ខេត្តកំពង់ចាម ៖ « គ្រូពេទ្យត្រូវតែមានការទទួលខុសត្រូវខ្ពស់ ចំពោះការព្យាបាលអ្នកជំងឺដោយការប្រុងប្រយ័ត្ន ហើយថែមទាំងមានចំណេះដឹងប្រកបដោយវិជ្ជាជីវៈខ្ពស់ថែមទៀត ដើម្បីសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋ» នេះជាប្រសាសន៍របស់លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានថែ្លងនៅព្រឹកថ្ងៃទី១៧ កុម្ភៈ ២០១៧ ក្នុងសាលប្រជុំធំសាលាខេត្ត ដោយមានមន្ត្រីសុខាភិបាល និងអ្នកប្រកបសេវាសុខាភិបាលឯកជនចូលរួមចំនួន១.១៥៥នាក់ ក្នុងការពង្រឹងក្រមសីលធម៌គ្រូពេទ្យឲ្យមានភាពល្អប្រើសើរឡើងបន្ថែមទៀត។
លោកស្រី សាស្ត្រាចារ្យជំនួយ ប៉ាង ដានី ប្រធានគណៈឱសថការីខេត្ត មានប្រសាសន៍ឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៣ មកគណៈគ្រូពេទ្យជាតិដែលមានលោកសាស្ត្រាចារ្យ ធា គ្រុយ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិបានសម្រិតសម្រាំងឈានទៅត្រួតពិនិត្យឡើងវិញនូវគុណវុឌ្ឍចងក្រងរចនា នូវសេចក្តីសម្រេចចិត្ត និងបទបញ្ជាផ្ទៃក្នុងថ្មី ដែលគ្រូពេទ្យទាំងអស់ត្រូវមានកាតព្វកិច្ចដាក់ពាក្យសុំចុះឈ្មោះក្នុងបញ្ជីការគណៈគ្រូពេទ្យ ជាថ្មីឡើងវិញតាមប្រព័ន្ធអ៊ីនធឺណេត ព្រមទាំងមានចេញវិញ្ញាបនបត្រទទួលស្គាល់ការចុះឈ្មោះពង្រឹងការអនុវត្តក្រមសីលធម៌ តាមយន្តការសំលៀងដុសខាត់សមត្ថភាពវិជ្ជាជីវៈឲ្យរឹងមាំតាមរយៈការបណ្តុះបណ្តាល។
លោកវេជ្ជបណ្ឌិត គីមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តបានថ្លែងថា ស្របពេលដែលរាជរដ្ឋាភិបាលបាន និងកំពុងបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ សម្រាប់និតិកាលទី៥ នៃរដ្ឋសភា មន្ទីរសុខាភិបាលខេត្តក៏បានយកចិត្តទុកដាក់ចុះត្រួតពិនិត្យ តាមដាន និងមានវិធានការទបស្កាត់នូវរាល់ទីតាំងផ្តល់សេវាឯកជនកន្លងមកដែលប្រព្រឹត្តបំផ្លើស ឬមួយធ្វើហួសដែនកំណត់នៃលក្ខខណ្ឌបច្ចេកទេសរបស់វិជ្ជាជីវៈនីមួយៗ ព្រមទាំងបានរិតបន្តឹងដល់ការិយាល័យស្រុកប្រតិបត្តិឲ្យមានឃ្លាំមើលការប្រព្រឹត្តរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដែលខុសឆ្គងដើម្បីឆាប់មានចំណាត់ការកែលម្អ។
ទន្ទឹមនេះក្នុងវិស័យសេវាសាធារណៈក៏មានបាតុភាពផ្នែកសេវាសំរាលកូនដែលទាមទារចាំបាច់ធនធានមនុស្សពិសេសឆ្មបមធ្យមឲ្យមានចំនួនសមស្រប នៅតាមមណ្ឌលសុខភាពផងដែរ។ លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិមានប្រសាសន៍ឲ្យដឹងដែរថា នៅលើលោកនេះវិជ្ជាជីវៈសុខាភិបាលដែលជាវិជ្ជាជីវៈមនុស្សទទួលស្គាល់ថា ជាវិជ្ជាជីវៈខ្ពង់ខ្ពស់ថ្លៃថ្នូរ និងទទួលបានការគោរពស្រលាញ់ពីមនុស្សទូទៅ។ អាចក្លាយជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាពិសេសគ្រូពេទ្យ ទន្តពេទ្យ ឱសថការី ត្រូវទទួលការបណ្តុះបណ្តាលក្នុងរយៈពេលពី៦ទៅ៨ឆ្នាំហើយបើអ្នកជំនាញឯកទេសវិញប្រើពេលពី១៤ទៅ១៥ឆ្នាំ។
លោកសាស្ត្រាចារ្យ ធា គ្រុយ មានប្រសាសន៍បន្តថា សម្រាប់នៅប្រទេសកម្ពុជាយើងគឺតម្រូវឲ្យនិស្សិតទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅសាលាទាំងរដ្ឋ និងឯកជន ឲ្យប្រលងចេញថ្នាក់ជាតិជាប់ទើបអាចចុះបញ្ជីរការ និងទទួលបានអាជ្ញាប័ណ្ណពីគណៈវិជ្ជាជីវៈសុខាភិបាលពាក់ព័ន្ធមុនពេលចេញទៅប្រកបវិជ្ជាជីវៈនោះ។ ពិតជាមានហេតុផលព្រោះសុខភាពរបស់មនុស្សម្នាក់អាចរងគ្រោះប្រសិនបើគ្រូពេទ្យម្នាក់ ឆ្នប ឬគិលានុដ្ឋាកម្នាក់មិនមានសមត្ថភាពមាំទាំ មិនមានសប្បទានគ្រប់គ្រាន់នៅក្នុងការព្យាបាលនោះ ដែលទាមទារឲ្យមានចំណេះដឹងច្បាស់លាស់ ត្រូវអនុវត្តន៍ការងាររបស់ខ្លួនធ្វើយ៉ាងណាដោយមានការប្រុងប្រយ័ត្ន ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
រាល់ការខ្វះខាតសមត្ថភាព និងសីលធម៌ វិជ្ជាជីវៈ ប្រហែសនៅពេលដែលថែទាំព្យាបាលអ្នកជំងឺ គឺអាចបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។ រូបលោកសូមឲ្យគ្រូពេទ្យត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការព្យបាលអ្នកជំងឺ ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ។ រូបលោកបានបម្រើការងារពេទ្យនេះរយៈពេល៣៧ឆ្នាំមកហើយ គឺបានដឹងពីការលំបាករបស់គ្រូពេទ្យ ហើយប្រសិនបើមានការខ្វះខាតណាមួយនោះសូមឲ្យគ្រូពេទ្យមួយចំនួនត្រូវកែលម្អឲ្យបានប្រសើរឡើង៕
រាជធានីភ្នំពញ ៖ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានប្រារព្ធកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា ដើម្បីផ្ដល់ប្រាក់កម្ចីជូន...
ប្រទេសបង់ក្លាដែស ៖ ពួកអ្នកពន្លត់ភ្លើងរាយការណ៍កាលពីថ្ងៃទី២១កុម្ភៈថា មនុស្សយ៉ាងតិច៧០នាក់បានត្រូវស្លាប់ ក្នុងអគ្គិភ័យយ៉ាងធំមួយ ដែលឆេះបណ្ដាអគារស្នាក់នៅ...
ខេត្តក្រចេះ ៖ ទីតាំងរណ្តៅរ៉ែមាសជាច្រើនកន្លែង ដែលអាជ្ញាធរអះអាងថា ជាទីតាំងកែច្នៃរ៉ែមាសខុសច្បាប់នៅតំបន់ព្រៃរ៉ែ ជុំវិញភូមិសាស្ត្ររបស់ក្រុមហ៊ុនវិនិយោគរ៉ែ...
ខេត្តបាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ មានពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញផ្នែកបច្ចេកទេសព័ត៌មានវិទ្យាថ្នាក់យោធភូមិភាគទី៥ នៅទីបញ្ជាការដ្ឋាន...
៥០ឆ្នាំមនុស្សមានប្រមាណត្រឹមតែ១យប់១ថ្ងៃនៃឋានទេវតាជាន់ចាតុម្ហារាជិកាប៉ុណ្ណោះ ដែលជាឋាននៅទាបជាងគេបំផុតក្នុងចំណោមឋានសួគ៌ទាំង៦ជាន់។ សេចក្តីនេះ...
មានស្ត្រីវ័យក្មេងជាច្រើនតែងយល់ថាខ្លួនឯងនៅក្មេង មានកម្លាំងមាំមួនក្នុងការទប់ទល់នឹងមេរោគដែលអាចធ្វើឲ្យកើតជំងឺ ផ្សេងៗ ។ ដូចនេះគេមិនសូវប្រុងប្រយ័ត្ន ឬ...
ខេត្តព្រៃវែង ៖ រឿងស្នេហាមួយនៅពេលដែលងប់ងុលខ្លាំងពេក មិនថាប្រុសឬស្រីទេ អាចបាត់បង់សតិ និងហ៊ានធ្វើអ្វីៗគ្រប់យ៉ាង ដោយមិនខ្វល់មិនខ្មាសអ្វីទាំងអស់ ទោះបីទង្វើ...
រដ្ឋធានីវ៉ាស៊ីនតោន ៖ ប្រភពមួយចំនួនបានប្រាប់ដល់សារព័ត៌មាន Rueters កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងមកថា សហរដ្ឋអាមេរិក និងប្រទេសចិនបានចាប់ផ្តើមព្រៀងការប្តេជ្ញាលើវិធាន...
រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវបានតុលាការ សម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែគ្មានសេរីភាព ។ នេះបើតាមប្រកាសទទួលស្គាល់របស់...
រាជធានីភ្នំពេញ ៖ ពិធីដង្ហែអ្នកតាដែលជាប្រពៃណីរបស់បងប្អូនជនជាតិចិន ធ្វើឡើងនៅតាមបណ្តោយផ្លូវជាតិលេខ២ ចាប់ពីចំណុចលើស្ពានអាកាសក្បាលថ្នល់ ទៅកាន់រង្វង់មូល...
ខេត្តសៀមរាប ៖ ឃាតករឈ្មោះ សាន ចិក ភេទប្រុស អាយុ៦៥ឆ្នាំ (ត្រូវជាកូនប្រសារជនរងគ្រោះ) ដែលសម្លាប់ឪពុកក្មេកឈ្មោះ ផន ប្រេម អាយុ៨៥ឆ្នាំ រស់នៅភូមិគោកត្របែក ឃុំគោកដូង ស្រុក...
ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១៩ អាជ្ញាធរនិងសមត្ថកិច្ចចម្រុះកម្ពុជា-ថៃ បានរួមគ្នាធ្វើអនាម័យបរិស្ថាននៅបន្ទាត់ព្រំដែនច្រកទ្វារអន្តរជាតិ...
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ឲ្យអស់មន្ទិលសង្ស័យអំពីគម្រោងសាងសងអាកាសយានដ្ឋានថ្មី ដែលស្ថិតនៅក្រុងតាខ្មៅ និងជាប់ខេត្តតាកែវ ។...
តាមប្រភពព័ត៌មាន Fox Sports Asia បានឱ្យដឹងថា កីឡាករជើងខ្លាំង Cristiano Ronaldo ត្រូវបានគេសង្ស័យថា បានធ្វើការវះកាត់កែសម្ផស្សដោយសារតែមានភាពខុសគ្នាខ្លាំងពេកពេលដែលចូលលេងដំបូង និង...
រាជធានីភ្នំពេញ ៖ បុរសអ្នកបើកបរម៉ូតូកង់បីឥណ្ឌា Pass App បានដឹកនាងក្រមុំម្នាក់ពេលយប់លុះពេលទៅដល់កន្លែងស្ងាត់ បុរសនោះបានឈប់នោម ហើយខណៈនោះចំណង់តណ្ហាបានពុះកញ្ជ្រោល...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើង១២លើក...
ខេត្តកំពង់ធំ ៖ បុរសជាជាងផ្សារដែកម្នាក់ត្រូវខ្សែភ្លើងឆក់ធ្លាក់ពីលើដំបូល បណ្តាលឱ្យស្លាប់ ខណៈកំពុងតែឡើងធ្វើដំបូលផ្ទះឲ្យភ្ញៀវ ។ ហេតុការណ៍នេះបានកើតឡើងកាលពីរ...
ទីក្រុងឡុងដ៍៖ ភ្នាក់ងារសារព័ត៌មាន Rueters បានរាយការណ៍នៅថ្ងៃទី២១ កុម្ភៈ នេះថាក្រុមហ៊ុន Samsung Electronics Co Ltd បានប្រកាសកាលពីថ្ងៃពុធ ពីស្មាតហ្វូនអាចបត់បែនបានតម្លៃជិត២ពាន់...
ខេត្តកំពង់ចាម ៖ ពិតជាគួរឲ្យសង្វេគណាស់ ដែលស្ត្រីម្នាក់ឈ្មោះ សេង ស៊ាងអេង អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ បានស្លាប់ដោយសារ...
ជើងលេខប្រាប់ថា ថ្ងៃសុក្រ ទី២២ ខែកុម្ភៈលេខហុងស៊ុយ cmt $7777 ជាថ្ងៃពិសេសអស្ចារ្យ ឡើងលាភ ឡើងយសខ្ពង់ខ្ពស់លើកជោគជតារាសីនៃឆ្នាំទាំង៦អង្គុយលើកំពូលភ្នំប្រាក់ បរិបូណ៌ដោយ...