ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​កំពុង​នាំ​គ្នា​ចោមរោម​មើល ស្រាប់តែ​ភ្ញាក់​ក្រញាង

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រលឹម​អុរ ខណៈ​អ្នក​ហាត់ប្រាណ​នៅ​ស្រះ​វង្ស​បាន​ប្រទះ​ឃើញ​កា​រ៉ុ​ង​ធំ​មួយ​ដូច​មាន​ច្រក​មនុស្ស​ក្នុង​នោះ​នៅ​លើ​ខឿន​ស្រះ​វង្ស …

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រលឹម​អុរ ខណៈ​អ្នក​ហាត់ប្រាណ​នៅ​ស្រះ​វង្ស​បាន​ប្រទះ​ឃើញ​កា​រ៉ុ​ង​ធំ​មួយ​ដូច​មាន​ច្រក​មនុស្ស​ក្នុង​នោះ​នៅ​លើ​ខឿន​ស្រះ​វង្ស ស្ថិត​នៅ​ភូមិ​ស្រះ​វង្ស សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ​កាលពី​វេលា​ម៉ោង​៥​ភ្លឺ ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧  ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ពេល​ប្រទះ​ឃើញ​បែប​នេះ​អ្នក​ហាត់ប្រាណ​ទាំងអស់ ដាក់​ការ​សង្ស័យ​ថា ប្រហែលជា​អំពើ​មនុស្សឃាត​ទៀត​ហើយ ទើប​នាំ​គ្នា​ចូល​ទៅ​ពិនិត្យ​មើល ស្រាប់តែ​កា​រ៉ុ​ង​នោះ​បំរះ​ក៏​មានការ​ភ្ញាក់ផ្អើល​ថា​ពិតជា​មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់​យក​មក​បោះចោល​នោះ​មិន​ទាន់​ស្លាប់​ហើយ ។

ប្រភព​ឲ្យ​ដឹង​ទៀត​ថា ខណៈ​កំពុង​ចោមរោម​មើល​ស្រាប់តែ​អ្នក​ហាត់ប្រាណ​ពេល​ព្រឹក​ទាំងនោះ​ភ្ញាក់​ក្រញាង​ដោយ​ឃើញ​មនុស្ស​ម្នាក់​អើត​ក្បាល​ចេញពី​ក្នុង​កា​រ៉ុ​ង​មក ទើប​ដឹង​ថា ជា​មនុស្ស​ឆ្កួត​រងារ​ចូល​ដេក​អង្កុញជើង​ក្នុង​កា​រ៉ុ​ង​នោះ​សោះ ៕