ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង្វះខាត​ដី​បង្វែរ​ចំណាប់អារម្មណ៍​អ្នក​វិនិយោគ​មក​អភិវឌ្ឍន៍​អគារ​ចាស់​ៗ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យោង​តាម​ក្រុមហ៊ុន CBRE Thailand បាន​ឲ្យ​ដឹង​ថា កង្វះខាត​ដី​ក្នុង​ទីតាំង​សំខាន់​ៗ​សម្រាប់​ការ​សាងសង់ និង​ការ​កើនឡើង​នៃ​តម្លៃ​ដី បាន​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ងាក​មក​កាន់​អគារ​ចាស់​ៗ​សម្រាប់​ជួសជុល

ប្រទេស​ថៃ ៖ យោង​តាម​ក្រុមហ៊ុន CBRE Thailand បាន​ឲ្យ​ដឹង​ថា កង្វះខាត​ដី​ក្នុង​ទីតាំង​សំខាន់​ៗ​សម្រាប់​ការ​សាងសង់ និង​ការ​កើនឡើង​នៃ​តម្លៃ​ដី បាន​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ងាក​មក​កាន់​អគារ​ចាស់​ៗ​សម្រាប់​ជួសជុល ឬ​កែ​ច្នៃ​ឲ្យ​ក្លាយជា​គម្រោង​ថ្មី​ៗ​វិញ ។

អ្នកស្រី Aliwassa Pathnadabutr នាយក​គ្រប់គ្រង​បាន​និយាយ​ថា ទីផ្សារ​អចលនទ្រព្យ​នឹង​មើលឃើញ​អគារ​ចាស់​ៗ​ទទួល​បាន​ប្រជាប្រិយភាព​ក្នុង​ទីតាំង​សំខាន់​ៗ​ដែល​ជា​កន្លែង​មាន​កង្វះខាត​ដៃ និង​ដី​មាន​តម្លៃ​ខ្ពស់ ។

អ្នកស្រី​បាន​បន្ត​ថា អ្នក​វិនិយោគ​ខ្លះ​ក៏​ពិចារណា​លើ​សណ្ឋាគារ​ឬ​ការិយាល័យ​សម្រាប់​ជួស ជុល​ផង​ដែរ ។

យោង​តាម​ក្រុមហ៊ុន​CBRE បាន​ឲ្យ​ដឹង​ទៀត​ថា តម្លៃ​ដី​កាលពី​ឆ្នាំ​មុន​បាន​កើនឡើង​ខ្ពស់​ជាងគេ​គឺ​មក​ត្រឹម​១,៩​លាន​បាត​ក្នុង​តំបន់ Chidlom-Ploenchit-Lumpini តម្លៃ​១,៧៥​លាន​បាត​លើ​ផ្លូវ Sukhumvit និង ១,៤៥​លាន​បាត​ក្នុង​តំបន់ Silom-Sathon ។

យោង​តាម​ប្រភព​មួយ​មក​ពី​ទីផ្សារ​អ​ច​-​លន​ទ្រព្យ​ក៏​បាន​ឲ្យ​ដឹង​ថា តម្លៃ​ដី​នឹង​កើនឡើង​ដល់​កម្រិត​ខ្ពស់​ជាងគេ​ផង​ដែរ​ក្នុងឆ្នាំនេះ ប្រសិនបើ​ដី​លើ​ផ្លូវ​Wireless Road ដែល​ជា​កម្មសិទ្ធិ​របស់​ស្ថានទូត​អង់គ្លេស ត្រូវ​បាន​លក់​ចេញ ។

ក្នុង​ពេល​ប​ច្ចប្ប​ន្ន​នេះ មាន​ក្រុមហ៊ុន​ពីរ​ដែល​កំពុង​តែ​ប្រកួតប្រជែង​គ្នា​គឺ Central Group និង TCC Group ។

ប្រភព​ខាងលើ​បាន​និយាយ​ថា Central Group អាច​នឹង​ទទួល​បាន​ជ័យ​លា​ភី​ក្នុង​ការ​ដេញថ្លៃ ព្រោះ​ពួក​គេ​ត្រូវ​បាន​រាយការណ៍​ថា​ហ៊ាន​ចំណាយ​ប្រាក់​ខ្ពស់​ជាង ។

ជាមួយ​ក្នុង​នេះ​ផង​ដែរ ក្រុមហ៊ុន​ខាងលើ​ត្រូវការ​ដី​នេះ​ដែល​នៅ​ជាប់​ផ្សារ​ទំនើប Central Embassy ដែល​ត្រូវ​បាន​សាងសង់​លើ​ដី​របស់ Central Group ។

ខណៈ​ដែល​តម្លៃ​ដី​បន្ត​មានការ​កើនឡើង តម្លៃ​ខុន​ដូ​ថ្មី​ៗ​ក៏​នឹង​បន្ត​កើនឡើង​ផង​ដែរ ។ ក្នុង​កំឡុង​ឆ្នាំ​២០១០ ដល់​២០១៦ តម្លៃ​ខុន​ដូ​បាន​កើន​ឡើងជា​មធ្យម​១០,៩%​ក្នុង​មួយ​ឆ្នាំ​ឯណោះ​។

ក្នុង​កំឡុង​ពេល​ត្រីមាស​ទី​៤​នា​ឆ្នាំ​មុន ចំនួន​ខុន​ដូ​ដែល​បាន​សម្រេចការ​សាងសង់​ក្នុង​តំបន់​កណ្តាល​ក្រុង​បាន​កើនឡើង​៨,៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ស្មើនឹង​១២២.៤០៤​យូ​នី​ត ខណៈ​ដែល​២៥.០០០​យូ​នី​ត​ទៀត នឹង​ត្រូវ​បាន​សម្រេច​នា​ពេល​អនាគត ។

ខុន​ដូ​ដែល​នៅ​ក្នុង​តំបន់​ឆ្ងាយ​ពី​កណ្តាល​ក្រុង និង​ជាយក្រុង​ក៏​បាន​កើនឡើង​១៥% ស្មើនឹង​៤៦២.៦៩២​យូ​នី​ត​ផង​ដែរ ដោយ​មាន ១១១.៧០០​យូ​នី​ត​ទៀត នឹង​ត្រូវ​បាន​សម្រេច​នា​ពេល​អនាគត ៕