ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ… ធ្លាយ​រឿង​ដោះ​ដូរ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តតាកែវ

1 ឆ្នាំ មុន
  • តាកែវ

ក្រោយ​ធ្លាយ​រឿង​ដោះ​ដូរ​អគារ​រដ្ឋបាល​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តតាកែវ កាលពី​ពេល​ថ្មី​ៗ​នេះ ទើប​ដឹង​ថា មានការ​ចុះ​កិច្ចសន្យា​ដោះ​ដូរ​សាងសង់​អគារ​រដ្ឋបាល​ថ្មី មាន​ទីតាំង​ផ្សេង​ជាមួយ​ទីតាំង​

ខេត្តតាកែវ ៖ ក្រោយ​ធ្លាយ​រឿង​ដោះ​ដូរ​អគារ​រដ្ឋបាល​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តតាកែវ កាលពី​ពេល​ថ្មី​ៗ​នេះ ទើប​ដឹង​ថា មានការ​ចុះ​កិច្ចសន្យា​ដោះ​ដូរ​សាងសង់​អគារ​រដ្ឋបាល​ថ្មី មាន​ទីតាំង​ផ្សេង​ជាមួយ​ទីតាំង​អគារ​ចាស់ និង​ដី​ឃ្លាំង តាំងពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២១​មក​ម្ល៉េះ​។

ក្រោម​ហេតុផល​អគារ​មន្ទីរ​ពាណិជ្ជកម្ម​ចាស់ មាន​សភាព​ចង្អៀត មិន​មាន​លក្ខណៈ​ងា​.​យ​ស្រួល​សម្រាប់​មន្ត្រី​បម្រើ​ការងារ​ជូន​រដ្ឋ ទើប​មានការ​ពិភាក្សា​ជាមួយនឹង​ថ្នាក់លើ ធ្វើការ​ដោះ​ដូរ​ទីតាំង​ចាស់ និង​ដី​ឃ្លាំង​មួយ​កន្លែង ជាមួយនឹង​អគារ​ថ្មី​នៅ​ទីតាំង​ផ្សេង​ជាមួយនឹង​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ​។

នេះ​បើ​តាម​ការ​លើក​ឡើង​ពី​លោក ទេស សុផល ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តតាកែវ ក៏​ដូច​ជា​កំណត់ហេតុ​ប្រគល់​ទទួល​ទីតាំង​ដី និង​ឃ្លាំង​អក្សរ (​ក​) ជាមួយ​អគារ​រដ្ឋបាល​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តតាកែវ ចុះ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២១ ក្រោយ​អធិបតីភាព​លោក ប៉ាវ ហេង​តារា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​។

តាម​ខ្លឹមសារ នៃ​កំណត់ហេតុ​ផង​ដែរ ក្រោយ​ការ​ចុះ​កិច្ចសន្យា​ដោះ​ដូរ​រួច​ជា​ស្ថាពរ ទីតាំង​អគារ​ចាស់ គឺ​ត្រូវ​បាន​ធ្វើ​លិខិតស្នើ​សុំ​ខ្ចី​ពី​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ រយៈពេល​២​ឆ្នាំ​សម្រាប់​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​បម្រើ​ការងារ ក្នុងអំឡុងពេល​ដែល​អគារ​ថ្មី​មិន​ទាន់​ស្ថាបនា​រួចរាល់​។ ករណី​នេះ ត្រូវ​បាន​មហាជន​មើលឃើញ​ថា ពិតជា​បាន​ផល​លាភសក្ការៈ​ពី​ការ​ដោះ​ដូរ​នេះ​មិន​តិច​នោះ​ទេ ព្រោះ​ដី​នៅ​ទីតាំង​ចាស់​មាន​តម្លៃ​ថ្លៃ​កប់​ក្តោង ក្បែរ​លាន​ដុល្លា​ឯណោះ ទៅ​ទីតាំង​ថ្មី​តម្លៃ​អស់​លុយ​តិច រឿង​អី​មិន​សល់​លុយ​ខ្លះ ហើយ​ឲ្យ​របូត​ចេញពី​មាត់​ម៉េច​បាន ត្រូវ ឬ​ខុស យ៉ាងណា​យ៉ាង​ណី ត្រូវ​ពឹង​លើ​របាយការណ៍​សិន​ទៅ​… ហេ​! ហេ​!

សូម​បញ្ជាក់​ថា ទីតាំង​ដី​អគារ​មន្ទីរ​ពាណិជ្ជកម្ម​ប​ច្ចុ​ប្ប​មាន​ទំ​ហ ២៤៨​ម៉ែត្រក្រឡា អគារ​ចំនួន​៣​ល្វែង​ទំ​ហ ២១៦ ម៉ែត្រក្រឡា កំពស់​២​ជាន់ និង​ដី​មួយ​កន្លែង​ទៀត​នៅ​ភូមិ​ព្រៃ​សណ្តែក ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ មាន​ទំ​ហ ៣៤៧១ ម៉ែត្រក្រឡា ជាមួយ​ទីតាំង​ដី​ទំ​ហ​១៣៣៣ ម៉ែត្រក្រឡា និង​ឃ្លាំង​អក្សរ (​ក​) របស់​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ ស្ថិត​នៅ​ភូមិ​១ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ សម្រាប់​សាងសង់​អគា​រដ្ឋបាល​ថ្មី នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តតាកែវ​។

ព័ត៌មាន​ពិស្តារ​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ