ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​នេសាទ និង​រឹបអូស​ឧបករណ៍​នេសាទ​ខុសច្បាប់​ជា​ច្រើន (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កំពង់ចាម

ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី ម៉ុ​ន មាគ៌ា ស្នងការ​នគរ​បាល​​ខេត្ត ក៏​ដូច​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត នា​ព្រឹក

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី ម៉ុ​ន មាគ៌ា ស្នងការ​នគរ​បាល​​ខេត្ត ក៏​ដូច​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត នា​ព្រឹក​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២២​នេះ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ នៅ​ដែនដី​ចំណុច ឃុំ​ពាមជីលាំង និង​ឃុំ​រកា​ព​ប្រាំ ស្ថិត​ក្នុងស្រុក​ត្បូងឃ្មុំ ដោយ​រឹបអូស​បាន​ឧបករណ៍​នេសាទ​ខុសច្បាប់ និង​ដាយ​ស្បៃ​មុង​ក្រឡា​ញឹក​ជា​ច្រើន ហើយ​ក៏​ត្រូវ​បាន​យក​ទៅ​ដុត​បំផ្លាញ​ចោល​ផង​ដែរ​។

បើ​តាម​លោក​វរសេនីយ៍ឯក ឈាង ជ័រ នាយការិយាល័យ​នគរបាល​សេដ្ឋកិច្ច​ខេត្ត បានឱ្យ​ដឹង​ថា ពេល​ទទួល​បាន​បទបញ្ជា​ពី​លោកស្នងការ​នគរបាល​ខេត្ត រូប​លោក​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​នាក់ សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​ត្បូងឃ្មុំ ចុះ​បង្ក្រាប​បទល្មើស​ជលផល​ខុសច្បាប់ ដែល​ត្រូវ​បាន​មនុស្ស​ខិលខូច​នាំ​គ្នា​ដាក់​នៅ​តាម​បណ្ដោយ​ព្រែក ដើម្បី​ចាប់​យក​ត្រី​ដោយ​មិន​ខ្វល់​ពី​មហន្តរាយ​នោះ​ឡើយ​។

នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជា​លទ្ធផល​នៃ​សកម្មភាព​ចុះ​បង្ក្រាប ដោយ​រឹបអូស​បាន ក្នុង​នោះ​រួម​មាន ៖ លប​ស្បៃ​ម៉ុង​ចំនួន​២៣​ម៉ាត់ ប្រវែង​៨០០​ម៉ែត្រ​, បង្គោល​ឬ​ស្សី​២៨០​បង្គោល​, បាន​ព្រ​លែង​កូន​ត្រី​ចូល​ទៅ​ក្នុង​បឹង​វិញ ចំនួន​៨០​គីឡូ​, វត្ថុ​តាង និង​សម្ភារៈ​ផ្សេង​ៗ​ដូច​ជា ស្បៃ​ម៉​ង បង្គោល​ឬ​ស្សី​ដុត និង​កា​.​ប់​បំផ្លាញ​ចោល​នៅ​នឹង​ទីតាំង​ចុះ​បង្ក្រាប​នេះ​តែ​ម្ដង​។

សូម​បញ្ជាក់​ថា នៅ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​ទាំងនេះ មិន​មាន​លិចមុខ​ជន​ណា​ម្នាក់​មក​អះអាង​ថា ឧបករណ៍​នេសាទ​ខុសច្បាប់​នេះ ជា​របស់​ខ្លួន​ឡើយ​។ ហើយ​នៅ​ក្នុង​រដូវ​បិទ​នេសាទ​នេះ គឺ​មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ទាំងនេះ​ទៀត​នោះ​ទេ ព្រោះ​ជា​ទ​ង្វើ​ខុសច្បាប់​។

លោក​ឧត្តមសេនីយ៍ ស្នងការ​នគរបាល​ខេត្ត​វិញ ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា សកម្មភាព​កម្លាំង​នគរ​បាល​នៅ​តាម​ដង​ទន្លេមេគង្គ គឺ​មានការ​យកចិត្តទុកដាក់​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​បានជា​ច្រើន​ករណី​នៅ​ក្នុង​រដូវ​បិទ​នេសាទ​។ ជាមួយ​នោះ សំណូមពរ​ដល់​ប្រជាពលរដ្ឋ មេត្តា​ធ្វើ​យ៉ាងណា​កុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ សូម​ងាក​មក​ប្រើប្រាស់​ឧបករណ៍​ស្របច្បាប់​ជា​លក្ខណៈ​គ្រួសារ​វិញ ដើម្បី​ថែរក្សា​និរន្ត​ភាព​មច្ឆា​ជាតិ​ឲ្យ​នៅ​គង់វង្ស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ