ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកសង្សារដើរលេងថ្ងៃ​បុណ្យនៃ​ក្តីស្រឡាញ់​ ជិះ​ម៉ូតូលឿន​ពេកទៅ​បុករថយន្ត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ស្រវឹងស្រា​ដឹក​សង្សារ​ដើរ​លេង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ស្រវឹងស្រា​ដឹក​សង្សារ​ដើរ​លេង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​​គ្រឿង​បណ្តាល​ឱ្យ​ដួល​សន្លប់​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​១៥ កុម្ភៈ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ស្ថិត​នៅ​ចំណុច​រង្វង់​មូល​វិមាន​ឯករាជ្យ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ។

បើ​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​ហេតុ​គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ម៉ែរ​សឺ​ដែ​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2AE-6448 ជិះ​ជាមួយ​គូសង្សារ បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​សុ​គី​Nex ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1CO-4068 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​បាន​អក​ហ្សើ​ជាមួយ​រថយន្ត ចាប់​ហ្វ្រាំង​អត់​ទាន់​ក៏​ជ្រុល​ទៅ​បុក​ចំ​ក្បាល​រថយន្ត​ចំហៀង​ខាងស្តាំ បណ្តាល​ឱ្យ​យុវជន​ដែល​បើកបរ​ម៉ូតូ​ដោយ​ស្ថានភាព​ស្រវឹង​ដួល​បោក​ក្បាល​ទៅ​នឹង​ក្បាល​រថយន្ត​សន្លប់​ស្តូកស្តឹង​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​នោះ​ដែរ​រថយន្ត​សង្គ្រោះ​បាន​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​ភាគី​ខាង​រថយន្ត​មិន​ចង់​មានរឿង​រ៉ាវ​វែង​ឆ្ងាយ​ក៏​បាន​ព្រម​សង​សំណង​ដល់​ជន​រង​គ្រោះ​ចំនួន​១៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ៕