ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ចោទ​ផ្នែក​ស៊ើបការណ៍​ទម្លាយ​ព័ត៌មាន​ដល់​សារព័ត៌មាន

7 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ បាន​ចោទ​ភ្នាក់ងារ​ស៊ើបការណ៍​អា​មេ​រិ​កថា ផ្តល់​ដោយ​ខុសច្បាប់​បណ្តា​ព័ត៌មាន​ដល់​សារព័ត៌មាន​ក្រោយ​ការ​ចេញផ្សាយ​ក្នុង​កាសែត​ញូ​វ​យ៉​ក​ថែម​ពី

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ បាន​ចោទ​ភ្នាក់ងារ​ស៊ើបការណ៍​អា​មេ​រិ​កថា ផ្តល់​ដោយ​ខុសច្បាប់​បណ្តា​ព័ត៌មាន​ដល់​សារព័ត៌មាន​ក្រោយ​ការ​ចេញផ្សាយ​ក្នុង​កាសែត​ញូ​វ​យ៉​ក​ថែម​ពី​ការ​លាតត្រដាង​នានា​នូវ​ទំនាក់ទំនង​រវាង​បណ្តា​សមាជិក​ក្រុម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោក និង​រុ​ស្ស៊ី ។

ក្នុង​សារ​មួយ​តាម TWITTER ប្រធានាធិបតី​អា​មេ​រិ​ក​អះអាង​ថា ព័ត៌មាន​ទាំងឡាយ​ត្រូវ​បាន​គេ​ទម្លាយ​ខុសច្បាប់​ឱ្យ​ដល់​កាសែត​ញូ​វ​យ៉​ក​ថែម និង​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍ ដោយ​សហគមន៍​អ្នកស៊ើប​ការណ៍ ។

លោក​ដូ​ណា​ល់ ត្រាំ ក្នុង​សារ​នេះ​បាន​រិះគន់​ឥរិយាបថ​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ NSA និង FBI ។ ក្នុង​សារ​តាម TWITTER មួយទៀត លោក​ត្រាំ វាយតម្លៃ​ថា ការ​រិះគន់​ពី​ការ​ទាក់ទង​ជាមួយ​រុ​ស្ស៊ី​ពុំ​មាន​ន័យ​អ្វី​ឡើយ​និយាយ​រួម​ទៅ​វា​គ្រាន់តែ​ជា​ការ​ប៉ុនប៉ង​មួយ ដើម្បី​បិទ​បាំង​ការ​ខុសឆ្គង​ជា​ច្រើន​នៃ​ក្រុម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោកស្រី​ហ៊ី​ល ឡា​រី គ្លី​ន​តុ​ន ប៉ុណ្ណោះ ។

ដោយ​ដកស្រង់​ប្រភព​ជា​ច្រើន កាសែត​ញូ​វ​យ៉​ក​ថែម​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ ថា ការ​លួច​ស្តាប់ និង​ការ​ស្រង់​ការ​សន្ទនា​តាម​ទូរស័ព្ទ​បង្ហាញ​ថា សមាជិក​ជា​ច្រើន​របស់​ក្រុម​ឃោសនា​លោក​ត្រាំ និង​បណ្តា​មនុស្ស​របស់​លោក​ត្រាំ បាន​បង្កើន​ការ​ទាក់ទង​ជាមួយ​ពួក​ភ្នាក់ងារ​ស៊ើបការណ៍​រុ​ស្ស៊ី​នា​ឆ្នាំ​នៃ​ការ​ឃោសនាបោះឆ្នោត ។

ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អុ​ី​ស្រា​អែ​ល លោក​បេន ចា​មីន នេ​តាន់​យ៉ា​ហ៊ូ លោក​ត្រាំ រំលឹក​ពី​ការ​លាលែង​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​គឺ​លោក MICHAEL FLYNN ដែល​លោក​ថា​ជា​មនុស្ស​ល្អ​បំផុត​មួ​ួ​យ ដោយ​លោក​វិនិច្ឆ័យ​ថា ការ​ជំរុញ​ឱ្យ​លោក​លាលែង ព្រោះតែ​ការ​លាតត្រដាង​ពី​ការ​ទាក់ទង​របស់​លោក​ជាមួយ​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ជា​រឿង​អយុត្តិធម៌​ខ្លាំង​ណាស់ និង​ថា​បណ្តា​ឯកសារ​បកអាក្រាត​លោក​ត្រូវ​ចេញផ្សាយ​ដោយ​ខុសច្បាប់ ៕