ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនស្រ្តីម្នាក់នៅកូរ៉េខាងត្បូងពីបទសម្លា.ប់កូន ២នាក់ញាត់ចូលវ៉ាលីនៅនូវែលសេឡង់

1 ឆ្នាំ មុន

ស្រ្តីវ័យ ៤២ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងពីបទឃាតក.ម្មលើកូន ២នាក់ដែលបំណែកសាកស.ពរបស់ពួកគេត្រូវបានរកឃើញនៅក្នុងវ៉ាលីក្នុងប្រទេសនូវែលសេឡង់។

ស្រ្តីវ័យ ៤២ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងពីបទឃាតកម្មលើកូន ២នាក់ដែលបំណែកសាកស.ពរបស់ពួកគេត្រូវបានរកឃើញនៅក្នុងវ៉ាលីក្នុងប្រទេសនូវែលសេឡង់។

ប៉ូលីសប្រាប់ CNN ដូច្នេះថា ស្រ្តីរូបនោះត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៥ កញ្ញានេះនៅក្នុងទីក្រុង Ulsan ប្រទេសកូរ៉េខាងត្បូង។

មន្រ្តីប៉ូលីសបញ្ជាក់ថា ស្រ្តីដែលត្រូវបានចាប់ខ្លួននោះគឺជាស្រ្តីដែលគេជឿជាក់ថាជាម្តាយរបស់កុមាររងគ្រោះ។ គាត់បានមកកូរ៉េខាងត្បូងអស់ជាច្រើនឆ្នាំមកហើយ និងមិនដែលបានចាកចេញពីប្រទេសទេតាំងពីពេលនោះមក។

ប៉ូលីសនូវែលសេឡង់និយាយក្នុងសេចក្តីប្រកាសថា ពួកគេបានដាក់ស្នើសុំដីការចាប់ខ្លួនស្រ្តីខាងលើក្រោមសន្ធិសញ្ញាបត្យាប័នជាមួយកូរ៉េខាងត្បូង និងបានដាក់ស្នើធ្វើបត្យាប័ននាងត្រឡប់ទៅកាន់ប្រទេសនូវែលសេឡង់ដើម្បីកាត់ទោស។

ស្រ្តីសង្ស័យដែលមិនត្រូវគេបញ្ចេញឈ្មោះនឹងត្រូវឃុំឃាំង ខណៈរងចាំការបញ្ចប់ដំណើរការធ្វើបត្យាប័នទៅនូវែលសេឡង់។

អាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់កាលពីខែមុនថា ស្រ្តីសង្ស័យដែលមានសញ្ញាតិ ២នោះ បានធ្វើដំណើរមកដល់កូរ៉េខាងត្បូងនៅក្នុងឆ្នាំ ២០១៨។ គាត់កើតនៅក្នុងប្រទេសកូរ៉េខាងត្បូង និងទទួលបានសញ្ញាតិនូវែលសេឡង់ជាយូរមកហើយ។

តុលាការជាន់ខ្ពស់ក្រុងសេអ៊ូលនឹងធ្វើការសម្រេចក្នុងរយៈពេល ២ខែថាតើធ្វើបត្យាប័នស្រ្តីនោះទៅនូវែលសេឡង់ ឬយ៉ាងណា។

សូមរម្លឹកថា ប៉ូលីសនូវែលសេឡង់បានបើកការស៊ើបអង្កេតលើករណីឃាតកម្មកាលពីខែមុន បន្ទាប់ពីគ្រួសារមួយនៅតំបន់ South Auckland បានរាយការណ៍ពីការរកឃើញបំណែកស.ពមនុស្សនៅក្នុងវ៉ាលីដែលពួកគេទិញក្នុងការដេញថ្លៃតាមអ៊ីនធឺណេតពីកន្លែងស្តុកទុក។

ប៉ូលីសបញ្ជាក់ថា កុមាររងគ្រោះដែលទំនងមានអាយុចន្លោះពី ៥ និង ១០ឆ្នាំ អាចស្លា.ប់ប្រហែល ៣ ទៅ ៤ឆ្នាំមកហើយ។

ប៉ូលីសបញ្ជាក់ថា គ្រួសារដែលបានទិញវ៉ាលីនោះមិនស្ថិតក្រោមការស៊ើបអង្កេតនោះទេ៕ (យោងតាមប្រភព៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ