ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រើប្រាស់​ឧបករណ៍ថ្មី ត្រួតពិនិត្យ​រកមើលកន្លែងស្ទះលូ នៅសៀមរាប​

1 ឆ្នាំ មុន
  • សៀមរាប

​​ខេត្តសៀមរាប៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ…

​​ខេត្តសៀមរាប៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យការបាក់ច្រាំងស្ទឹងសៀមរាប និងពិនិត្យមើលលូ​ទឹកភ្លៀង និង​លូ​ទឹកស្អុយ ដើម្បីត្រៀមប្រើម៉ាស៊ីនទំនើបត្រួតពិនិត្យ​មើលរកកន្លែង​ស្ទះ​នៅក្នុងលូ​ ខណៈដែលលូទាំងពីរប្រភេទនេះ ត្រូវបានម្ចាស់ភោជ​នីយដ្ឋានខ្លះ ចាក់កាកសំណល់ជាតិខ្លាញ់ចូលក្នុងលូ​ និងមានប្រជាពលរដ្ឋខ្លះ លួចចោះខួង​លូ​ដាក់ទុ​យោ​ បង្ហូរ​ចូល​​មកក្នុងស្ទឹង។

ក្នុងឱកាសចុះពិនិត្យច្រាំងបាក់​នៅស្ទឹងសៀមរាបនោះដែរ លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន មានប្រសាសន៍ថា ម៉ាស៊ីនត្រួតពិនិត្យកាកសំណល់កខ្វក់ក្នុងលូរដ៏ទំនើបនេះ អាចបញ្ជាបានប្រវែងពីររយម៉ែត្រ ចូលក្នុងលូ​ ដោយលូទឹកភ្លៀង ដាក់កង់ធំ ហើយលូទឹកកខ្វក់ ប្រើកង់តូច​។ ក្រោយពេលដាក់ម៉ាស៊ីនចូលក្នុងលូ​ហើយ ម៉ាស៊ីននោះ វាបានបង្ហាញសញ្ញាកាកសំណល់នៅក្នុងលូ​ ព្រមទាំងមើល​ឃើញកន្លែងអ្នកលួចចោះលូ​ផងដែរ។ វាបង្ហាញឱ្យឃើញ តាមរយៈនៅលើអេក្រង់អាយផេត។

លោករដ្ឋមន្ត្រី បានបន្ដថា ឧបករណ៍ម៉ាស៊ីនទំនើបនេះ មានប្រើ​លើកដំបូងនៅក្នុងប្រទេសកម្ពុជា មានអត្ថប្រយោជន៍ជាច្រើន សម្រាប់ការពិនិត្យមើលក្នុងលូ ដែលបានជំនួសកម្លាំងមនុស្សចូល​ក្នុងលូ​បានល្អប្រសើរ

។ជាមួយគ្នានោះដែរ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏មានរថយន្ដលាងកាក សំណល់ក្នុងលូ​បានយ៉ាងល្អ ដោយប្រើទុយោបូមទឹកចេញពីក្នុងលូ​ផងដែរ។

លោកបន្ថែមថា លូទឹក ដែលស្ទះ បណ្ដាលមកពីម្ចាស់ភោជនីយដ្ឋាន ចាក់ខ្លាញ់ចូលលូ​ និង​ការខួងលូ បណ្ដាលឱ្យបែក ដែលប៉ះពាល់​ដល់ចរន្ដទឹកហូរ។

ជាមួយគ្នានោះដែរ លោក​ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បានចុះពិនិត្យមើលប្រាំងបាក់នៅ​ស្ទឹងសៀមរាប ស្ថិតនៅចំនុចស្ពាននាគ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដើម្បីជួសជុល និងកែលំអរឡើងវិញផងដែរ។

លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាសោភ័ណ្ឌភាពគម្រោងផ្លូវ ៣៨ខ្សែដែលជាអំណោយដ៏ថ្លៃថ្លាពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានដឹកនាំក្រុមប្រតិភូក្រសួង ចុះត្រួតពិនិត្យ ស្ថានភាពការបាក់​ស្រុតចិញ្ចើមផ្លូវនៅតាមមាត់ស្ទឹង ដែលបានបាក់ស្រុត ចូលទៅក្នុងស្ទឹងសៀមរាប ម្តុំស្ពាននាគ ដោយសារតែ​មានភ្លៀងធ្លាក់ជោគជាំ ក្នុងរយៈ​ពេលប៉ុន្មានថ្ងៃមុនមកនេះ​៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ