ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​បាន​បកអាក្រាត​ឈ្មួញ​​ដីដុះ​ស្លែ​ ឈ្មោះ​ លឹ​ម ងួ​ន

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី ស្ថិត​នៅ​ភូមិ​ឫ​ទ្ធី​២ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា លោក លឹ​ម…

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី ស្ថិត​នៅ​ភូមិ​ឫ​ទ្ធី​២ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​
ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា លោក លឹ​ម ងួ​ន បានឱ្យ​ពួក​គាត់​ផ្ដិត​មេដៃ​លើ​ក្រដាស​ស​សុទ្ធ ហើយ​ប្រើ​ល្បិច​បោកប្រាស់​ថា នឹង​ធ្វើ​លិខិត​កាន់កាប់​ដីធ្លី​ជូន​ដោយ​បញ្ជាក់​ពី​ភូមិ​-​ឃុំ​ឱ្យ​ពួក​គាត់​តែ​ផ្ទុយ​ទៅ​វិញ វា​មិនមែន​ជា​លិខិត​កាន់កាប់​នោះ​ទេ គឺ​ក្លែង​ជា​ឯកសារ​លក់​ទិញ​ពុំ​មាន​ទទួល​បាន​លុយ​សូ​ម្បី​តែ​មួយ​កាក់​មួយ​សេន ។

បន្ទាប់​ពី​ប្រជាពលរដ្ឋ​ដែល​ចាញ់ល្បិច​កល​លោក​លឹ​ម ងួ​ន បាន​នាំ​គ្នា​ប្តឹង​តវ៉ា​ទៅ​អាជ្ញាធរ​ស្រុក​ស្ទឹង​ហាវ ដើម្បី​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌ ស្រាប់តែ​លោក លឹ​ម ងួ​ន ប្ដឹង​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​សា​លាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ចោទ​ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​នា​ពេល​ថ្មី​ៗ​នេះ​ទៅ​វិញ ។ នៅ​ពេល​ថ្មី​ៗ​នេះ ពលរដ្ឋ​ស្នើ​សុំ​ឱ្យ​លោក លឹ​ម ងួ​ន ចេញ​មុខ​មក​តតាំង​គ្នា​ចំពោះ​មុខ​អាជ្ញាធរ​ស្រុក​ស្ទឹង​ហាវ ដើម្បី​ស្នើ​សុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​រក​យុត្ដិធម៌ និង​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​បុគ្គល លឹ​ម ងួ​ន​។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ចាញ់បោក​លោក​លឹ​ម ងួ​ន បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២២ គេ​ពុំ​ឃើញ​ស្រមោល​លោក លឹ​ម ងួ​ន ហ៊ាន​ចេញ​មុខ​មក​បកស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​បង្ហាញ​ការ​ពិត​នៅ​ចំពោះ​មុខ​អាជ្ញាធរ​នោះ​ឡើយ​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ដី​ប្រមាណ​ជាង​១០០​ហិ​កតា ស្ថិត​នៅ​ភូមិ​ឫ​ទ្ធី​២ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខែ​ត្ត​ព្រះ​សីហ​នុ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០​គ្រួ​សារបាន​ចូល​ទៅ​កាន់កាប់​រស់នៅ​អាស្រ័យ​ផល​នៅ​ក្នុង​អំឡុង ឆ្នាំ​២០០៥ ក្នុង​មួយ​គ្រួសារ​មាន​ដី​ពី​រហិក​តា បី​ហិ​កតា ឬ​បួន​ហិ​កតា​។

ដោយ​មើលឃើញ​ទីតាំង​នោះ​មាន​សក្ដានុពល​លោក លឹ​ម ងួ​ន បាន​ទៅ​ទាក់ទង​លួងលោម​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ខាងលើ​ថា ខ្លួន​នឹង​ធ្វើ​លិខិត​កាន់កាប់​ដីធ្លី​បញ្ជាក់​ពី​ភូមិ ឃុំ​ជូន​ដោយ​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​យក​អត្តសញ្ញាណប័ណ្ណ និង​ផ្ដិត​មេដៃ​ស្ដាំ​លើ​ក្រដាស​ស​សុទ្ធ​។ ផ្ទុយ​ទៅ​វិញ​លោក លឹ​ម ងួ​ន ពុំ​បាន​ធ្វើ​លិខិត​កាន់កាប់​ដីធ្លី​តាម​ការ​សន្យា​នោះ​ទេ មិនតែប៉ុណ្ណោះ លោក​លឹ​ម ងួ​ន បាន​ក្លែង​ធ្វើ​ជា​លិខិត​លក់​ទិញ​ដោយ​ដាក់​ឈ្មោះ​លោក លឹ​ម ងួ​ន ជា​អ្នកទិញ​ទាំងអស់ ប៉ុន្តែ​ពលរដ្ឋ​ទាំង​អស់នោះ​មិន​បាន​ទទួល​លុយ​ពី​លោក​លឹ​ម ងួ​ន​សូ​ម្បី​មួយ​កាក់ ឬ​មួយ​សេន​ក៏​មិន​មាន​ដែរ ។ ប្រភព​ខាងលើ​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បែបបទ​នៃ​ការ​ធ្វើ​លិខិត​លក់​ទិញ​ក្លែងក្លាយ​ទាំង​អស់នោះ គឺ​មាន​ទម្រង់​តែ​មួយ​អក្សរ​អ្នក​សរសេរ​តែ​មួយ ហើយ​នៅ​កន្លែង​តែ​មួយ គឺ​ធ្វើ​នៅផ្ទះ​ពេទ្យ​ស្រស់​ស្ថិត​ក្នុង​ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

នៅ​ក្នុង​លិខិត​លក់​ទិញ (​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​) មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ដូច​ជា អ្នកលក់​ខ្លះ​ជា​អ្នក​ចំណាកស្រុក​មក​ពី ខេត្តព្រៃវែង ,​តាកែវ កំពត ជាដើម​។ ទាំងនេះ​ជា​ការ​រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ពី​សំណាក់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ដោយសារ​តែ​លោក​លឹ​ម ងួ​ន​។ លោក​ផេង ម៉ី​ន មេឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​របស់​លោក​លើ​ឯកសារ​បញ្ជាក់​នៅ​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី​លេខ​០៤០/២២ ឃ​ក​ផ ចុះ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២២ ។

នៅ​ក្នុង​លិខិត​បាន​សរសេរ​ថា រដ្ឋបាល ឃុំ​កែវ​ផុស សូម​ជម្រាប​ជូន​លោក លឹ​ម ងួ​ន ឱ្យ​បាន​ជ្រាប​ថា គំនូស​បង្ហាញ​ទីតាំង​ដី​មាន​ទំហំ​ប្រមាណ​ជាង ៤២៧.៣៣២ (​សែសិប​ពីរ​ម៉ឺន​ប្រាំពីរ​ពាន់​បី​រយ​សាម​សិប​ពីរ​)​ម៉ែត្រការ៉េ ស្ថិត​នៅ​ភូមិ​ឫ​ទ្ធី​០២ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២១​កន្លង​មក ដោយ​លោក ផេង ម៉ី​ន មេឃុំ​កែវ​ផុស ។ លោក លឹ​ម ងូ​ន បាន​សន្យា​ចំពោះ​មុខ​លោក​មេឃុំ​ថា គ្រាន់តែ​ទុក​សម្រាប់​មើល​ទេ​។

លោក ផេង ម៉ី​ន ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​លើ​លោក លឹ​ម ងួ​ន ទៀត​ថា ការ​ចុះហត្ថលេខា​នេះ​មិន​អាច​យក​ទៅ​ប្រើប្រាស់​អ្វី​ក្រៅពី​នេះ​បាន​ទេ ហើយ​លោក លឹ​ម ងួ​ន ក៏​បាន​យល់​ច្បាស់ និង​ស្រប​តាម​ការ​បញ្ជាក់​របស់​លោក​មេឃុំ​ផង​ដែរ ។ ប៉ុន្តែ​មួយ​រយៈ​ក្រោយមក​ស្រាប់តែ​ឃើញ​លោក លឹ​ម ងួ​ន យក​គំនូស​បង្ហាញ​ទីតាំង​នោះ​ទៅ​ប្ដឹងផ្ដល់​អ្នក​ដទៃ​ផ្ទុយ​ពី​ការ​បញ្ជាក់​របស់​លោក​មេឃុំ​ទៅ​វិញ​។ លោក​មេឃុំ​ក៍បាន​ណែនាំ​លោក លឹ​ម ងួ​ន ជា​ច្រើន​លើក​ច្រើន​សារ​ដែរ ប៉ុន្តែ​លោក​លឹ​ម ងួ​ន មិន​ស្ដាប់​តាម​ការ​ណែនាំ​នោះ​ឡើយ ហើយ​លោក​មេឃុំ​ក៏​បាន​កសាង​ឯកសារ​មោឃភាព​លើ​គំនូស​បង្ហាញ​ទីតាំង​ដី​ដែល​មាន​ទំ​ហ៊ុ​ខាងលើ​នោះ​ហើយ​រួចរាល់​ផង​ដែរ ។

ប្រជាពលរដ្ឋ​ជា​អ្នក​រង​គ្រោះ​ដោយសារ​ចាញ់ល្បិច​កល​លោក​លឹ​ម ងួ​ន បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បើ​យោង​តាម​សេចក្ដី​បំភ្លឺ​របស់​រដ្ឋបាល ឃុំ​កែវ​ផុស និង​ឯកសារ​មួយ​ចំនួន​មាន​ចំណុច​គួរ​ឱ្យ​សង្ស័យ​ជា​ច្រើន​។ តើ​នរណា​ជា​អ្នក​ក្លែង​ឯកសារ​ទាំងនោះ ? ពាក់ព័ន្ធ​នឹង​បញ្ហា​ច​ម្រោ​ង​ចម្រាស់​ខាងលើ អ្នក​យក​ព័ត៌មាន​យើង​ទទួល​បាន​កំណត់ហេតុ​ប្រជុំ​មួយ​ចុះ​ថ្ងៃ​ទី​៩​ខែមីនា ឆ្នាំ​២០២២ របស់​សាលា ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ថា លោក លឹ​ម ងួ​ន ពុំ​មាន​ដី​នៅ​តំបន់​ខាងលើ​នោះ​ទៀត​ទេ​។ ព្រោះ​លោក​បាន​លក់​ទៅ​ឱ្យ​លោក ន​ង​ឌី ណា​រ៉ា អតីត​មេ ឃុំ​កែវ​ផុស អស់ហើយ​។

តើ​លោក លឹ​ម ងួ​ន បាន​ដី​ពី​ណា​ទៅ​លក់​ឱ្យ​មនុស្ស​ជា​ច្រើន​នាក់​រាប់​មិន​អស់ ? ហើយ​ថែម​ទាំង​ប្ដឹង​ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ថា បាន​ចូល​ទៅ​កាន់កាប់​បំពាន​លើ​ដី​របស់​ខ្លួន​ទៅ​វិញ ? លោក លឹ​ម ងួ​ន អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​៤ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខែត្រ​ព្រះ​សីហ​នុ មុខរបរ​ជា​អ្នក​ជួញដូរ​រឿង​ដីធ្លី​នៅ​ខេត្ត​ព្រះ​សីហ​នុ ទាក់ទង​ទៅ​នឹង​ការ​ចោទប្រកាន់​របស់​អ្នក​ភូមិ (​ប្រជាពលរដ្ឋ​) ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ អ្នក​សារព័ត៌មាន បាន​ព្យាយាម​ទាក់ទង តាម​ទូរស័ព្ទ និង​តាម​ប្រព័ន្ធ តេ​ឡេ​ក្រាម ដើម្បី​សុំ​ការ​បំភ្លឺ​អំពើ​រឿង​ខាងលើ​តែ​មិន​អាច​ទាក់ទង​បាន​ឡើយ​។

ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ចំនួន​០៤​នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ​រស់នៅ​ភូមិ​ឃុំ​ខាងលើ បានឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​យើង​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២២ កន្លង​មក​ថា លោក លឹ​ម ងួ​ន មាន​ល្បិច​ច្រើន​ណាស់ និង​កុំ​ថា​ឡើយ​ណាត់ជួប​ទល់មុខ​គ្នា​នៅ​សាលា ស្រុក​ស្ទឹង​ហាវ ដើម្បី​បកស្រាយ​ការ​ពិត​នៅ​ចំពោះ​មុខ​អាជ្ញា​ធរមាន​សមត្ថកិច្ច​សូ​ម្បី​តែ​ទូរស័ព្ទ​ក៍​លោក លឹ​ម ងួ​ន លែង​​លើក​ទទួល​ដែរ​ហើយ «​កុំ​ថា​ឡើយ​ជួប​ប្រជាពលរដ្ឋ​សូ​ម្បី​តែ តុលាការ កោះហៅ​ឲ្យ​លោក
លឹ​ម ងួ​ន ចូលខ្លួន​មក​បំភ្លឺ​ក្នុង​ករណី​វិវាទ​ដីធ្លី​ខាងលើ​នេះ ក៏​លោក​លឹ​ម ងួ​ន មិន​ទៅ​ជួប​ផង​ដែរ​»​។ ប្រជា​​​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នៅ​តែ​ទទូច​ស្នើ​សុំ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​សូម​មេត្តា​រក​មធ្យោបាយ​ឱ្យ​ពួក​គាត់​បាន​ជួប​លោក​លឹ​ម ងួ​ន នៅ​សាលា ស្រុក​ស្ទឹង​ហាវ ដើម្បី​តតាំង​គ្នា​ដោះស្រាយ​តាម​សន្តិ
វិធី​។

គួរ​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា លឹ​ម ងួ​ន អាយុ​៥៨​ឆ្នាំ មុខរបរ​ជា​ជួញដូរ​រឿង​ដីធ្លី នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​ទីលំនៅ​សព្វថ្ងៃ ភូមិ​០៤ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។ ដោយឡែក​លោក​លឹ​ម ងួ​ន អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​ស្វែងរក​ការ​បកស្រាយ​ជុំវិញ​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើ​បាន​ទេ​។

អត្ថបទសរសេរ ដោយ