ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មោះ​អី​ស្មោះ​​ណោះ​​! ​​ព្រមឱ្យនាងទៅដេកជាមួយប្រុស​ផ្សេងបាន កុំឱ្យតែនាង​​សុំ​បែក

7 ឆ្នាំ មុន

អង់គ្លេស ​៖ តើ​ប្រុស​ៗ​ប៉ុន្មាន​នាក់ សុខចិត្ត​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ទៅ​ដេក​ជាមួយ​ប្រុស​ផ្សេង? ស្ទើរតែ​គ្មាន​ទៅ​ហើយ​…..។

អង់គ្លេស ​៖ តើ​ប្រុស​ៗ​ប៉ុន្មាន​នាក់ សុខចិត្ត​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ទៅ​ដេក​ជាមួយ​ប្រុស​ផ្សេង? ស្ទើរតែ​គ្មាន​ទៅ​ហើយ​…..។

យោង​តាម​​ប្រភពពី Oddity Central បាន​ឲ្យ​ដឹង​ថា គូស្នេហ៍​មួយគូ​នៅ​ចក្រភព​អង់គ្លេស បាន​យល់​ព្រមព្រៀង​គ្នា ដោយ​ខាង​ប្រុស​សុខចិត្ត​ឲ្យ​ខាង​ស្រី​ទៅ​ដេក​ជាមួយ​ប្រុស​ផ្សេង ​តាមតែ​ខាង​ស្រី​ចង់ ​​ហើយ​ខាង​ប្រុស​ធ្វើ​បែប​នេះ ព្រោះតែ​មិន​ចង់​ឲ្យ​នាង​បែកចិត្ត​ពី​ខ្លួន​ ។

Adam Gillet និង Beatrice Gibbs អាច​និយាយ​បាន​ថា ជា​គូសង្សារ​ចម្លែក​ខុស​ពី​គេ ​។ Adam អាយុ​២៧​ឆ្នាំ ដែល​ជា​កម្មករ​នៅ​ក្នុង​រោង​​ជាង បាន​អនុញ្ញាត​ឲ្យ​មិត្ត​ស្រី​របស់​ខ្លួន នាង Beatrice អាយុ​២២​ឆ្នាំ ដែល​ជា​អ្នក​ផាត់មុខ ទៅ​ដេក​ជាមួយ​ប្រុស​ផ្សេង​ណា​ក៏​បានឲ្យ​តែ​នាង​ចង់​ដេក​ជាមួយ​។

អ្វី​ដែល​គាត់​ចង់បាន​ គឺ​ចង់​ឲ្យ​នាង​នៅ​តែ​ស្រឡាញ់​រូប​គាត់​ ។ តែ​ចំពោះ​ខ្លួន​គាត់​វិញ មិត្ត​ស្រី​គាត់​មិន​ឲ្យ​ទៅ​មាន​ស្រី​ក្រៅ​ទេ​។ សំខាន់​គឺ​គាត់​ខ្លួនឯង​ថា ​ស្រឡាញ់​នាង​តែ​ម្នាក់មិន​យក​អ្នក​ផ្សេង​។ ​

ពួក​គេ​ទាំង​ពីរ​នាក់ជួប​គ្នា​ជា​លើក​ដំបូង​ នៅ​ក្នុង​តៀមស្រា​មួយ​កន្លែង កាលពី​ឆ្នាំ​២០១៤ ហើយ​ពេល​នោះ​ ក៏​បាន​ដេក​ជាមួយ​គ្នា​ពេញ​មួយ​យប់​។ ពួក​គេ​មិន​ទាន់​ក្លាយជា​សង្សារ​នៅឡើយ ទាល់តែ​ឆ្នាំ​២០១៥ ​ទើបស្នេហា​របស់​ពួក​គេ​ចាប់ផ្តើម​ ។ ខាង​ស្រី​មិន​ពេញចិត្ត​នឹង​មាន​សង្សារ​តែ​មួយ​ទេ​ ។ នាង​ចង់​ដេក​ជាមួយ​ប្រុស​ផ្សេង​ទៀត និងចំណាយពេល​ជាមួយ​អ្នក​ដទៃ​។

មួយ​ខែ​ក្រោយ ​ស្នេហា​ចាប់ផ្តើមនាង​ក៏​សុំ​បែក​​ តែ​ខាង​ប្រុស​មិន​ព្រម​ទេ ហើយ​ក៏​យល់ព្រម​ឱ្យនាង​ដេក​ជាមួយ​ប្រុស​ផ្សេង​តាម​ចិត្ត​នាង​ស្រឡាញ់ ឲ្យ​តែ​នាង​នៅ​ស្រឡាញ់​និង​រស់នៅ​ជាមួយ​រូប​គាត់​។ ​

តាំងពី​ពួក​គេ​​យល់ព្រម​នឹង​គ្នា​​ហើយ នាង Beatrice បាន​ដេក​ជាមួយ​ប្រុស​ដទៃ​សរុប​៤​នាក់​ ។ លើស​ពី​នេះ​ទៅ​ទៀត នាង​ថើប​ប្រុស​ក្នុង​មួយ​យប់​ៗ មិន​តិច​នាក់​ទេ រហូត​ដល់​៦​នាក់​ក៏​មាន​ដែរ ​។ ពិតជា​មិន​គួរ​ឲ្យ​ជឿ ​!​