិត​៨​គីឡូក្រាម​បញ្ជូន​ទៅ​តុលាការ

1 ឆ្នាំ មុន
  • ភ្នំពេញ

អនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន​។ កាលពី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២២ កម្លាំង​ជំនាញ (​ក​៣) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ប្រុ​ញ សាន​, លោក​ឧត្តមសេនីយ៍ទោ ភឹ​ម ច័ន្ទ​តា​រ៉ា នាយករង​មន្ទីរ មានការ​ចូលរួម​ពី​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ស​ម្រ​ល​សម្រួល​ដោយ​លោក ទី មុនិ​ន្ន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលា​ដំ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​បង្ក្រាប នៅ​០៣​ដោល​ដៅ​ផ្សេង​គ្នា ៖

គោលដៅ​ទី​១- នៅ​ចំណុច​ផ្លូវ​២៨៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ មានឈ្មោះ ទូច កុង​ហ៊ា​ង និង​គ្រឿង​ញៀ​.​ន​ប្រមាណ​ជាង​៥​គីឡូ​។ គោលដៅ​ទី​២- នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំ​ញៀ​.​ន​ប្រមាណ​ជាង​១​គីឡូ​។ គោលដៅ​ទី​៣- ឆែកឆេរ​បន្ទប់​របស់​ឈ្មោះ ទូច កុក​ហ៊ា​ង លេខ​២១០៣ ជាន់​ទី​២១ សណ្ឋាគារ អ​អេ​ន ហ្វេ​ស ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដកហូត​មាន​សំភារៈ​កែ​ច្នៃ និង​ថ្នាំ​ញៀ​.​ន​មួយ​ចំនួន​។

លទ្ធផល​សរុប ៖ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ម្នាក់​ឈ្មោះ ទូច កុក​ហ៊ា​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ហុង ស្រេង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​។ ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​ចាប់​យក​វត្ថុ​តាង​រួម​មាន ៖ សារ​ធា​ធាតុ​ញៀ​.​ន​ប្រភេទ កេ​តា​មីន (KETAMIN) ទម្ងន់​សុទ្ធ ២៩៦ ក្រាម​។ សារធាតុ​ញៀ​.​ន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់​សុទ្ធ​៧​គីឡូ និង ៥១២.៦៩​ក្រាម​។ សរុប​សារធាតុ​ញៀ​.​ន​៧​គីឡូ ៨០៨.៦៩​ក្រាម​។ សារធាតុ​គីមី​៣​គីឡូ ៣៦៥.២​ក្រាម​។

ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ