ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌកម្មសេដ្ឋកិច្ច​របស់​អា​មេ​រិ​ក​រារាំង​ក្រុមហ៊ុន​ប្រេង​អីុ​រ៉​ង់​ចូលរួម​គម្រោង

7 ឆ្នាំ មុន

ប្រទេស​អីុ​រ៉​ង់ ៖ អនុរដ្ឋមន្ត្រី​ប្រេង​របស់​អីុ​រ៉​ង់​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក​ថា អីុរ៉​ង់​មិន​បាន​ដាក់​ការ​រារាំង​ណាមួយ​លើ​ក្រុមហ៊ុន​ប្រេង​សហរដ្ឋអាមេរិក ដែល​ចូលរួម​ក្នុង​គម្រោង​ថាមពល​ប្រទេស​នេះ​ទេ ប៉ុន្តែ​

ប្រទេស​អីុ​រ៉​ង់ ៖ អនុរដ្ឋមន្ត្រី​ប្រេង​របស់​អីុ​រ៉​ង់​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក​ថា អីុរ៉​ង់​មិន​បាន​ដាក់​ការ​រារាំង​ណាមួយ​លើ​ក្រុមហ៊ុន​ប្រេង​សហរដ្ឋអាមេរិក ដែល​ចូលរួម​ក្នុង​គម្រោង​ថាមពល​ប្រទេស​នេះ​ទេ ប៉ុន្តែ​ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​អាច​នឹង​ធ្វើ​ឲ្យ​ការ​សហការ​នេះ​មិន​អាច​សម្រេច​ទៅ​បាន ។

លោក Amir Hossein Zamaninia អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​កិច្ចការ​អន្តរជាតិ ថ្លែង​ថា ៖ « អីុ​រ៉​ង់​មិន​បាន​ដាក់​ការ​រារាំង​ណាមួយ​ដល់​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ទេ ប៉ុន្តែ​ពួក​គេ​មិន​អាច​ចូលរួម​ក្នុង​គម្រោង​ប្រេង និង​ឧស្ម័ន​ឡើយ ព្រោះតែ​ច្បាប់​អា​មេ​រិ​ក » ។

លោក​បន្ថែម​ថា ៖ « យោង​តាម​ការ​ដាក់​ទណ្ឌកម្ម​ពី​សភា​អា​មេ​រិ​ក ក្រុមហ៊ុន​ប្រេង​របស់​អា​មេ​រិ​ក​មិន​អាច​ចូល​មក​ធ្វើការ​ក្នុង​អីុ​រ៉​ង់​ឡើយ​»​។

ប្រទេស​អីុ​រ៉​ង់​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា នៅ​ពាក់កណ្តាល​ខែកុម្ភៈ​នេះ ពួក​គេ​នឹង​ចាប់ផ្តើម​ការ​ដេញថ្លៃ​ដំបូង​របស់​ប្រទេស តាំងពី​ការ​ដក​ទណ្ឌកម្ម​អន្តរជាតិ ដើម្បី​អភិវឌ្ឍន៍​តំបន់​ប្រេង និង​ឧស្ម័ន​ធម្មជាតិ ។

ប្រទេស​ផលិត​ប្រេង​ធំ​ជាងគេ​លេខ​៣​របស់ OPEC នេះ​សង្ឃឹមថា នឹង​អាច​ទាក់ទាញ​ក្រុមហ៊ុន​បរទេស​មក​វិនិយោគ​ក្នុង​ប្រទេស និង​បង្កើន​ផលិតកម្ម​ឡើង​វិញ​បន្ទាប់​ពី​កង្វះ​ការ​វិនិយោគ​អស់​ជា​ច្រើន​ឆ្នាំ ។ យ៉ាងណា​ក្តី ក្រុមហ៊ុន​បរទេស​មាន​សភាព​ស្ងាត់​នៅឡើយ បើ​ទោះជា​មានការ​ដក​ទណ្ឌកម្ម​ក្តី ។

ជាមួយ​គ្នា​នេះ កាលពី​ថ្ងៃ​សុក្រ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​របស់​លោក Donald Trump បាន​ដាក់​ទណ្ឌកម្ម​ថ្មី​មួយទៀត​លើ​ប្រទេស​អីុរ៉​ង់​។ ពួក​គេ​និយាយ​ថា សហរដ្ឋអាមេរិក​នឹង​មិន​បិទ​ភ្នែក​ម្ខាង ហើយ​បើកភ្នែក​ម្ខាង​លើ​សកម្មភាព​របស់​អីុ​រ៉​ង់​ទៀត​ឡើយ ។

ប៉ុន្តែ​លោក Zamaninia ថ្លែង​ថា ៖ « ការ​សម្រេចចិត្ត​បែប​នេះ​មិន​បង្ក​ផល​ប៉ះពាល់​អ្វី​ឡើយ ហើយ​ក្រុមហ៊ុន​អន្តរជាតិ​នៅ​តែ​មាន​ចំណាប់អារម្មណ៍​ចង់​ធ្វើ​អាជីវកម្ម​ជាមួយ​អីុរ៉ង់»៕