ចាប់ខ្លួនស្ត្រីម្នាក់ យកទៅឃុំក្នុងពន្ធនាគារ១៨ខែ ក្រោយប្រព្រឹត្តបទល្មើស
- ភ្នំពេញ
ស្ត្រីខ្មែរ-អ៊ិស្លាមម្នាក់ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចាប់ខ្លួន
ស្ត្រីខ្មែរ-អ៊ិស្លាមម្នាក់ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចាប់ខ្លួន
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បន្តថា ស្ត្រីខ្មែរ-អ៊ិស្លាមម្នាក់ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីនាំយកទៅឃុំខ្លួនតាមអំណាចក្រម បានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់១៨ខែ ពីបទ.រំលោ.ភលើទំនុកចិត្ត ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង។
សេចក្តីរាយការណ៍បន្តថា ស្ត្រីជាប់ចោទខាងលើនេះ មានឈ្មោះ ឯល សារ៉ស់ អាយុ៥៤ឆ្នាំ ជាជនជាតិខ្មែរ-អ៊ិស្លាម មានទីលំនៅផ្ទះលេខC០០៣ ស្ថិតក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ការចាប់ខ្លួនជនជាប់ចោទខាងលើនេះ គឺជាការអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោកស្រី សម័យ លីនដា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ។ សាលក្រមបានសម្រេចឲ្យចាប់ខ្លួន និងឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគារ ដើម្បីអនុវត្តទោស១៨ខែ ពីបទ.រំលោ.ភលើទំនុកចិត្ត ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ ហើយបទល្មើសនេះមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៩១ មាត្រា៣៩២ មាត្រា៦២៦ មាត្រា៦២៧ និងមាត្រា៦៩៨ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ចាប់ខ្លួន រួចបានប្រគល់ឲ្យមកនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី តាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ