ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ឈុត​ខ្មៅ​ថៃ​សុំ​ឱ្យ​ភាគី​កម្ពុជា​កាយ​ដី​ដែល​លុប​ផ្លូវទឹក​ក្នុង​អូរ​ព្រំដែន

7 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ ៖ ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ចូល​មក​កម្ពុជា​២​ដង​ក្នុង​ព្រឹក​តែ​មួយ​ថ្ងៃ​ទី​១៣ កុម្ភៈ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដើ​ម្បី​ជួប​ជាមួយ​មន្ត្រី​ និង​សមត្ថកិច្ច​កម្ពុជា​នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយ​មាន​ជ័យ ៖ ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ចូល​មក​កម្ពុជា​២​ដង​ក្នុង​ព្រឹក​តែ​មួយ​ថ្ងៃ​ទី​១៣ កុម្ភៈ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដើ​ម្បី​ជួប​ជាមួយ​មន្ត្រី​ និង​សមត្ថកិច្ច​កម្ពុជា​នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដើម្បី​ទាមទារ​សុំ​ឲ្យ​កាយ​ដី​ចេញពី​ចំណុច​ដែល​គេ​ចាក់​លុបមុខ​ទឹក​ហូរ​ក្នុង​អូរ​ព្រំដែន​ម្តុំ​កាស៊ីណូ​ហ្គោ​ល​ដឹ​ន​ក្រោ​ន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​០១ សង្កាត់​​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ទាហាន​ឈុត​ខ្មៅ​ថៃ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ឆាន វង់​វ៉ៃ​មេ​ត​ទ្រី ជា​មេបញ្ជាការ​កង​រយ​១២០១ មាន​គ្នា​៤​នាក់ភាគី​ទាំង​សងខាង​បាន​ចុះ​ដល់​កន្លែង​កេ​ី​ត​ហេតុ​ដោយ​ខាង​កម្ពុជា​មាន​មន្ត្រី​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត រួម​ជាមួយ​តំណាង​កាស៊ីណូ​ខាង​លើចូលរួម​ផង​ដែរ ។

យ៉ាងណា​ក៏​ដោយ​ជុំវិញ​ករណី​ខាង​លេ​ី​លោក តេ​ង ឆៃ​យ៉ា ប្រធាន​ផ្នែក​សន្តិសុខ​កាស៊ីណូ​ហ្គោ​ល​ដឹ​ន​ក្រោ​ន​ប្រាប់​កោះសន្តិភាព​ថា ដី​ដែល​គេ​ចាក់​ហៀ​ចូល​អូរ​ព្រំដែន​នោះ មិន​មែន​​ជា​កំហុស​របស់​ក្រុមហ៊ុន​កាស៊ីណូ​លោក​ទេ ។

លោក​បន្ត​ថា តាម​ពិត​ក្រុម​អ្នក​យក​រថយន្ត​ទៅ​ចត​នៅ​ទីនោះ​ជា​អ្នក​ដឹក​ដី​ទៅ​ចាក់ ព្រោះ​ចង់បាន​កន្លែង​ចត​ឲ្យ​ទូលាយ លុះ​ពួក​គេ​ភ្លេច​គិត​ឈូស​ឆាយដី​ទៅ​ក៏​ហៀ​ចូល​ដល់​អូរ​ព្រំដែន ៕