ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដង់ដា​ថ្មី​របស់​សហភាព​អឺរ៉ុប និង​អា​មេ​រិ​ក​អាច​ប៉ះពាល់​ម្រេច​វៀតណាម

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ការ​កំណត់​ស្ដង់ដា​ថ្មី​ចំពោះ​សមាសធាតុ​សម្លា.ប់​ពពួក​ផ្សិត គឺ​អាច​ប៉ះពាល់​ដល់​ប្រទេស​នាំ​ចេញ​ម្រេច​ឈានមុខ​គេ​លើ​ពិភពលោក ។
កសិករ​ដាំ​ម្រេច​របស់​វៀតណាម​អាច

ប្រទេស​វៀតណាម ៖ ការ​កំណត់​ស្ដង់ដា​ថ្មី​ចំពោះ​សមាសធាតុ​សម្លាប់​ពពួក​ផ្សិត គឺ​អាច​ប៉ះពាល់​ដល់​ប្រទេស​នាំ​ចេញ​ម្រេច​ឈានមុខ​គេ​លើ​ពិភពលោក ។

កសិករ​ដាំ​ម្រេច​របស់​វៀតណាម​អាច​បាត់បង់​ចំណែក​ទីផ្សារ​ដ៏​សំខាន់ បើសិនជា​វិធានការ​ត្រួតពិនិត្យ​គុណភាព​ថ្មី​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ចាប់ផ្តើម​ដំណើរការ។

បច្ចុប្បន្ន សហភាព​អឺរ៉ុប​កំពុង​ពិចារណា​ពី​ការ​កំណត់​សមាសធាតុ Metalaxyl ជា​ភ្នាក់ងារ​សម្លាប់​ពពួក​ផ្សិត​ទូទៅ ។ វិធានការ​ថ្មី​នេះ​នឹង​កំណត់​ចុះ​ដល់​០,០៥​ភាគ​លាន (​ពី​០,១​ភាគ​លាន​) ។ នេះ​បើ​តាម​សមាគម​ម្រេច​វៀតណាម (VPA) ។

របាយការណ៍​ថ្មី​មួយ​ពី​សមាគម​គ្រឿងទេស​អឺរ៉ុប​បង្ហាញ​ថា នៅ​ឆ្នាំ​២០១៦ មាន​តែ​១៧%​នៃ​សំណាក​ម្រេច​វៀតណាម​ជិត​៨០០ ជាប់​ការ​ធ្វើតេស្ត​ស្តង់ដា​ថ្មី ។

សហភាព​អឺរ៉ុប​បាន​ប្រើប្រាស់​ម្រេច​របស់​វៀតណាម​ប្រហែល​៤​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ ប្រហែល​២៣%​នៃ​ការ​នាំ​ចេញ​ប្រចាំឆ្នាំ​របស់​ប្រទេស​នេះ ។

ស្ថានភាព​ទាំងមូល​អាច​នឹង​កាន់តែ​ពិបាក នៅ​ពេល​សហរដ្ឋអាមេរិក​ផ្តោត​ខ្លាំង​លើ​ការ​ទាមទារ​ថ្មី​នៃ​ការ​នាំ​ចូល​ផ្នែក​កសិកម្ម រួម​ទាំង​ម្រេច​វៀតណាម ។ នេះ​បើ​តាម VPA ។ វា​ក៏​ជា​ការ​ព្រមាន​ដល់​កសិករ​វៀតណាម​ផង​ដែរ ឲ្យ​ផ្លាស់​ប្តូរ​ពី​បរិមាណ ផ្តោត​លើ​គុណភាព​វិញ ។

ជា​ញឹកញាប់ កសិករ​វៀតណាម​និយម​ប្រើប្រាស់​ជី និង​ថ្នាំ​សម្លាប់​សត្វល្អិត​ក្នុង​បរិមាណ​ច្រើន​ហួសកំណត់​ដើម្បី​ជំរុញ​ទិន្នផល ។ នៅ​ពេល​ដើម​ម្រេច​ងាយ​រង​ការ​បំផ្លាញ​ដោយ​សត្វល្អិត កសិករ​នឹង​ប្រើប្រាស់​សារធាតុ​គីមី​កាន់តែ​ច្រើន​បន្ថែម​ទៀត ។

VPA និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ៖ « ម្រេច​វៀតណាម​នឹង​មានគុណ​ភាព​ប្រសើរ​ឡើង លុះត្រាតែ​កសិករ​ផ្លាស់​ប្តូរ​ទម្លាប់​របស់​ពួក​គេ ។ នៅ​ពេល​នោះ ឧស្សាហកម្ម​នឹង​មានការ​អភិវឌ្ឍ​នៅ​លើ​ផ្លូវ​មួយ​ប្រកបដោយ​និរន្តរភាព » ។

កាលពី​ឆ្នាំ​មុន ការ​លក់​ម្រេច​ទៅ​កាន់​បរទេស​របស់​វៀតណាម មាន​ចំនួន​១៧៧​ពាន់​តោន ដែល​ប្រាក់​ចំណេញ​សុទ្ធ​ស្មើ​១,៤​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​៣៤,៣%​ក្នុង​បរិមាណ និង​១២,៩%​ក្នុង​តម្លៃ ។

ខណៈ​តម្រូវការ​ម្រេច​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​ក្នុងឆ្នាំនេះ ក្រសួងពាណិជ្ជកម្ម​បាន​កំណត់​គោលដៅ​កំណើន​១៣% និង​ទទួល​ប្រាក់​ចំណូល​១,៦​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ទីផ្សារ​បរទេស ៕