អតីតទាហាន២នាក់ ក្នុងសម័យសង្គ្រាមលោកលើកទី២ អាយុជាង៩០ឆ្នាំ បានជួបគ្នានិងសាងស្នេហ៍ជាថ្មី ទោះបីជាពួកគាត់ពិការភ្នែក ក៏ដោយ ។
លោកតាFred Few និងលោកយាយBelty Tring អតីតទាហានក្នុងសម័យសង្គ្រាមលោកលើកទី២ បានពិការភ្នែកទាំង២នាក់ ។
«Mirror» ឱ្យដឹងថា លោកតាFred និងលោកយាយBelty បច្ចុប្បន្នរស់នៅខេត្ដហេមស៊ែរ៍ ចក្រភពអង់គ្លេស និងបានបែកគ្នាតាំងពីសម័យសង្គ្រាមលោកលើកទី២ ធ្វើឱ្យពួកគេបាត់បង់ក្ដីស្រឡាញ់ និងក្លាយជាបុរសពោះម៉ាយ និងមេម៉ាយរហូតមក ។ លោកតាFred ថ្លែងថា «នាងBelty និងខ្ញុំសុទ្ធតែពិការភ្នែក និងមិនដែលឃើញមុខគ្នា ប៉ុន្ដែយើងបានជួបគ្នាចាត់ទុកថា ជារឿងដ៏វិសេសវិសាលយ៉ាងក្រៃលែង ។
ភ្នែកទាំង២របស់លោកតា និងលោកយាយ ចាប់ផ្ដើមមានអាការខុសប្រក្រតីចាប់តាំងពីសម័យសង្គ្រាមលោកលើកទី២ ហើយពិការមើលមិនឃើញតាំងពីពេលនោះមក ។
ចៃដន្យក្នុងវ័យចំណាស់ពួកគាត់ទាំង២នាក់ បានទៅរស់នៅក្នុងមណ្ឌលមូលនិធិសម្រាប់ទាហានពិការភ្នែកឆ្លងសឹកសង្គ្រាម ឬមូលនិធិ«Blind Veterans VK» មានទីតាំងនៅក្រុងប្រាយតុន ។ កាលពីខែកក្កដា ឆ្នាំ២០១៦ ចៃដន្យពួកគាត់បានជួបគ្នា ។
លោកតាFred បញ្ជាក់ថា «យើងទាំង២លែងមានអារម្មណ៍ឯកោទៀតហើយ នៅពេលដែលខ្ញុំនិងBelty ភ្ញាក់ពីដំណេក ហើយក៏រីករាយដែលបានមកជួបគ្នា» ៕
ចែករំលែកព័តមាននេះ