ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់រលំឧបករណ៍ស្ទូចនៅការដ្ឋានសាងសង់ហុងកុង ស្លា.ប់ និងរបួសជិត ១០នាក់

1 ឆ្នាំ មុន

បុរស ៣នាក់បានស្លា.ប់ និង ៦នាក់ទៀតរងរបួសបន្ទាប់ពីមានការបាក់ឧបរណ៍ស្ទូចនៅការដ្ឋានសាងសង់មួយកន្លែងស្ថិតក្នុងទីក្រុងហុកុង។

បុរស ៣នាក់បានស្លា.ប់ និង ៦នាក់ទៀតរងរបួសបន្ទាប់ពីមានការបាក់ឧបរណ៍ស្ទូចនៅការដ្ឋានសាងសង់មួយកន្លែងស្ថិតក្នុងទីក្រុងហុកុង។ ក្រុមជួយសង្រ្គោះកំពុងព្យាយាមអស់រយៈពេលជាច្រើនម៉ោងដើម្បីជួយជនរងគ្រោះដែលជាប់នៅក្រោមគំនរបាក់បែក។

អាជ្ញាធរបញ្ជាក់ថា បុរសម្នាក់បានស្លា.ប់នៅនឹងកន្លែងកើតហេតុក្នុងតំបន់ Kowloon បន្ទាប់ពីរបួសលលាដ៍ក្បាល និងម្តាក់ទៀតស្លា.ប់ បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

បុគ្គលិកជាច្រើនមកពីក្រុមជួយសង្រ្គោះ និងស្រាវជ្រាវកំពុងធ្វើប្រតិបត្តិការនៅជុំវិញគ្រឿងស្ទូចនោះ ដែលបានរលំមកលើទូរកុងតឺណឺដែលត្រូវគេប្រើធ្វើជាការិយាល័យបណ្តោះអាសន្ន ដើម្បីព្យាយាមទាញយកជនរងគ្រោះទី ៣ចេញ។

មន្រ្តីម្នាក់ឈ្មោះ Yim Ying-kit ថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រុមជួយសង្រ្គោះបានឃើញផ្នែកក្រោមនៃដងខ្លួនរបស់ជនរងគ្រោះ។ គាត់មិនកម្រើកអ្វីសោះនៅពេលយើងព្យាយាមទាក់ទងជាមួយគាត់។

មន្រ្តីដដែលថ្លែងទៀតថា ឧបករណ៍ស្ទូចនោះធ្ងន់ខ្លាំងណាស់ ដូច្នេះយើងត្រូវការឧបករណ៍ជាច្រើន មុនពេលយើអាចជួយសង្រ្គោះកម្មករដែលជាប់នោះបាន។

ក្រោយមក ប៉ូលីសក៏បានបញ្ជាក់ថា ជនរងគ្រោះទី ៣ដែលជាប់នៅក្រោមគំនរបាក់បែកក៏បានស្លា.ប់ដែរ។

គ្រឿងស្ទូចកំពុងដំណើរការនៅពេលវាដួលរលំភ្លាមៗមុនម៉ោង ១១ព្រឹកថ្ងៃពុធ ទី ៧កញ្ញា ប៉ុន្តែវាមិនមានផ្ទុកអ្វីធ្ងន់នោះទេនោះពេលនោះ។

កម្មករសំណងជាច្រើនកំពុងស្ថិតនៅក្នុងទូរកុងតឺណឺនៅពេលឧបករណ៍ស្ទូចដួលរលំលើពួកគេ។

ក្រោយពេលធ្វើការពិនិត្យរួច លេខាធិការទទួលបន្ទុកការងារ និងសុខុមាលភាពបានប្រាប់អ្នកសារព័ត៌មានថា ការដួលរលំនោះទាកទងនឹងគ្រឹះរបស់វា និងបានបញ្ជាឱ្យមានការផ្អាកការងារនៅទីនោះ។

មេដឹកនាំហុងកុងលោក John Lee បាននិយាយថា នាយកដ្ឋានការងារនឹងធ្វើការស៊ើបអង្កេតលើឧបទ្ទវហេតុនោះ និងត្រួតពិនិត្យកន្លែងសាងសង់ដែលប្រើគ្រឿងស្ទូចដើម្បីធានាថា ពួកគេគោរពតាមស្តង់ដាសុវត្ថិភាព។

អាជ្ញាធរបញ្ជាក់ថា ឧបករណ៍ស្ទូចនោះត្រូវបានដំឡើងកាលពីខែសីហា និងត្រូវបានគេប្រើប្រាស់មុនពេលមានគ្រោះអកុសលកាលពីថ្ងៃពុធម្សិលមិញនេះ៕ (យោងតាមប្រភព៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ