ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់​សាច់! ក្រោយដើរគូររូបលិង្គលើឡានគេហើយ ដក​កាំភ្លើង​បា.ញ់​រះ

7 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ពី Metro បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​បាន​យក​ថ្នាំ​កំប៉ុង​បា.ញ់​លើ​រថយន្ត​ជា​រូប​លិង្គ ហើយ​យក​កាំភ្លើង​AK បា.ញ់​ទៅ​លើ​ប៉ូលិស​ម្នាក់​បណ្តាល​ឱ្យ​ស្លា.ប់​​ទៀត កាលពី​ព្រលឹម​នៅ​ថ្ងៃ​សុក្រ​មុន​នេះ ។

អា​មេ​រិ​ក ៖ តាម​ប្រភព​ពី Metro បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​បាន​យក​ថ្នាំ​កំប៉ុង​បាញ់​លើ​រថយន្ត​ជា​រូប​លិង្គ ហើយ​យក​កាំភ្លើង​AK បាញ់​ទៅ​លើ​ប៉ូលិស​ម្នាក់​បណ្តាល​ឱ្យ​ស្លាប់​​ទៀត កាលពី​ព្រលឹម​នៅ​ថ្ងៃ​សុក្រ​មុន​នេះ ។

ជនសង្ស័យ​ឈ្មោះ Jesse Enjaian អាយុ​៣២​ឆ្នាំ មក​ពី Oakland សហរដ្ឋអាមេរិក បាន​​បាញ់​ទៅ​លើ​ប៉ូលិស និង​អ្នកដំណើរ ស្ថិត
នៅ​លើ​ផ្លូវ ។ នៅ​វិទ្យាល័យ Bishop O’Dowd នៅ​ជិត​កន្លែង​កើតហេតុ ត្រូវ​បាន​បិទទ្វារ ក្រោយ​ពេល​ឃើញ​បុរស​ម្នាក់​នោះ​កាន់​កាំភ្លើង​AK វែង​មួយ​ដើម ។

ជាដំបូង Jesse បាន​យក​កាំភ្លើង​បាញ់​តាម​បង្អួច​ផ្ទះ ហើយ​ក៏​ចុះ​មក​ក្រោម និង​យក​ថ្នាំ​កំប៉ុង​គូររូប​មូល​ៗ២​នៅ​លើ​ទ្វារ​ហ្គា​រាស​។ ក្រោយមក គេ​ក៏​បន្ត​ទៅ​គូររូប​លិង្គ​នៅ​លើ​ក្បាល​រថយន្ត ដែល​ចត​ទុក​ចោល​។

ឃើញ​ដូច្នេះ Jesse ត្រូវ​បាន​ប៉ូលិស​បាញ់​ហើយ​ចាប់ខ្លួន និង​ក្រោយ​ពេល​បាញ់​ប៉ូលិស​ម្នាក់​ស្លាប់​។ ប៉ូលិស​ទាំងអស់​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដែល​មាន​ករណី​នេះ​កើតឡើង​នៅ​ទីតាំង​របស់​ពួក​គាត់​។ ពួក​គាត់​បាន​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​រក​មើល​មូល​ហេតុ ក្រោយ​កើតហេតុ​ការណ៍​ខាងលើ ៕