ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​៤​គ្រឿង​សង្ស័យ​ដឹក​ទំនិញគេចពន្ធ លួច​ទម្លាក់​ចូល​កាណូត​ប្រុង​ឆ្លង​ដែន

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ មាន​រថយន្ត​ធុន​យក្ស​ប្រភេទ​វ៉េ​អង​ចំនួន​០៤​គ្រឿង​ដឹក​ទំនិញ​ខោអាវ​គីប​ពេញ​ៗ​ទ្រុង យក​ទៅ​ផ្ទេរ​ដាក់​កា​​ណូ​ត​ប៉ុក​ចៃ (វៀតណាម) នៅ​ចំណុច​ប៉ុ​ស្ត៍​វរ​ការពារ​ព្រំដែន​អនុ​សេនា​តូច​លេខ​២ តំណាក់​យ៉ាំ​ដូង ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ ដែល​សង្ស័យ​ជា​ទំនិញគេចពន្ធ​ ។…

ខេត្តស្វាយរៀង​ ៖ មាន​រថយន្ត​ធុន​យក្ស​ប្រភេទ​វ៉េ​អង​ចំនួន​០៤​គ្រឿង​ដឹក​ទំនិញ​ខោអាវ​គីប​ពេញ​ៗ​ទ្រុង យក​ទៅ​ផ្ទេរ​ដាក់​កា​​ណូ​ត​ប៉ុក​ចៃ (វៀតណាម) នៅ​ចំណុច​ប៉ុ​ស្ត៍​វរ​ការពារ​ព្រំដែន​អនុ​សេនា​តូច​លេខ​២ តំណាក់​យ៉ាំ​ដូង ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ ដែល​សង្ស័យ​ជា​ទំនិញគេចពន្ធ​ ។

​ករណី​នេះ​ ​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ រហូត​ដល់​ម៉ោង​១២​អធ្រាត្រ​​ថ្ងៃ​ទី​៧ ​កញ្ញា​២០២២ នៅ​ចំណុច​ប៉ុ​ស្តិ៍​ទាហាន​វរ​ការពារ​ព្រំដែន កង​អនុ​សេ​តូច​លេខ​២ តំណាក់​យ៉ាំ​ដូង ទន្លេ​យ៉ាំ​ដូង ស្ថិត​នៅ​ភូមិ​ចម្លង ឃុំ​កំពង់ចំឡង ស្រុក​ស្វាយ​ជ្រំ​។

​បើ​តាម​លោក ស្វាយ​ហាន មេ​ប៉ុ​ស្ត៍ន​គ​បាល​ការពារ​ព្រំ​ដែនទឹក​តំបន់​យ៉ាំ​ដូង​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​​​ថា រថយន្ត​យី​ឌុ​ប​ប្រភេទ​វ៉េ​អង​ចំនួន​០៤​គ្រឿង​នេះ ទី​១-ពាក់​ស្លាក​លេខ​ភ្នំពេញ 3F-3226 ទី​២-​ពាក់​ស្លាក​លេខ ភ្នំពេញ 3F-1911 ទី​៣-​ពាក់​ស្លាក​លេខ កំពង់ចាម​3A7556​លេខ​រ៉ឺ​ម៉ក​ភ្នំពេញ​4A- 9101 និង​ទី​៤ ,​ភ្នំពេញ​4A-5790 ដឹក​ទំនិញខោ​អាវ​គីប មក​ពី​រាជធានី​ភ្នំពេញ មក​ផ្ទេរ​ដាក់​ត្រាក់ទ័រ ដឹក​ទៅ​ដាក់​កាណូត​ប៉ុក​ចៃ វៀតណាម ចំនួន​០២​គ្រឿង នៅ​ចំណុច​កំពង់ទឹក​ប៉ុ​ស្ត៍​វរការពារ​ព្រំដែន កងអនុសេនាតូច​លេខ​២ តំណាក់​យ៉ាំ​ដូង រួច​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ។

នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​យើង​សួរ​ថា ហេតុ​អ្វីបានជា​ផ្ទេរ​ទំនិញ​នៅ​ពេល​យប់ តើ​ទំនិញ​ទាំង​នេះ​ជា​ទំនិញគេចពន្ធ​ឬយ៉ាងណា ? សមត្ថកិច្ច​ឆ្លើយ​ថា បើ​តាម​ម្ចាស់​ទំនិញ​ប្រាប់​ថា ពួក​គេ​បាន​បង់​ពន្ធគយ​រួច​ហើយ ក៏​ប៉ុន្តែ​ដោយពេល​ថ្ងៃ​មាន​ភ្លៀង​ទើប​ខក​ដល់​ពេល​យប់​។

​មហាជន​វិញបាន​លើក​ឡើង​ថា ពួក​គាត់​មានការ​ព្រួយ​បារ​ម្ភយ៉ាង​ខ្លាំង​អំពី​ផ្លូវថ្នល់ ដោយ​រថយន្ត​ដឹក​ទំនិញ​ធុន​យក្ស​ប្រភេទ​វ៉​អង​ទាំងនេះ​ដឹក​ទំនិញ​ធ្ងន់ ក្នុង​១​យប់​ៗ​ចាប់ពី​៨​គ្រឿង​ទៅ​១០​គ្រឿង ហើយ​ថ្នល់​១​ខ្សែ​នេះ​ពី​មុន​ជា​ផ្លូវលំ ទើបតែ​រាជរដ្ឋាភិបាល​ផ្តល់​ជា​ផ្លូវ​ក្រាល​កៅស៊ូ (​កៅស៊ូ​ស្តើង​) សម្រាប់​តែ​រថយន្ត​ធុន​ស្រាល និង​រថយន្ត​ដឹក​កម្មករ ធ្វើ​ដំណើរ ហើយ​បើ​រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ​ធ្ងន់​ៗ​បែប​នេះ និង​ធ្វើ​ឲ្យ​ស្រុត​ផ្លូវ​ខូច​ជា​មិន​ខាន​សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តា ចុះ​ពិនិត្យ​និង​អន្ត​រា​គមន៍​ផង​ទាន ​។

​ទាក់ទិន​ករណី​នេះ​ដែរ មិន​អាច​រក​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​គយ​និង​រដ្ឋាករ​ខេត្តស្វាយរៀង​បាន​ទេ មក​ទល់​​ព្រឹក​ថ្ងៃ​ទី​០៨ ​កញ្ញា ​២០២២​នេះ ។​ បើ​តាម​មន្ត្រី​នគ​បាល​សេដ្ឋកិច្ច​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើក​ឡើង​ថា ប៉ុ​ស្តិ៍ច្រករបៀង ឬដំណាក់ គ្មាន​ច្បាប់​អនុញ្ញាតឲ្យ​ដឹក​ទំនិញ​ចេញចូល​ទេពី​ក្រៅប្រទេស​ទេ គឺ​ច្បាប់​អនុញ្ញាតឲ្យ​នាំ​ទំនិញ​ចេញចូល​តាម​ច្រក​ទ្វារព្រំដែន​អន្តរជាតិ ច្រក​ទ្វារ ​ព្រំដែន​ទ្វេភាគី ច្រក​ទ្វារ​តំបន់​ព្រំដែន ហើយ​មាន​ដាក់មន្ត្រី​គយ ពិនិត្យ ទំនិញ ចេញ-ចូល ហើយ​បើ​លួច​នាំ​ទំនិញ​ចេញ នៅ​ពេល​យប់​តាម​ច្រករបៀង​ ឬ​តាម​ដំណាក់​ទាហាន ដោយ​គ្មាន​មន្ត្រី​ជំនាញ​ពិនិត្យ​ឯកសារ​ទំនិញ​ទេ ​គឺ​សង្ស័យ​ជា​ទំនិញគេចពន្ធ​ ៕​

អត្ថបទសរសេរ ដោយ