ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង០៤រសៀលថ្ងៃទី២០ កុម្ភៈ ស្ថិតត្រង់ចំណុចមាត់លូឆ្នេរសមុទ្រ ក្នុងក្រុមទី4 ភូមិ4 ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ក្រោយពីប្រជាពលរដ្ឋបានប្រទះឃើញស្បោងពណ៌ខ្មៅមួយ និងធុំក្លិនស្អុយខ្លាំង ក៏យកកាំបិតទៅវះមើលឃើញសាកសពមនុស្សនៅក្នុងស្បោងនោះ ។
ប្រភពឱ្យដឹងថា សពស្ថិតក្នុងសភាពរុំដោយស្បោងកៅស៊ូ និងចងដោយខ្សែនីឡុង ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណទេ តែប៉ុន្តែ មានភេទប្រុស ។ បើតាមការពិនិត្យបឋមថា ជនរងគ្រោះអាចត្រូវគេធ្វើឃាត ហើយដឹកតាមរថយន្តយកមកទំលាក់ចោលរយៈពេល១០ថ្ងៃមកហើយ ។
បច្ចុប្បន្ន នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្របន្តធ្វើកោសល្យវិច័យ ។




ចែករំលែកព័តមាននេះ