ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញសាកស.ពជាង ៤០០នាក់ក្នុងរណ្តៅដ៏ធំក្នុងទីក្រុងដែលអ៊ុយក្រែនទើបរំដោះបានវិញ

1 ឆ្នាំ មុន

អាជ្ញាធរអ៊ុយក្រែនបានរកឃើញរណ្តៅដ៏ធំមួយដែលមានសាកស.ពមនុស្សជាង ៤៤០នាក់នៅក្នុងទីក្រុង Izium ដែលអ៊ុយក្រែនទើបវា.យដណ្តើមបានវិញពីកងទ័ពរុស្ស៊ីកាលពីពេលថ្មីៗនេះ។

អាជ្ញាធរអ៊ុយក្រែនបានរកឃើញរណ្តៅដ៏ធំមួយដែលមានសាកស.ពមនុស្សជាង ៤៤០នាក់នៅក្នុងទីក្រុង Izium ដែលអ៊ុយក្រែនទើបវា.យដណ្តើមបានវិញពីកងទ័ពរុស្ស៊ីកាលពីពេលថ្មីៗនេះ។

កងទ័ពរុស្ស៊ីរាប់ពាន់នាក់បានភៀសខ្លួនចេញពីទីក្រុង Izium កាលពីសប្តាហ៍មុន បន្ទាប់ពីចូលកាន់កាប់ទីក្រុងនេះ។ ពួកគេបានបន្សល់ទុកនូវគ្រាប់រំសេវ និងឧបករណ៍យោធាជាច្រើន។

លោក Serhiy Bolvinov ប្រធានប៉ូលីសស៊ើបអង្កេតបានថ្លែងប្រាប់ Sky News ដូច្នេះថា “ខ្ញុំអាចនិយាយថា វាគឺជារណ្តៅបញ្ចុះស.ពដ៏ធំបំផុតមួយនៅក្នុងទីក្រុងធំមួយក្នុងតំបន់រំដោះបាន… សាកស.ពមនុស្ស ៤៤០នាក់ត្រូវបានកប់នៅក្នុងកន្លែងតែមួយ”។

លោកបន្ថែមថា “ជនរងគ្រោះខ្លះ ស្លា.ប់ដោយសារការបា.ញ់កាំភ្លើ.ងធំ អ្នកខ្លះទៀតស្លា.ប់ដោយសារការវា.យប្រហារតាមដែនអាកាស”។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងក្នុងវីដេអូកាលពីថ្ងៃព្រហស្បតិ៍ ទី ១៥ កញ្ញាម្សិលមិញថា “រុស្ស៊ីទុកសាកស.ពចោលគ្រប់ទីកន្លែង ហើយវាត្រូវតែទទួលខុសត្រូវ”។

ប៉ុន្តែរុស្ស៊ីបដិសេធថា ខ្លួនដាក់កំណត់គោលដៅវា.យប្រហារលើជនស៊ីវិល ឬប្រព្រឹត្តិឧក្រិ.ដ្ឋកម្មសង្រ្គាម៕ (យោងតាមប្រភព៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ