ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​មាន​ស្រី​ថ្មី ប្រពន្ធ​ប្តឹង​លែងលះ ប្តី​ប្តឹង​ក្រុមហ៊ុន​តាក់ស៊ី​ថា​ធ្វើ​ឲ្យ​ប្រពន្ធ​ដឹង

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា បុរស​អាជីវករ​ម្នាក់​នៅ​ភាគ​ខាងត្បូង​ប្រទេស​បារាំង កំពុង​រិះរក​វិធី​ទាមទារ​ការ​ខាតបង់​ចំនួន​៤៥​លាន​អឺ​រ៉ូ​ពី​ក្រុមហ៊ុន​តាក់​ស៊ី ​«UBER» ព្រោះ​ធ្វើ​ឱ្យ​ប្រពន្ធ​របស់​គេ​ដឹង​ថា

សារព័ត៌មាន​បរទេស​ផ្សាយ​ថា បុរស​អាជីវករ​ម្នាក់​នៅ​ភាគ​ខាងត្បូង​ប្រទេស​បារាំង កំពុង​រិះរក​វិធី​ទាមទារ​ការ​ខាតបង់​ចំនួន​៤៥​លាន​អឺ​រ៉ូ​ពី​ក្រុមហ៊ុន​តាក់​ស៊ី ​«UBER» ព្រោះ​ធ្វើ​ឱ្យ​ប្រពន្ធ​របស់​គេ​ដឹង​ថា គេ​លួច​ទាក់ទង​ស្រី​ផ្សេង ។

បុរស​នោះ​រស់នៅ​តំ​នប់​ឆ្នេរ​«Riviera» ភាគ​ខាងត្បូង​ប្រទេស​បារាំង ឱ្យ​ដឹង​ថា បញ្ហា​បាន​កើតឡើង​ខណៈ​ពេល​គេ​បើក​ចូល​ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ​តាម​Application ដើម្បី​ហៅ​តាក់​ស៊ីដោយ​ប្រើ​ស្មា​ត​ហ្វូ​ន​របស់​ប្រពន្ធ ។ កាសែត​ក្នុងស្រុក​ផ្សាយ​ឱ្យ​ដឹង​ថា ទោះបីជា​ត្រូវ​ចុច​លុប​ចោល​ក៏​ដោយ ប៉ុន្ដែ​Application បែរជា​បង្ហាញ​ជា​ថ្មី​ធ្វើ​ឱ្យ​ប្រពន្ធ​របស់​គេ​ដឹង​ពី​ការ​ធ្វើ​ដំណើរ​របស់​គេ ហើយ​ឈាន​ទៅ​រក​ការ​សង្ស័យ​លើ​ប្ដី​លួច​ទាក់ទង​ស្រី​ផ្សេង ។ នៅ​ពេល​តាមដាន​ដឹង​ច្បាស់​ស្ដ្រី​ជា​ប្រពន្ធ​ក៏​ប្ដឹង​លែងលះ ។

មេធាវី​របស់​បុរស​នោះ​ថ្លែង​ថា «​កូនក្ដី​របស់ខ្ញុំ​ក្លាយជា​ជន​រង​គ្រោះ​ពី​កំហុសឆ្គង​របស់​Application ដោយ​មាន​តួនាទី​ត​ភ្ជាប់ ហើយ​កំហុសឆ្គង​នេះ​ធ្វើ​ឱ្យ​កើត​មាន​បញ្ហា​ដល់​ជីវិត​ផ្ទាល់​របស់​កូនក្ដី​» ។ មេធាវី​នោះ​បាន​បដិសេធ​និយាយ​ពី​រឿងរ៉ាវ​ទាក់ទិន​នឹង​តួលេខ​ថ្លៃ​ខូចខាត​ចំនួន​៤៥​លាន​អឺ​រ៉ូ គ្រាន់តែ​បញ្ជាក់​ថា កូនក្ដី​របស់​ខ្លួន​ប្រុង​ប្រយ័ត្ន​ខ្ពស់​និង​មិន​ចង់​បង្ហាញខ្លួន និង​ខណៈ​ពេល​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​បារាំង​ផ្សាយ​ថា កំហុសឆ្គង​នេះ​ស្ថិត​ក្នុង​ម៉ា​សុ​ី​ន​កុំព្យូទ័រ ឬ​«Software» របស់​UBER មិនមែន​កើតឡើង​តែ​មួយ​លើក​ទេ ព្រោះ​នៅ​មាន​អ្នក​ប្រើប្រាស់​មើល​របាយការណ៍​ធ្លាប់​ជាប់​ជា​ច្រើន​មក​ហើយ ។

UBER បញ្ជាក់​ប្រាប់​AFP ថា គ្មាន​ការ​បង្ហាញ​ការ​យល់​ឃើញ​ណាមួយ​ទាក់ទិន​លើ​រឿង​ក្ដី​នោះ​ទេ ប៉ុន្ដែ​បញ្ជាក់​ថា ការពារ​ទិន្នន័យ​របស់​អតិថិជន គឺជា​រឿង​មួយ​ដែល​ក្រុមហ៊ុន​ផ្ដល់​សារសំខាន់ ៕