ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីនឹងសង់បំពង់បង្ហូរឧស្ម័នទៅចិនក្នុងឆ្នាំ ២០២៤ ក្រោយបំពង់ Nord Stream 2 មិនដំណើរការ

1 ឆ្នាំ មុន

នៅក្នុងឆ្នាំ​ ២០២៤ រុស្ស៊ីនឹងសាងសង់បំពង់បង្ហូរឧស្ម័ន Force Siberia 2 ទៅកាន់ប្រទេសចិនកាត់តាមប្រទេសម៉ុងហ្គោលី ដើម្បីជំនួសបំពង់ឧស្ម័ន Nord Stream…

នៅក្នុងឆ្នាំ​ ២០២៤ រុស្ស៊ីនឹងសាងសង់បំពង់បង្ហូរឧស្ម័ន Force Siberia 2 ទៅកាន់ប្រទេសចិនកាត់តាមប្រទេសម៉ុងហ្គោលី ដើម្បីជំនួសបំពង់ឧស្ម័ន Nord Stream 2 ដែលភ្ជាប់ទៅកាន់អ៊ឺរ៉ុប ដែលបំពង់នេះត្រូវបានបោះបង់ចោលចំពេលមានការឈ្លានពានអ៊ុយក្រែន។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្រ្តីថាមពលរុស្ស៊ី Alexander Novak កាលពីថ្ងៃព្រហស្បតិ៍ ទី ១៥ សីហា។

លោកថ្លែងថា រុស្ស៊ី និងចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលឆាប់ៗនេះស្តីអំពីការចែកចាយឧស្ម័ន ៥០លានម៉ែត្រគួបក្នុងមួយឆ្នាំតាមបំពង់បង្ហូរឧស្ម័ន Force Siberia 2 ដែលនឹងសាងសង់នាពេលអនាគតនៅខ្ពង់រាបស៊ីបេរី។

ចំនួនឧស្ម័នចែកចាយទៅចិននឹងជិតស្មើនឹងចំនួនឧស្ម័នបង្ហូរតាមបំពង់ Nord Stream 1 ដែលមាន ៥៥លានម៉ែត្រគួប ដែលត្រូវបានបិទចោលតាំងពីថ្ងៃទី ២ ខែកញ្ញា។

មួយភាគបីនៃការផ្គត់ឧស្ម័នរបស់រុស្ស៊ីដល់សហភាពអឺរ៉ុបបានឆ្លងកាត់បំពង់បង្ហូរយុទ្ធសាស្ត្រដែលតភ្ជាប់រុស្ស៊ីទៅអាល្លឺម៉ង់។

ដូច្នេះវានឹងជំនួសគម្រោងបំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលគាំទ្រដោយអាឡឺម៉ងជាយូរមកហើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនមើលស្រាល ហើយប្រទេសលោកខាងលិចបានលុបចោលតាំងពីមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

រដ្ឋមន្រ្តីថាមពលរុស្ស៊ីនិយាយថា ការនាំចេញឧស្ម័នរុស្ស៊ីទៅកាន់សហភាពអ៊ឺរុបនឹងធ្លាក់ចុះប្រហែល ៥០លានម៉ែត្រគួបនៅក្នុងឆ្នាំ ២០២២៕ (យោងតាមប្រភព៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ