ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះអគារកប់ពពកកម្ពស់ ២០០ម៉ែត្រនៅទីក្រុង Changsha របស់ចិន អ្នកស្លា.ប់ និងរបួសមិនទាន់ដឹងច្បាស់

3 ឆ្នាំ មុន

អគ្គិភ័យដ៏ធំបានឆាបឆេះអគារកប់ពពកកម្ពស់ ២០០ម៉ែត្រនៅក្នុងទីក្រុង Changsha នៃខេត្ត Hunan ភាគខាងត្បូងប្រទេសចិននៅល្ងាចថ្ងៃសុក្រនេះ។

ទូរទស្សន៍រដ្ឋចិន CCTV បានចុះផ្សាយថា អគាររាប់សិបជាន់នៃអគារទូរគមនាគមន៍ចិនដែលមានក​ម្ពស់ ៤២ជាន់ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យមានផ្សែងយ៉ាងក្រាស់ភាយចេញទៅលើមេឃ។

នាយកដ្ឋានពន្លត់អគ្គិភ័យរបស់ខេត្ត Hunan បានឱ្យដឹងថា អគ្គិភ័យបានរលត់វិញហើយ ប៉ុន្តែគេមិនទាន់ដឹងថាមានមនុស្សប៉ុន្មាននាក់ស្លា.ប់ និងរបួសនោះទេ។

រថយន្តពន្លត់អគ្គិភ័យចំនួន ៣៦គ្រឿង និងអ្នកពន្លត់អគ្គិភ័យចំនួន ២៨០នាក់ត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់កន្លែងកើតហេតុ។

នាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា ការស៊ើបអង្កេតបឋមបានបង្ហាញថា ជញ្ជាំងខាងក្រៅរបស់អគារបានឆាបឆេះ។

នាយកដ្ឋាននេះបន្ថែមថា “ពេលនេះ ភ្លើងត្រូវបានពន្លត់ហើយ ហើយមិនមានស្លា.ប់ ឬរបួសត្រូវបានរកឃើញនោះទេ”៕ (យោងតាមប្រភព៖ CNA)

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>