ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បុក​គ្នា​ជាមួយ​រថយន្តក្រុង បុរស​២​នាក់​ស្លា.ប់​យ៉ាង​អាណោចអាធ័ម

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​រស្មី​ភ្នំពេញ​ និង​ម៉ូតូ បណ្ដាល​ឲ្យ​បុរស​២​នាក់​ស្លា.ប់​យ៉ាង​អាណោចអាធ័ម …

ខេត្តពោធិ៍សាត់ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​រស្មី​ភ្នំពេញ​ និង​ម៉ូតូ បណ្ដាល​ឲ្យ​បុរស​២​នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ត្រង់​ចំណុច​មុខ​សាលា​បឋម​សិក្សា​ស្នាម​ព្រះ ស្ថិត​ក្នុង​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

លោក​វរសេនីយ៍ត្រី ស៊ឹ​ម រ័​ត្ន អនុប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​រវាង​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​រស្មី​ភ្នំពេញ ពណ៌​ស​ឆ្នូត​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-7676 ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1F-2359 ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ។

លោក​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ពាក់កណ្ដាល​អា​ធ្រា​ត​នោះ​រថយន្ដក្រុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត រីឯ​ជន​រង​គ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​ពី​កើត​ទៅ​លិច សុទ្ធតែ​ល្បឿន​លឿន​ដូច​គ្នា លុះដល់​ចំណុច​កើតហេតុ​មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ទាំង​២​នាក់​យ៉ាង​អ​ណោ​ច​អធម​នៅ​នឹង​កន្លែង​កើតហេតុ ។ ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ខៀវ ចេក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ភួង ខុន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ទួល​ខ្មែរ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ជាមួយ​គ្នា ។ ចំណែក​អ្នកបើកបរ​រថយន្តក្រុង​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ រថយន្ដ​និង​ម៉ូតូ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន ដើម្បី​ដោះស្រាយ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ពេល​ក្រោយ ។ ចំណែក​សាកសព​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕