ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រកព្រំដែន​អានសេះ​គឺជា​ច្រក​ពាណិជ្ជ​កម្មដ៍​ធំ​មួយ​នៅ​ស្រុក​ជាំ​ក្សាន្ត​នៃ​ខេត្តព្រះវិហារ

14 ឆ្នាំ មុន

ខេត្ដព្រះវិហារ ៖ ច្រក​អានសេះ​ស្ថិត​នៅ ភាគ​ខាងជើង​ស្រុក​ជាំ​ក្សាន្ដ មាន​ចម្ងាយ​ពី​ទី រួម​ស្រុក​ប្រមាណ​២៤​គីឡូម៉ែត្រ​លើ​ខ្នងភ្នំ​ដង រែក​ជាប់​នឹង​ព្រំប្រទល់​ខេត្ដ​ឧ​ប៊ុ​ន ប្រទេស​ថៃ​។ តាម​ប្រវត្ដិ​ដ៏​យូរលង់​ណាស់​មក​ហើយ ច្រក​នេះ គឺជា​ច្រក​សំរាប់​ប្រជាជន​ខ្មែរ​ក្នុង​ខេត្ដ​ព្រះវិហារ ​ចេញចូល​ដោយ​ថ្មើរជើង​ធ្វើ​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​វប្បធម៌​ផ្សេង​ៗ ​ជាមួយ​ប្រជាជន​ក្នុង​ខេត្ដ​ស៊ី​សាកេ​ត និង​ខេត្ដ​ឧ​ប៊ុ​ន​។ កាលពី​ជាង​២០​ឆ្នាំ​មុន​គឺ​ក្នុង​ទស​វត្ស​ឆ្នាំ១៩៨០ ច្រក​ទ្វារ​អានសេះ

ខេត្ដព្រះវិហារ ៖ ច្រក​អានសេះ​ស្ថិត​នៅ ភាគ​ខាងជើង​ស្រុក​ជាំ​ក្សាន្ដ មាន​ចម្ងាយ​ពី​ទី រួម​ស្រុក​ប្រមាណ​២៤​គីឡូម៉ែត្រ​លើ​ខ្នងភ្នំ​ដង រែក​ជាប់​នឹង​ព្រំប្រទល់​ខេត្ដ​ឧ​ប៊ុ​ន ប្រទេស​ថៃ​។ តាម​ប្រវត្ដិ​ដ៏​យូរលង់​ណាស់​មក​ហើយ ច្រក​នេះ គឺជា​ច្រក​សំរាប់​ប្រជាជន​ខ្មែរ​ក្នុង​ខេត្ដ​ព្រះវិហារ ​ចេញចូល​ដោយ​ថ្មើរជើង​ធ្វើ​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​វប្បធម៌​ផ្សេង​ៗ ​ជាមួយ​ប្រជាជន​ក្នុង​ខេត្ដ​ស៊ី​សាកេ​ត និង​ខេត្ដ​ឧ​ប៊ុ​ន​។ កាលពី​ជាង​២០​ឆ្នាំ​មុន​គឺ​ក្នុង​ទស​វត្ស​ឆ្នាំ១៩៨០ ច្រក​ទ្វារ​អានសេះ ស្ថិត​ក្រោម​ការ គ្រប់គ្រង​របស់​រដ្ឋាភិបាល​រដ្ឋ​កម្ពុជា​ដែល​ចំណុច នេះ​គឺជា​ទីតាំង​រដ្ឋបាល ​ដ៏​ធំ​មួយ​របស់​ស្នាក់​ការពលករ ​ក​៥ នា​ភាគ​ឦសាន​ប្រទេស ដើម្បី​ការពារ​ខ្សែក្រវាត់​ព្រំដែន​ខ្មែរ​-​សៀម​នា​ពេលនោះ និង​ទប់ទល់​ជាមួយ​ក្រុម​ទ័ពព្រៃ​ខ្មែរ​មក ដល់​ទស​វត្ស​ឆ្នាំ​១៩៩០ ចំណុច​នេះ​បាន​ក្លាយ ទៅ​ជា​ច្រក​ដ៏​ធំ​មួយទៀត​ក្នុង​ការ​ធ្វើ​ពាណិជ្ជ កម្ម​នាំ​ឈើហុប​ចេញពី​ប្រទេស​កម្ពុជា​ទៅ​លក់ ឱ្យ​ប្រទេស​ថៃ និង​ទើបតែ​មក​ដល់​ឆ្នាំ​១៩៩៣ ​ខណៈ​ប្រទេស​កម្ពុជា​មានការ​រៀបចំ​ធ្វើការ​បោះ ឆ្នោត​ដោយ​អង្គការសហប្រជាជាតិ​ពេល​នោះ ច្រក​អានសេះ​ត្រូវ​បាន​ប្រគល់​ឱ្យ​កងទ័ព​រក្សា សន្ដិភាព​របស់​អង្គការសហប្រជាជាតិ​ហៅ​កាត់ ថា UNTAC គ្រប់គ្រង​។

ពេល​នោះ​ចំណុច​ខាងលើ​បន្ទាប់​ពី​កងទ័ពរដ្ឋាភិបាល​បាន​ដក​ចេញ​អស់​ទុក​ឱ្យ​តែ​កងកម្លាំង UNTAC ក៏​ត្រូវ​បាន​ដណ្ដើម​កាន់កាប់ ដោយ​ទ័ពព្រៃ​ខ្មែរក្រហម ​ដែល​មានការ​ជួយឧបត្ថម្ភ​ពី​កងទ័ព​សៀម​នៅ​ឆ្នាំ​១៩៩៤​។ ពេល​នោះ​ដែរ​កងទ័ព​ថៃ​បាន​រំកិល​កងកម្លាំង របស់​ពួក​គេ​មក​ឈរជើង​នៅ​ចំណុច​ដែល​កងទ័ព​រដ្ឋាភិបាល​កម្ពុជា​បាន​គ្រប់គ្រង​កាលពីមុន​។ តាំងពី​ពេល​នោះ​មក​ច្រក​ទ្វារ​អាន សេះ​ត្រូវ​បាន​បិទ​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ដោយ​គ្រាន់តែ​រក្សា​ការបើក​ច្រក​ក្នុង​មួ​យស​ប្ដា​ហ៍​តែ​ចំនួន​២​ថ្ងៃ គឺ​ថ្ងៃ អង្គារ​និង​ថ្ងៃ​ព្រហស្បតិ៍​សំរាប់​ឱ្យ​ប្រជាពលរដ្ឋនៅ​ជាប់​ព្រំដែន ​នាំ​ទំនិញ​យក​ទៅ​ដោះ​ដូរ​រវាង ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស​តែ​ប៉ុណ្ណោះ​។ នៅ​ច្រក​ទ្វា​អានសេះ​នា​ពេល​បច្ចុប្បន្ន ការនាំ​ទំនិញ​ចេញចូល​ទៅ​ដោះ​ដូរ​រវាង​ប្រជាជនទាំង​ពីរ​ប្រទេស​ចំពោះ​ទំនិញ​ពី​ដី​ខ្មែរ​ទៅ​លក់​នៅ ថៃ គឺ​មាន​តែ​អនុ​ផល​ព្រៃឈើ​ធម្មជាតិ​ដែល ដុះ​នៅ​ក្នុង​តំបន់​នោះ​ដូច​ជា​ចុង​ផ្ដៅ ត្រួយ​ស្ដៅ ផ្សិត ស្លឹក​ព្រិច​និង​សត្វ​កង្កែប កណ្ដូប​។​ល​។ ចំណែក​ខាង​ប្រជាជន​ថៃ​វិញ ទំនិញ​ដែល​ពួក គេ​នាំ​មក​លក់​នៅ​ផ្សារ​មុខ​ច្រក​ទ្វា​អានសេះ មាន​ដូច​ជា​សំភារ​ប្រើប្រាស់ សំលៀក​បំពាក់ បន្លែ ផ្លែ​ឈើ និង​ដំណាំ​កសិកម្ម​គ្រប់​ប្រភេទ​។ ការ​លក់ដូរ​រវាង​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេសនៅ​ចំណុច​ច្រក​ទ្វារ​អានសេះ គឺ​ចាប់ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង​ប្រមាណ​១​រសៀល ទើប​វិល ចូល​ទៅ​ក្នុង​ទឹកដី​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​វិញ​។

ជុំវិញ​ការ​រកស៊ី​ឆ្លងកាត់​តាម​ច្រក​អានសេះ នេះ​ដែរ ខាង​កម្ពុជា​មានការ​លំបាក​ខ្លាំង​ក្នុងការ​ធ្វើ​ដំណើរ​ឡើង​ទៅ​កាន់​ខ្នងភ្នំ​ដងរែក​គឺ តាំងពី​ជើងភ្នំ​រហូត​ទៅ​ដល់​ច្រក​ទ្វារ​លើ​កំពូល ភ្នំ​ពី​ខាង​ដី​ខ្មែរ​តែ​នៅ​ខាង​ដី​ថៃ​មាន​ផ្លូវ​កៅ ស៊ូ​ទៅ​ដល់​ច្រក​ទ្វារ​តែ​ម្ដង​។ ប្រជាពលរដ្ឋស្រុក​ជាំ​ក្សាន្ដ ព្រមទាំង​សមត្ថកិច្ច​ខ្មែរ​ប្រចាំ ការ​នៅ​លើ​ច្រក​អានសេះ និង​មាន​ក្រុម គ្រួសារ​ទៅ​រស់នៅ​ជាមួយ​ប្រមាណ​១០០​គ្រួសារ​នៅ​នោះ បាន​សំណូមពរ​ទៅ​រាជរដ្ឋាភិបាលកម្ពុជា​ធ្វើ​យ៉ាងណា​ជួយ​ស្ថាបនា​ផ្លូវ​ពី​ជើងភ្នំឡើង​ទៅ​កាន់​ច្រក​ទ្វារ​ដែល​មាន​ប្រវែង​៤​គីឡូម៉ែត្រ​ឱ្យ​បាន​ឆាប់​ផង​។ សមត្ថកិច្ច​ដែលប្រចាំការ​នៅ​ច្រក​អានសេះ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ពួក​គាត់​កំពុង​ជួប​ការ​លំបាក​យ៉ាងខ្លាំង​ក្នុង​ការ​ឡើង​ចុះ​ដោយ​ថ្មើរជើង ឬ​ដោយ ម៉ូតូ​។ ផ្លូវ​ឡើង​ទៅ​កាន់​ច្រក​ទ្វារ​អានសេះ​នេះ មាន​ជា​ទម្រង់​ផ្លូវ​រួច​ជា​ស្រេច​ហើយ​ដែល​បាន ស្ថាបនា​កាលពី​ទស​វត្ស​ឆ្នាំ​១៩៩០​ដោយ​ក្រុមហ៊ុន​ថៃ​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើហុប​ចូល​ទៅ​កាន់ប្រទេស​ថៃ​។ ពួក​គាត់​បញ្ជាក់​ថា ការ​ដឹក ជញ្ជូន​ទំនិញ​ចេញ​-​ចូល​ពេល​នោះ​បាន​ស្រួលទៀត​ផង តែ​បន្ទាប់​ពី​បិទ​ការ​ធ្វើ​ពាណិជ្ជកម្ម ដ៏​ធំ​តាម​ច្រក​ទ្វារ​នេះ​ជាមួយ​ក្រុមហ៊ុន​ថៃ​តាំង ពី​ឆ្នាំ​១៩៩៣​មក​ផ្លូវ​នេះ​ក៏​ខូច​ដោយសារ​ទឹក ហូរ​ដាច់​។ ជាង​២​ឆ្នាំ​កន្លង​មកនេះ ខណៈ​ដែល​មានការ​វិវាទ​គ្នា​ពី​បញ្ហា​ព្រំដែន​ខ្មែរ​-​សៀម ដោយឡែក​នៅ​ច្រក​អានសេះ​នេះ​ពុំ​មាន​អ្វី គួរ​ឱ្យ​កត់សំគាល់​ទេ គឺ​ការ​បើក​ច្រក​នៅ​តែដំណើរការ​ជា​ប្រចាំ​ក្នុង​១​ស​ប្ដា​ហ៍​ចំនួន​២​ថ្ងៃ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ស្រុក​ជាំ​ក្សាន្ដ​ជាមួយស្រុក​កាន់​ថា​ឡាក់​និង​ស្រុក​ណាំ​យឺន ប្រទេស​ថៃ បាន​រកស៊ី​ដោះ​ដូរ​ទំនិញ ទៅ​មក​ជា​ប្រចាំ គឺ​មិន​មានការ​បិទ​ច្រក​ម្ដងណា​ឡើយ​។ ច្រក​ទ្វារ​អានសេះ គឺជា​ច្រក​ទ្វារ​យ៉ាង​សំខាន់​មួយ សំរាប់​ធ្វើ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ឆ្លងកាត់ ចំណុច​នេះ​រវាង​កម្ពុជា និង​ថៃ ដោយសារ​មាន ចម្ងាយ​ជិត​ហើយ​មាន​កម្ពស់​ទាប​ក្នុង​ការ​ឆ្លង កាត់​បាន​ស្រួល​។ ចំណែក​ភូមិសាស្ដ្រ​ផ្ទៃដី ២០​គីឡូ​ម៉ែត្រការ៉េ​ខាង​កម្ពុជា​ពី​ស្រុក​ជាំ​ក្សាន្ដ ទៅ​ដល់​ជើងភ្នំ​ចំណុច​អានសេះ គឺ​មាន​វិសាល ភាព​សំរាប់​ផលិត​ដំណាំ​កសិកម្ម និង​ឧស្សាហ កម្ម​ទៀត​ផង​។

សូម​បញ្ជាក់​ថា រូបសំណាក​លោកតា​អិន អ៊ុំ​ដែល​កសាង​នៅ​លើ​ច្រក​អានសេះ​ដោយយោធា​តំបន់សឹករង​ព្រះ​វិហារ​ក្បែរ​មាត់ច្រកទ្វារ​ក្នុង​ទឹកដី​កម្ពុជា ហើយ​ដែល​កន្លង​ទៅទាហាន​សៀម​តែងតែ​ចោទ​ខ្មែរ​ថា បាន​សាង សង់​រំលោភ (​MOU) ឆ្នាំ​២០០០​នោះ ពេលនេះ​បាន​កសាង​រួចរាល់​ជា​ស្ថាពរ​ហើយ តែនៅ​មិន​ទាន់​បាន​ធ្វើ​ពិធីបុណ្យ​ឆ្លង​ដាក់​ឱ្យ​ប្រើប្រាស់ តាម​ទំនៀមទំលាប់​នៅឡើយ​ទេ ដោយមន្ដ្រី​យោធា​ប្រចាំការ​នៅ​ចំណុច​នោះ​បញ្ជាក់​ថា ប្រហែលជា​នឹង​រៀបចំ​ធ្វើ​ពិធី​នៅ​ដំណាច់​ខែធ្នូនេះ​។ ជាមួយ​គ្នា​នេះ​មន្ដ្រី​យោធា​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ប្រចាំ​ច្រក​អានសេះ បានឱ្យ​ដឹង​ថា សភាពការណ៍​យោធា​នៅ តំបន់​នោះ​មិន​មាន​បញ្ហា​អ្វី​ទេ រវាង​កងទ័ព ទាំង​ពីរ​ភាគី គឺ​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​ជាធម្មតា​៕