ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​កំពុង​ដេក​លក់ ស្រាប់តែ​បុរស​ម្នាក់​…

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បាន​ឲ្យដឹង​ថា ក្មេង​ស្រី​ម្នាក់​ខណៈ​កំពុង​ដេក​លង់លក់​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ …

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បាន​ឲ្យដឹង​ថា ក្មេង​ស្រី​ម្នាក់​ខណៈ​កំពុង​ដេក​លង់លក់​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្រាប់តែ​បុរស​ម្នាក់​បាន​លប​ដាក់​ជណ្ដើរ​ឡើង​ទៅ​កាត់​ចម្រឹង​បង្អួច​ចូល​ទៅ​ចាប់រំលោភ តែ​ត្រូវ​ឪពុក​ម្តាយ​នាង​ដឹង​ទាន់​ស្រែក​ផ្អើល​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ឃុំ​ស្ពឺ​«​ក​» ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

ជនសង្ស័យ​ឈ្មោះ ទុ​យ មាស ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ យ​.​ស​.​ណ អាយុ​១៤​ឆ្នាំ ។

ប្រភព​ពី​នគរបាល​ស្រុក​បាភ្នំ​បាន​ឲ្យ​ដឹ​ងា នៅ​យប់​ថ្ងៃ​កើតហេតុ​ជនសង្ស័យ​បាន​ដាក់​ជណ្ដើរ​ឡើង​ទៅ​កាត់​ចម្រឹង​បង្អួច រួច​លបចូល​ទៅ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះ ប៉ុន្តែ​សំណាងល្អ​ខណៈ​កំពុង​ធ្វើ​សកម្មភាព​ក៏​ត្រូវ​ឪពុក​ម្តាយ​នាង​ដឹង​ស្រែក​ផ្អើល​ឆោឡោ ហើយ​ដេញចាប់​ជនសង្ស័យ​បាន​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង ៕