ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ី​ណូ​ព្រលះ​កាម​រី​ឆ្លាម សំណាង​ណាស់​មិន​មាន​អ្នក​បាត់បង់​ជីវិត

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​រង​របួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​រវាង​រថយន្ត​កាម​រី​ឆ្លាម​នឹង​រថយន្ត​ហ៊ី​ណូ​សណ្តោង​កុងតឺន័រ​។

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​រង​របួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​រវាង​រថយន្ត​កាម​រី​ឆ្លាម​នឹង​រថយន្ត​ហ៊ី​ណូ​សណ្តោង​កុងតឺន័រ​។ ក្រោយ​ពេល​កើតហេតុ​តៃកុង​ឡាន​ហ៊ី​ណូ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ដោយ​សមត្ថកិច្ច​បាន​ត្រឹមតែ​ចុះ​ធ្វើ​កំណត់ហេតុ​វាស់វែង និង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​តែ​ប៉ុណ្ណោះ​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៤ និង​៤៥​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១៧ កុម្ភៈ​២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៦ និង​៨៧ ស្ថិត​ក្នុងភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ជន​រង​គ្រោះ​ភាគី​កាម​រី​ឆ្លាម​ឈ្មោះ ទុ​យ សុភ​ត្រា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​អ្នកបើកបរ និង​ឈ្មោះ សាន្ត ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ អ្នក​ទាំង​២​នាក់​រស់នៅ​រាជធានី​ភ្នំពេញ ចំណែក​អ្នក​បើករថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​បាត់​។

ប្រភព​ពី​សមត្ថកិច្ច​ស្រង់​សម្ដី​សាក្សី​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កាម​រី​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត លុះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​បុក​គ្នា​ជាមួយ​រថយន្ត​ហ៊ី​ណូ បណ្ដាល​ឲ្យ​ភាគី​កាម​រី​រង​របួសស្រាល និង​បាន​ចុះ​ពី​រថយន្ត​ហៅ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ឲ្យ​ជួយ​ចាប់​តៃកុង​ឡាន​ហ៊ី​ណូ និង​បាន​យក​ទូរស័ព្ទ​ថតរូប​ភាព​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ទៀត​ផង​ឃើញ​ដូច្នោះ​តៃកុង​ឡាន​ហ៊ី​ណូ​បាន​ឱកាស​រត់គេច​ខ្លួន​។ ឃើញ​ហេតុការណ៍​ដូច​ច្នេះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​អន្តរាគមន៍ និង​ធ្វើ​កំណត់ហេតុ​។

លោក​អនុសេនីយ៍ឯក ប្រាក់ ប៊ុ​ន​ឡៃ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ត្រែង​ត្រ​យឹ​ង បាន​ឲ្យ​ដឹង​ថា រថយន្ត​កាម​រី​ឆ្លាម​ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ ភ្នំពេញ 2D-8604 ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ហ៊ី​ណូ​ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-3048​ដែល​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​បញ្ច្រាសទិស​គ្នា​ទើប​បណ្តាល​ឲ្យ​មាន​ហេតុការណ៍​អាក្រក់​បែប​នេះ​កើតឡើង​ដោយ​រថយន្ត​កាម​រី​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ​តែ​ម្តង​។

ដោយឡែក​លោក សាន្ត ប៊ុ​ន​ធឿ​ន បាន​រៀបរាប់​ថា មុន​ពេល​កើត​ហេ​រុ​រូប​លោក និង​ក្រុមការងារ​បាន​ត្រលប់​មក​ពី​កំពង់សោម​ទៅ​ភ្នំពេញ​វិញ តែ​មក​ដល់​ចំណុច​កើតហេតុ​លោក​មើលទៅ​ឡាន​កុងតឺន័រ​ឃើញ​ឡាន​រេ​ហាក់ដូចជា​ងងុយដេក លោក​បាន​ប្រាប់​តៃកុង​ឡាន​លោក​ថា សុំ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ស្រាប់តែ​និយាយ​មិន​ទាន់​ចប់​ផង​ឡាន​កុងតឺន័រ​រេ​ចង្កូត​មក​រក​ឡាន​លោក ពេល​នោះ​តៃកុង​ឡាន​លោក​បាន​ព្យាយាម​បើក​គេច​ដែរ​តែ​នៅ​មិន​ផុត​ឡាន​កុងតឺន័រ រួច​បាន​មក​បុក​ឡាន​លោក​ពេញទំហឹង​តែ​ម្តង​។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​និយាយ​ថា ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​លោក សាន្ត ប៊ុ​ន​ធឿ​ន មិន​បាន​ផ្តល់​ការ​សហការ​នោះ​ទេ​គឺ​លោក​គិតតែ​ថត​វី​ដេ​អូ​សុំ​ឲ្យ​មិត្តភក្តិ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជួយ​អន្តរាគមន៍​ទៅ​វិញ ក្រោយ​ថត​វី​ដេ​អូ​បង្ហោះ​ហើយ លោក សាន ប៊ុ​ន​ធឿ​ន បាន​ឡើង​ជិះឡាន​តាក់ស៊ី​ទៅ​ភ្នំពេញ​បាត់​តែ​ម្តង​។​ដោយ​ឃើញ​ដូច្នេះ​សមត្ថកិច្ច​បាន​ត្រឹម​ធ្វើ​កំណត់ហេតុ​វាស់វែង និង​អូស​យក​វត្ថុ​តាង​ទាំង​២​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ហ៊ី​ណូ​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​ភាគី​លោក សាន្ត ប៊ុ​ន​ធឿ​ន តាម​នីតិវិធី​៕