ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រាក់​យន់​ចិន​បន្ត​ធ្លាក់​ចុះ ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រាក់​យន់​ចិន​នៅ​ក្រៅប្រទេស​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ក្នុង​រយៈពេល​១​ខែ​កន្លង​មកនេះ ខណៈ​ដែល​គម្លាត​រវាង​ប្រាក់​យន់​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស​កាន់តែ​រីក​ធំ​ដោយសារ​តែ​ឥទ្ធិពល

ប្រទេស​ចិន ៖ ប្រាក់​យន់​ចិន​នៅ​ក្រៅប្រទេស​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ក្នុង​រយៈពេល​១​ខែ​កន្លង​មកនេះ ខណៈ​ដែល​គម្លាត​រវាង​ប្រាក់​យន់​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស​កាន់តែ​រីក​ធំ​ដោយសារ​តែ​ឥទ្ធិពល​នៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​កាន់តែ​រឹង​មាំ ។

ប្រាក់​យន់​នៅ​ក្នុង​ទីក្រុង​ហុងកុង​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ដែល​មាន​តំលៃ​៦,៨៧​យន់​ក្នុង​១​ដុល្លារ​អា​មេ​រិ​ក នៅ​វេលា​ម៉ោង​ម៉ោង​១០​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ចន្ទ ស្មើនឹង​០,១៩% ឬ​១២៩​ពិន្ទុ​ដែល​ខ្សោយ​ជាង​កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន ។

ចំណែក​តម្លៃ​ប្រាក់​យន់​នៅ​ទីក្រុង​សៀង​ហៃ​បាន​ធ្លាក់​ចុះ​០,១១% ស្មើនឹង​៦,៨៨​យន់​ក្នុង​១​ដុល្លារ​អា​មេ​រិ​ក ឈាន​ដល់​កម្រិត​ទាប​បំផុត​របស់​ខ្លួន ចាប់តាំងពី​ថ្ងៃ​ទី ៨ ខែកុម្ភៈ​មក ។
ធនាគារកណ្តាល​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​កំណត់​ពិន្ទុ ដោយ​យោង​លើ​ប្រាក់​យន់​ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​នៅ​តម្លៃ​៦,៨៨​យន់​ក្នុង​១​ដុល្លារ ដែល​មាន​៧៩​ពិន្ទុ​ជា​មូលដ្ឋាន​ឬ​ស្មើនឹង​០,១១% ខ្សោយ​ជាង​កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន ដែល​បាន​ឈាន​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​៤​ស​ប្តា​ហ៍ ។

លោក Pan Gongsheng ប្រធាន​រដ្ឋបាល​រដ្ឋ​នៃ​អត្រា​ប្តូរ​ប្រាក់​បរទេស​បានឱ្យ​ដឹង​ថា ប្រាក់​យន់​នឹង​រក្សា​ស្ថិរភាព​របស់​ខ្លួន ថ្វីបើ​មានការ​ប្រែប្រួល​មួយ​ចំនួន ខណៈ​ដែល​សេដ្ឋ​កិច្ច​របស់​ចិន​មាន​ភាព​ប្រសើរ​ឡើង ។

ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​បង្កើន​ឥទ្ធិពល​កាន់ តែ​ខ្លាំង​ដែល​ជំរុញ​ដោយ​ការ​សន្យា​ទាក់ទង​នឹង​ការ​យកពន្ធ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​Donald Trump ។

ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​នៅ​អា​មេ​រិ​ក​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង បន្ទាប់​ពី​លោក​ប្រធានាធិបតី Donald Trump បាន​សន្យា​ពី​ការ​ប្រកាស​ពន្ធ​ដ៏​សំខាន់​នៅ​ក្នុង​រយៈពេល​ពីរ​ឬ​បី​ស​ប្តា​ហ៍​ទៀត ដោយ​វិនិយោគិន​មានការ​ចាប់អារម្មណ៍​ក្នុង​ការ​ចង់​ដឹង​ពី​សេចក្តី​លម្អិត​នៃ​វិធានការ​ជំរុញ​សារពើពន្ធ​ដែល​លោក​បាន​សន្យា ។
រូបិយប័ណ្ណ​ដទៃ​ទៀត​ទាំងអស់ ក៏​ធ្លាក់​ចុះ​ដែរ បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។

ប្រាក់​យេ​ន​ជប៉ុន​បាន​ធ្លាក់​ចុះ​០,០៨% ឬ​ស្មើនឹង​១១៣,៩៥​យេ​ន​ក្នុង​១​ដុល្លារ​នៅ​ម៉ោង​១០​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ចន្ទ ។ កាលពី​ថ្ងៃ​សុក្រ ស​ប្ដា​ហ៍​មុន លោក​ប្រធានាធិបតី​Trump​បាន​សន្យា​ថា នឹង​បង្កើន​សន្តិសុខ​និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ជប៉ុន ៕