ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ព្រោះតែ​រឿង​ខ្សែ​.​កមួយ​ខ្សែ អតីត​ប្តី​បើក​ម៉ូតូ​កង់​បី​ទៅ​ទិញ​ទឹក​អាស៊ីត​ជះ​លើ​ប្រពន្ធ

3 ឆ្នាំ មុន
  • សៀមរាប

បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន​

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ បន្ទាប់​ពី​បុរស​រូប​នោះ​ប្រើ​ទឹក​អាស៊ីត​ជះ​ដាក់​អតីត​ប្រពន្ធ ព្រោះតែ​ខឹង​រឿង​សុំ​ខ្សែ​.​ក​ផ្លា​ក​ទី​ន​មិន​ឱ្យ​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ជុំ សា​រឿ​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប​។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​កង់​បី ពណ៌​ស ស៊េរី​ឆ្នាំ​២០១៨ ចេញពី​បន្ទប់​ជួល​ទៅ​រក​ទិញ​ទឹក​អាស៊ីត​១​ដប តម្លៃ​៣០០០​រៀល ពី​តូប​អាជីវករ​មួយ​កន្លែង នៅ​ផ្សា​រលើ​ធំ​ថ្មី​។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​ទិញ​ទឹក​អាស៊ីត​រួច​ហើយ ជនសង្ស័យ​ក៏​បាន​ដាក់​តាម​ខ្លួន ក្នុង​គោល​បំណង​ទុក​យក​ទៅ​ជះ​លើ​ជន​រង​គ្រោះ​ឈ្មោះ អ៊ី​ម មុំ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ដែល​ជា​អតីត​ប្រពន្ធ មាន​ទីលំនៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​-​ខេត្តសៀមរាប​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ហើយ​ដើម្បី​ឲ្យ​កាន់តែ​មាន​ភាព​ក្លាហាន និង​ចិត្ត​មោះមុត​មុន​នឹង​ចេញ​ទៅ​ធ្វើ​សកម្មភាព​នោះ ជនសង្ស័យ​ក៏​បាន​ទិញ​ស្រា​បៀរ​ចំនួន​៦​កំប៉ុង​មក​អង្គុយ​ផឹក​តែ​ម្នាក់ឯង រហូត​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ដដែល ទើប​ជនសង្ស័យ​ជិះ​ម៉ូតូ​កង់​បី​សំដៅ​ទៅ​ផ្ទះ​ជន​រង​គ្រោះ​តែ​ម្តង​។ ពេល​ជិះ​ទៅ​ដល់​ចំណុច​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​មួយ​កន្លែង ក្បែរ​រង្វង់​មូល​ភ្នំ​ក្រោម​ស្ថិត​ក្នុងភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​-​ខេត្តសៀមរាប ជនសង្ស័យ​ក៏​បានឃើញ​អតីត​ប្រពន្ធ​ខ្លួន​ឈរ​ម្នាក់ឯង ពេល​នោះ​ជនសង្ស័យ​បាន​ទៅ​និយាយ​សុំ​ខ្សែ​.​ក​១​ខ្សែ​ពី​អតីត​ប្រពន្ធ​ដែល​ជា​របស់​ខ្លួន ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ឲ្យ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយ​អំណាច​នៃ​ស្រា​បៀរ​៦​កំប៉ុង​ចូលខ្លួន ធ្វើ​ឲ្យ​ជនសង្ស័យ​ចិត្តដាច់​ទាញ​ដប​ទឹក​អាស៊ីត​ពីលើ​ម៉ូតូ​កង់​បី រួច​ជះ​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​រលាក​លើ​ផ្ទៃមុខ​ជន​រង​គ្រោះ និង​ខ្ចាយ​ទៅ​លើ​ខ្នង​ជនសង្ស័យ​ខ្លួនឯង​ផង​ដែរ ព្រោះ​ពេល​ជះ​នោះ​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​ណាមួយ​ទឹក​អាស៊ីត​ដែល​យក​ទៅ​ប្រើ​នោះ ទំនងជា​ទឹក​អាស៊ីត​សម្រាប់​ប្រើប្រាស់​អា​គុយ ជា​ប្រភេទ​ខ្សោយ បានជា​មិន​អាច​រលាក​ធ្ងន់​ធរ​ពេក ហើយ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ក៏​បាន​បើក​ម៉ូតូ​កង់​បី​រត់គេច​ខ្លួន​តែ​ម្តង​ទៅ​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ចាត់ការ​លើ​ករណី​នេះ ដើម្បី​នាំ​ខ្លួន​ជនសង្ស័យ​ឲ្យ​មក​ទទួលទោស​តាម​ផ្លូវច្បាប់​។ នៅ​ពេល​ទទួល​បាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ភ្លាម សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​នាំ​ជនសង្ស័យ​ខាងលើ យក​ទៅ​សាកសួរ ។ ហើយ​ជនសង្ស័យ​រូប​នេះ​ក៏​បាន​ឆ្លើយ​សារភាព ដូច​ការ​រៀបរាប់​ខាងលើ​នេះ ពិតប្រាកដ​មែន ចំណែក​មូលហេតុ​ដោយសារ​ជនសង្ស័យ​ខឹង​រឿង​សុំ​ខ្សែ​.​ក​ផ្លា​ក​ទី​ន​១​ខ្សែ​ពី​ជន​រង​គ្រោះ​(​អតីត​ប្រពន្ធ​) មិន​បាន​។

បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ស៊ីសង្វាក់​ពាក់ព័ន្ធ​បទល្មើស​ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស (​ជះ​ទឹក​អាស៊ីត​) សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង រួច​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ