ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ូយសាហា.វណាស់! ខឹង​លក់​មី​ស៊ុប​ថ្លៃ កាត់​ក្បាល​ម្ចាស់​​ហាង​​​

7 ឆ្នាំ មុន

ចិន ​៖ តាម​ប្រភព​ពី​ Shanghaiist បាន​ឱ្យ​​ដឹង​ថា បុរស​ម្នាក់​ខឹង​​នឹង​ម្ចាស់​ហាង​លក់​មី​​ស៊ុប ហើយ​បាន​យក​កាំបិត​ទៅ​កាត់​ក្បាល​ម្ចាស់​​ហាង​គ្រវាត់​ចូល​ក្នុង​ធុងសំរាម ។

ចិន ​៖ តាម​ប្រភព​ពី​ Shanghaiist បាន​ឱ្យ​​ដឹង​ថា បុរស​ម្នាក់​ខឹង​​នឹង​ម្ចាស់​ហាង​លក់​មី​​ស៊ុប ហើយ​បាន​យក​កាំបិត​ទៅ​កាត់​ក្បាល​ម្ចាស់​​ហាង​គ្រវាត់​ចូល​ក្នុង​ធុងសំរាម ។

តើ​​មាន​មូលហេតុ​អ្វី​ បាន​ទៅ​ជា​សាហាវ​បែប​នេះ? តាម​ការ​ពិត ​គឺ​មក​ពី​ជន​ដៃដល់​យល់​ថា​ ម្ចាស់​ហាង​លក់​មី​ស៊ុប​កោរ​៣​យន់(ប្រាក់​ចិន ​មិន​ដល់​២​ពាន់​រៀល​លុយ​ខ្មែរ​យើង​)​ ។

រឿងរ៉ាវ​នេះ បាន​​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍ ក្នុង​ក្រុង Wuhan នៃ​ខេត្ត Hubei ប្រទេស​ចិន​ ។ បន្ទាប់​ពី​បាន​ចំអែត​ក្រពះ​ជាមួយនឹង​មី​ស៊ុប​៣​ចាន​រួច​​មក យុវជន​​​២២​ឆ្នាំ ដែល​មានឈ្មោះ​ថា Hu បាន​ច្រលោតខឹង​នឹង​ម្ចាស់​ហាង​ថា​ លក់​មីឱ្យ​​ក្នុង​តម្លៃ​ថ្លៃ​លើស​ធម្មតា​ ។ ពោល​គឺ​យក​ថ្លៃ​លើស​១​យន់ ក្នុង​មួយ​ចាន​ ។

ខាង​ម្ចាស់​ហាង​បាន​ប្រកែក​បដិសេធ​ថា​ មិន​បាន​យក​ថ្លៃ​លើស​ទេ​ ពេលនោះ​ជម្លោះ​ក៏​កើត​មាន​ឡើង ដែល​ធ្វើ​ឲ្យ​បុរស​ជន​ដៃដល់​​ហក់​ទៅ​យក​​កាំបិត​កាប់​ចំ​ក្បាល​របស់​ម្ចាស់​ហាង ដែល​មាន​វ័យ​៤២​ឆ្នាំ​ដាច់​ក្បាល​ជ្រុះ​ពី​ខ្លួន ហើយ​គ្រវាត់​​ចូល​ក្នុង​ធុងសំរាម​​នៅ​ជិត​កន្លែង​កើតហេតុ​ ។

ក្រោយ​ហេតុការណ៍​ខាងលើ ប៉ូ​លិសបាន​ចាប់ខ្លួន​បុរស​ដៃ​​ស្លុយ ហើយ​រក​ឃើញ​ថា​ ធ្លាប់​មាន​ជំងឺផ្លូវចិត្ត និង​ធ្លាប់​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​កន្លង​មក ​។ ជាមួយ​គ្នា​នេះ​ដែរ​ ម្តាយ​របស់​ជន​ដៃដល់​បាន​ចេញ​មុខ​សុំ​ទោស​ដល់​មហាជន​​ទៀតផង ។