ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​កាមេរ៉ា​សុវត្ថិភាព ! ប្តឹង​ប៉ូលិស​ឲ្យ​ចាប់ខ្លួន​ភ្លាម​ៗ​ខណៈ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ភ្លាម​ៗ​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៧ ខណៈ​កំពុង​ធ្វើ​សកម្មភាព …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ភ្លាម​ៗ​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៧ ខណៈ​កំពុង​ធ្វើ​សកម្មភាព​គាស់​​ផ្ទះ​ប្រធាន​ផ្សារ «​វិ​ន​មីង​» ដែល​មា​នទី​តាំងនៅ​ក្នុង​ផ្សារ «​វី​ន​មីង​» ស្ថិត​នៅ​ជាប់​របង​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម្ចាស់ផ្ទះ​ដែល​ត្រូវ​ចោរ​គាស់​យក​ទូរស័ព្ទ​នោះ​ឈ្មោះ ផេង វុ​ត្ថា ភេទ​ប្រុស មុខរបរ​ជា​ប្រធាន​ផ្សារ «​វិ​ន​មីង​» ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ ចំណែក​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ តុល សា​រ៉ាត់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​មុខរបរ​ជាង​ផ្សារ​ដែក ស្នាក់​នៅ​បន្ទប់​ជួល​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍ សែន​ជ័យ មានស្រុក​កំណើត​នៅ ស្រុក​ត្រាំ​ង​កក់ ខេត្តតាកែវ គាស់​យក​បាន​តែ​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​១​គ្រឿង និង​ណូ​គា​១​គ្រឿង​ប៉ុណ្ណោះ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម្ចាស់ផ្ទះ​មិន​បាន​នៅផ្ទះ​នោះ​ទេ ដោយ​បាន​ចាក់សោរ​ទ្វារ​ត្រឹមត្រូវ​មុន​នឹង​គាត់​ចាកចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ ខណៈនោះ​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ ក្នុង​បំណង​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​យក​ទ្រព្យសម្បត្តិ ប៉ុន្តែ​លួច​យក​បាន​តែ​ទូរស័ព្ទ​ដៃ​២​គ្រឿង​ប៉ុណ្ណោះ ។ ខណៈនោះ​ម្ចាស់ផ្ទះ​បាន​មើលឃើញ​តាម​កាមេរ៉ា​សុវត្ថិភាព​ដែល​ភ្ជាប់​តាម​ទូរស័ព្ទ​ដៃ​ឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​គាស់​បន្ទប់ ក៏​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ចុះ​ទៅ​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោម​ចៅ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕