ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​អចលនទ្រព្យ​វៀតណាម​សម្លឹង​ឃើញ​ភាព​អាប់អួ

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ អ្នកជំនាញ​និយាយ​ថា បញ្ហា​គម្រោង និង​គម្លាត​ដ៏​ធំ​រវាង​តម្លៃ​ដីធ្លី និង​ប្រាក់​ចំណូល​ប្រជាជន នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​លើ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​រយៈពេល​ពីរ​ឬ​បី​ឆ្នាំ​ខាង​មុខ ។

ប្រទេស​វៀតណាម ៖ អ្នកជំនាញ​និយាយ​ថា បញ្ហា​គម្រោង និង​គម្លាត​ដ៏​ធំ​រវាង​តម្លៃ​ដីធ្លី និង​ប្រាក់​ចំណូល​ប្រជាជន នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​លើ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​រយៈពេល​ពីរ​ឬ​បី​ឆ្នាំ​ខាង​មុខ ។

យោង​តាម​ប្រធាន​សមាគម​អចលនទ្រព្យ​វៀតណាម លោក Nguyen Tran Nam បាន​ឲ្យ​ដឹង​ថា តម្លៃ​ផ្ទះ​នៅ​តែ​មាន​គម្លាត​ឆ្ងាយ​ពី​ប្រាក់​ចំណូល​របស់​ពលរដ្ឋ ។
លោក​និយាយ​ថា ៖ « ទីផ្សារ​បាន​និង​កំពុង​ផ្ដោត​ទៅ​លើ​តម្លៃ ដោយ​តំបន់​ខ្លះ​មាន​តម្លៃ​ចាប់ពី​៤០​លាន​ដុ​ង ស្មើនឹង​ប្រមាណ១.៧៥០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ និង​កន្លែង​ខ្លះ​ទៀត​មាន​តម្លៃ​ជាង​១០០​លាន​ដុ​ង ក្នុង​១​ម៉ែត្រការ៉េ​ឯណោះ » ។

លោក​បន្ដ​ថា នៅ​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូ​ជី​មិ​ញ វា​មិន​ងាយស្រួល​នោះ​ទេ​ក្នុង​ការ​ស្វែងរក​ទិញ​ផ្ទះ​ក្នុង​តម្លៃ​២០​លាន​ដុ​ង​ក្នុង​១​ម៉ែត្រការ៉េ ប៉ុន្ដែ​ទោះបី​យ៉ាងនេះ​ក៏​ដោយ ក៏​តម្រូវការ​លំនៅ​ឋាន​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា មាន​ប្រមាណ​៨០% ។

យោង​តាម​ប្រភព​ពី Numbeo ដែល​ជា​មូលដ្ឋាន​ទិន្នន័យ​សកល​បង្ហាញ​ថា តម្លៃ​អចលនទ្រព្យ​វៀតណាម បាន​ជាប់​ចំណាត់ថ្នាក់​ទី​៤ ក្នុង​ចំណោម​៩៩​ប្រទេស​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​បំផុត បន្ទាប់​ពី​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ស៊ី​រី និង​ហុងកុង ។

កាលពី​ឆ្នាំ​មុន អ្នកជំនាញ​បាន​ថ្លែង​ក្នុង​សន្និសីទ​មួយ ដោយ​ព្រមាន​អំពី​គម្លាត​រវាង​តម្លៃ​លំនៅ​ឋាន និង​ប្រាក់​ចំណូល​របស់​ប្រជាជន ។

អនុប្រធាន​ក្រុមហ៊ុន Dat Lanh Land លោក Nguyen Van Duc បាន​និយាយ​ថា ប្រសិនជា​គ្មាន​ដំណោះស្រាយ​ឲ្យ​ប្រសើរ​ឡើង​នោះ​ទេ ចំនួន​ប្រជាជន​ដែល​មិន​មាន​លទ្ធភាព​ទិញ​លំនៅ​ឋាន នឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស​។ ទន្ទឹម​នឹង​នោះ លោក​បាន​ព្រមាន​ថា​៖ «​នេះ​អាច​នឹង​មាន​វិបត្តិ​លំនៅ​ឋាន​» ។

តាម​របាយការណ៍​មួយ​របស់​ធនាគារពិភពលោក មាន​ចំណងជើង​ថា «​លំនៅ​ឋាន​វៀតណាម ជា​មធ្យោបាយ​ឆ្ពោះទៅ​មុខ​»​ឬ​“Vietnam Affordable Housing – A Way Forward” ដែល​បាន​ចេញផ្សាយ​កាលពី​ខែធ្នូ ឆ្នាំ​២០១៥ បាន​សរសេរ​ថា វៀតណាម​នៅ​តែ​មាន​ឱនភាព​ច្រើន​ទៅ​លើ​លំនៅ​ឋាន ដែល​ស្ទើរតែ​២០% ឬ​ប្រមាណ​៤,៨​លាន​គ្រួសារ​នៅ​តែ​ស្ថិត​ក្នុង​ភាព​ក្រីក្រ ។

យោង​តាម​ប្រធាន​សមាគម​អចលនទ្រព្យ​វៀតណាម លោក Nguyen Tran Nam បាន​លើក​ឡើង​ថា រដ្ឋាភិបាល​វៀតណាម គួរតែ​បង្កើត​គោលនយោបាយ​រយៈពេល​វែង​ដើម្បី​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ និង​ផ្ដល់​ប្រាក់​កម្ចី​ឲ្យ​ប្រជាជន​មាន​លទ្ធភាព​ទិញ ៕