ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះអកុសល លោកគ្រូ​បង្រៀន​ម្នាក់​​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំដែល​លោកគ្រូ​បង្រៀន​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​​កន្លែង ក្រោយជួបហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បង្ក​មក​​ពី​អ្នកបើកបរ​រថយន្ត​​វ៉ា​ជែង​ក្នុង​ស្ថានភាព​ផ្លូវ​គ្រោះថ្នាក់ កាលពីវេលា​ម៉ោង​២ ​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៦ ​ខែកញ្ញា ឆ្នាំ​២០២២ នៅ​លើ​កំណាត់​ផ្លូវ​លេខ…

ខេត្តស្វាយរៀង​ ៖​ សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំដែល​លោកគ្រូ​បង្រៀន​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​​កន្លែង ក្រោយជួបហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បង្ក​មក​​ពី​អ្នកបើកបរ​រថយន្ត​​វ៉ា​ជែង​ក្នុង​ស្ថានភាព​ផ្លូវ​គ្រោះថ្នាក់ កាលពីវេលា​ម៉ោង​២ ​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៦ ​ខែកញ្ញា ឆ្នាំ​២០២២ នៅ​លើ​កំណាត់​ផ្លូវ​លេខ ៣១៦A ត្រង់​ចំណុច​ភូមិ​ចំកា​លាវ ឃុំ​ព្រៃ​គគីរ​ស្រុក​ច​ន្ទ្រា ​ក្នុង​ទិស​ដៅ​បញ្ច្រាស​​គ្នា ។

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​ឈ្មោះ ផ​ន ភា​រុន ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់កែង សង្កាត់​បាទី ក្រុង​បា​វិត ខេត្តស្វាយរៀង ជា​អ្នក​បើកបរ​រថយន្ត​ម៉ាក​បា​ឡែ​ន ព​ណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-5856​ ​បើកបរ​ពី​លិចទៅ​កើត​យ៉ាង​លឿន ។ លុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​ បាន​វ៉ា​ជែង​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ ឈ្មោះ​ទន់ ភក្តី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ​ជា​គ្រូបង្រៀន​​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេ ១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ សៀមរាប​1O-8844 ចំ​ពីមុខ​ពេញទំហឹង លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​លោកគ្រូ​បង្រៀន​រង​របួស​បែក​ក្បាល​ និង​ដងខ្លួន​ធ្ងន់ធ្ងរ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​គួ​រឲ្យ​ស​ង្វេ​គ ​។ ​

ប្រភពឱ្យ​ដឹងទៀតថា ជន​រង​គ្រោះ​មាន​ពាក់មួក​សុវត្ថិភាព និង​មាន​កញ្ចក់​មើល​ក្រោយ (​បើកបរ​ពី​កើត​ទៅ​លិច​) ​ម៉ូតូ​ខូចខាត​ធ្ងន់ ចំណែក​រថយន្ត​បង្ក​ខូចខាត​ស្រាល ​។ ​ក្រោយមក ​សមត្ថកិច្ច​នគ​បាល​ការិយាល័យ​ចរាចរណ៍​ស្រុក​ច​ន្ទ្រា​ បាន​ចុះ​ទៅ​ដល់​គោលដៅ​កើតហេតុ​ខាងលើ បាន​ធ្វើការ​វាស់វែង រួច​ប្រគល់​សព​ឱ្យទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

អត្ថបទសរសេរ ដោយ